ប្រិយមិត្តទូទៅ ក៏ដូចជា ហ្វេនៗភាច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន នូវ តារាសម្តែង ស្រីម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យគ្រប់គ្នា ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញហ្វេសប៊ុក ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ហើយក៏បានធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃនូវកាយវិការមួយចំនួន ក្នុង MV នេះ។
តែទោះជាយ៉ាងណា ក៏ដោយ កញ្ញា រ៉ូស ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង។ រ៉ូស បានប្រាប់ថា “ខ្ញុំកំពុងឆ្ងល់ នៅក្នុងហ្វេសប៊ុកគេ comment រិះគន់ខ្ញុំ តែដល់ពេលជួបក្រៅគេសុំខ្ញុំថតរូប ហៅអាយដលៗ..”។
ក្រោយៗមក កញ្ញា រ៉ូស ដោយសារតែភាពល្បីល្បាញ និងការគាំទ្រ របស់ហ្វេនៗ គេតែងតែឃើញ រ៉ូសបង្ហាញមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ស្ទើរមិននឹកស្មានដល់ ព្រមទាំងបានបញ្ចេញបទចម្រៀង Original Song ជាហូរហែផងដែរ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងតម្លៃខ្លួនរបស់ រ៉ូស ពេលថតម្តងៗ គឺ មានចាប់ពី ៥០០ដុល្លារ រហូតដល់ទៅ ៣០០០ដុល្លារ ឯណោះ។
លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “រ៉ូសឥឡូវមិនមែនរ៉ូសពីមុនទៀតទេ គឺប្លែកគ្រប់យ៉ាង ហៅថតម្តងៗតម្លៃខ្លួនចាប់ពី 500$ឡើងទៅបានថត ! ថតពាណិជ្ជកម្ម កន្លះថ្ងៃ 1000$ ថត ស្ពតផ្ទះល្វែង 3000$ ! គិតទៅហេតុតែគេល្បី តម្លៃខ្លួនឡើងកប់ពពកណ៎ …! ចង់ហៅរ៉ូសថតស្ពតដែកថែប ហើយលោតពីលើអគារ កាន់ដែកថែប រ៉ូសយកប៉ុន្មានណ៎..??”៕