បុរសម្នាក់មាន ជំងឺប្រចាំកាយ ហូបបាយ ទឹក មិនបាន ធ្លាក់ខ្លួនមានសភាព កាន់តែដុន ដាបទៅៗ និងក្លាយ ជាបុរសពោះម៉ាយ កូន ៣នាក់ ក្នុងបន្ទុក គ្រួសារថែម ទាំងមានឪពុកបង្កើតវ័យ ចាស់ជរាម្នាក់ ហើយបុរសកំ សត់រូបនេះ ខូចចិត្ត រីងរៃ បន្ទាប់ ពីប្រពន្ធរត់ ចោល វេចស្ពាយទាំង លុយ ទ្រព្យសម្បត្តិ របស់មាន តម្លៃ ចុះចោល ស ង្ស័ យ តាមប្រុសថ្មី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួបជាមួយបុរស អភ័ព្វស្នេហ៍ដល់ គេហដ្ឋាន របស់លោកផ្ទាល់ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ក្នុងស្ថានភាព ត្រដា បត្រដួស ឈឺនៅមួយ កន្លែង រៀបរាប់ បណ្តើរ ទឹកភ្នែក ស្រក់បណ្តើរ មិនគួរណា ខ្សែជីវិត ក្រោយ រៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ បែជា ស្រីពីរត់ ចោលកណ្តាលទី ទុកកូន ៣នាក់ នៅជាមួយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសអភ័ព្វស្នេហ៍ខាងលើឈ្មោះ សុីម ស៊ុយ អាយុ ៤៧ឆ្នាំ មានជំងឺប្រចាំកាយ អស់រយៈពេល ២ឆ្នាំកន្លងមក ហើយ រស់មានជីវិតដោយសារ ថ្នាំពេទ្យ ។ ចំណែកប្រពន្ធ មានឈ្មោះ ម៉េត ជិន អាយុ ៣៧ឆ្នាំ មុខរបរបើកបរ រថយន្តដឹកអេតចាយ មានស្រុកកំណើត ភូមិត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។ គ្រួសារខាងលើ មានកូនចំនួន ៤នាក់ ប្រុស១នាក់ ស្រី ២នាក់ ក្នុងបន្ទុក បច្ចុប្បន្នបោះបង់ ចោល ការសិក្សា ជួយមើលថែឪពុក ។

ដោយឡែកលុយកាក់ ទ្រព្យ សម្បត្តិ គ្រឿង អល័ង្កា ដែលប្រពន្ធលួច យកវេច ចុះ ចោលទៅបាត់អស់ ចំនួនជាង ១០មុឺនដុល្លារ (បានមកពីលក់ដី ) គ្រឿង អលង្ការ របស់កូន ទ្រព្យរួម យកទៅ ទាំងអស់ គ្មានសល់ មួយកាក់ មួយរៀលទេ យកទាំង រថយន្តកូរ៉េ ដឹកទំនិញមួយ គ្រឿងទៅជាមួយផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការ រៀបរាប់ ពីបុរសកំសត់ខាង លើ ក្នុងសម្តី ខ្សាវល្វើយ បានឲ្យដឹងថា គាត់រៀបការជាមួយស្រ្តី ម៉េត ជិន ត្រឹមត្រូវ សនរបច្បាប់ ចាស់ទុំដឹង ឮសងខាង ក្នុងអំឡុងឆ្នាំ១៩៩៦ រហូតមកដល់ពេលនេះ ២១ឆ្នាំហើយ បន្សល់ទុក កូនប្រុសស្រីចំនួន ៣នាក់ កូនច្បងស្រី វ័យ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រីឯកូនពៅ ប្រុស អាយុ៦ឆ្នាំ ជាសិស្ស បោះបង់ ការសិក្សា ជួយម់លថៃឪពុក និងជីតាម្នាក់ទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសខាង លើបន្តទៀតថា ក្រោយពីរួមរស់ ជាមួយគ្នា ក្នុងដំណើរផ្លូវ នៃជីវិត រហូតមកដល់ អំឡុងឆ្នាំ២០១៥ ធ្លាក់ខ្លួន មានជំងឺប្រចាំកាយ (ខ្សោយគ្រលៀន) ពេលនោះ ហើយ ដែលការរស់នៅ ហាក់បីដូចជា មិនចុះសម្រុងគ្នា ហើយស្រ្តីជា ប្រពន្ធ មានរាប់អាន បងប្អូនធម៌ ជាមួយបុរសម្នាក់ ចំណែកខ្លួន(បុរសជាប្ដី)មានជំងឺក្នុង ខ្លួនកាន់តែដាបទៅៗ គ្មានថ្ងៃថយក្រោយ ព្យាបាល ចូលពេទ្យ ប្តូរឈាម ចំណាយថវិការ អស់រលាយរលត់ ទ្រព្យសម្បត្តិខំរក បានពីមុនមក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត នាងជាប្រពន្ធ បញ្ចុះបញ្ចូល ឱ្យលក់ដីស្រែ ដើម្បីយក លុយ គ្រាន់មើលថែ ព្យាបាលខ្លួនបន្ត តែផ្ទុយទៅវិញ នៅវេលា ម៉ោង ៩ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ស្រ្តីជាប្រពន្ធ លួចប្រមូលវេច លុយ ថែមទាំង គ្រឿង អល័ង្កា អស់ពីខ្លួន ហើយរត់គេច ខ្លួនចុះចោលទៅបាត់ មិនដឹង ដល់ទីណា ទុកឱ្យប្តីរងកម្មទាំងខ្លួនឈឺ នៅមួយ កន្លែងទៅវិញ អស់រយៈពេល ៨ថ្ងៃហើយ គ្មានដំណឹង អស់ទាំងលុយ ទាំងទ្រព្យ សម្បត្តិ ប្តីកំសត់បានត្រឹម រាយការណ៍ប្តឹង អាជ្ញាធរ សមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ ស្រាវជ្រាវ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមស្រ្តីឈ្មោះ សូ ប៉ោអុីម អាយុន៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្បែរខាង ក្នុងភូមិខាងលើ បានឱ្យដឹងថា គ្រួសារខាងលើ ក្រោយពី ភាគីខាងប្តី ជួបនូវ ជំងឺប្រចាំកាយ អត់បាយ ដាច់ទឹក រស់បានដោយ សារថ្នាំពេទ្យ ក្នុងរង្វង់ គ្រួសារ រកាំរកុះនិងគ្នា ទីបំផុត នៅថ្ងៃទី២៣ ខែកក្កដាកន្លងមក ស្រ្តីជាប្រពន្ធ រត់ចោលបាត់ ទុកឱ្យប្តី រស់នៅទាំងក្តីក្រៀមក្រំចិត្ត ត្បិតខ្លួនឈឺ កូន ៣នាក់ រួមទាំងឪពុកបង្កើត ម្នាក់ទៀត ក្នុងវ័យជរា អាយុ ៨០ឆ្នាំប្លាយ ទៅហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមអ្នកស្រុកមាត់មួយ មាត់ពីរ បានឱ្យដឹងថា ស្រ្តីជាប្រពន្ធ គេឃើញរាប់អាន ជាមួយ បុរសម្នាក់ ជាបងធម៌ ប្អូនធម៌ ផឹ ក សុីកៀក កើយ ដើរត្រសង ភ្នែកអ្នកផង ឃើញចេះតែទាស់ មិនហ៊ាន ហារស្តី រហូតដល់ថ្ងៃ បាត់គេចខ្លួន ហើយអ្វីដែល សុីជ ម្រៅជាងនេះ មិនច្បាស់ឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួបជាមួយលោក គង់ គួន អាយុ ៦៥ឆ្នាំ ជាមេភូមិ ស្នួលខ្ពស់ សង្កាត់កំបូល មានទីលំនៅក្នុងភូមិ សង្កាត់ខាងលើ បានឱ្យដឹងថា គ្រួសារខាងលើ ក្រោយពីប្តីជួប បញ្ហាសុខភាពរាងកាយ វិវាទក្រុមគ្រួសារ កើតមាន ហេតុផលរៀងៗខ្លួន កន្លងមក ក្នុងនាមលោក ជាមេភូមិ ចេះតែសម្របសម្រួល សមាជិកក្នុងភូមិរបស់ខ្លួនទៅហើយ ទើបតែ នៅថ្ងៃទី២៣ ខែកក្កដា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេចឮដំណឹងផ្អើលពេញភូមិថា ស្រ្តីឈ្មោះ ម៉េត ជិន រត់គេចចុះ ចោលផ្ទះ តែចំពោះថា វេច លុយ វេចកាក់ យ៉ាងណានោះ មិនមិនបានដឹង ច្បាស់ឡើយ គ្រាន់តែមានពាក្យ ចោទប្រកាន់ ពីភាគីខាងប្តីពិត មែន ខណៈដែល បុរស ជាប្តី កំពុងធ្លាក់ខ្លួនឈឺ នៅដេកដួលមួយ កន្លែង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើតាម ក្មេងស្រីម្នាក់ អាយុ ១៥ឆ្នាំ ត្រូវជាកូន បង្កើត គ្រួសារខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា មិនគួរឡើយណា អ្នកម្តាយ ដែលបង្កើត ពួកកូនៗ មកហើយ រហូតមកដល់ពេលនេះ បែជា បោះបង់ កូនៗចោល ទាំងក្តីវេទនា ហើយឪពុក ឈឺនៅមួយកន្លែង ហើយជីតាម្នាក់ ទៀតវ័យជរា ។ ក្មេងស្រីខាងលើ លើកដៃអំពាវនាវ ផងដែរដល់សប្បុរសជន មហាជន មេត្តា ជួយដល់ពួកគេផង ហើយម្តាយ ទៀតសោត មេត្តាវិលវិញ កំណត់ទុក វាសនាកូនៗ ចោលកណ្តាលផ្លូវជីវិត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​