រាជធានី​ភ្នំពេញ ៖ លោកគ្រូ​ពេទ្យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​នារី​ម្នាក់​នៅ​ក្នុង​បន្ទប់ ខណៈ​ដែល​នាង​កំពុង​ដេក​មិន​ដាក់​គន្លឹះទ្វារ ហើយ​ត្រូវ​ម្តាយ​នារី​រង​គ្រោះ​មក​ទាន់ ទាញ​ទ្វារ​បិទ ហើយ​ស្រែក​ឆោឡោ រួច រត់​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនបានតែម្តង​ ។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​លេខ​៧៩ ផ្លូវ​បេតុង ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​មានឈ្មោះ ម៉េ​ត សា​ម៉ែ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​គ្រូពេទ្យ មាន​ទីលំនៅ​ផ្ទះ​លេខ​(២២) ២៣៤ ផ្លូវ​លេខ​៤៦៧K១៤ ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ គម អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខរ​បរជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៩ ផ្លូវ​បេតុង ភូមិ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

បើ​តាម​សម្តី​នារី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​កំពុង​ដេក​នៅ​ក្នុង​បន្ទប់ មាន​បាំង​ដោយ​វាំងនន ដោយ​បាន​បិទទ្វារ តែ​មិន​បាន​ចាក់​គន្លឹះ​នោះ​ទេ ។ លុះដល់​វេលា​ប្រហែល​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​០៥ ខែឧសភា រូប​នាង​បានឮ​សំឡេង​បើកទ្វារ ពេល​នោះ​នាង​ក៏​ដើរទៅ​មើល ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ ស្ទុះ​មក​ចាប់​ឱប​ថើប​នាង​ពីក្រោយ រួច​ផ្តួល​រូប​នាង​ទៅ​លើ​គ្រែ ហើយ​ធ្វើ​សកម្មភាព​ដោះ​ខោអាវ​នាង​ចេញ និង​បាន​ធ្វើ​សកម្មភាព​រួម​ភេទ​តែ​ម្តង ។

ពេល​កំពុង​ប្រតិបត្តិការ ស្រាប់តែ​ម្តាយ​នារី​រង​គ្រោះ​មក​ទាន់ បាន​បិទទ្វារ​ជាប់ ពី​ខាងក្រៅ និង​ស្រែក​ឆោឡោ​ឡើង ផ្អើល​អ្នក​ជិតខាង រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ចាប់​បាន​ភ្លាម​ៗ​តែ​ម្តង ។

សមត្ថកិច្ច បានអោយ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​គ្រូពេទ្យ​ល្មោភកាម​ម្នាក់ យក​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​រកា ដើម្បី​ធ្វើការ​សាកសួរ និង​បាន​ដកហូត​វត្ថុ​តាង​ដូច​ជា ថ្នាំពេទ្យ​ម៉ាក OMEPRIM មួយ​បន្ទះ ២​កំណាត់ និង​ទូរស័ព្ទ​ចំនួន​១​គ្រឿង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​លើ​នារី​រង​គ្រោះ​ពិតប្រាកដ​មែន ។

យា់ង​ណាំ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕ ប្រភព: kbn.news