កម្លាំង សមត្ថកិច្ច ចម្រុះ នៅ ថ្ងៃ សុក្រ ទី ២៧ មេសា កន្លងទៅនេះបាន ចុះ បង្ក្រាប ទីតាំង ផលិត កា ហ្វេ គ្មាន ច្បាប់ មួយកន្លែង ក្នុង ខណ្ឌ ព្រែក ព្នៅ ជ្រកក្រោមស្លាក “ ដាយ ថា ញ់ ” ដោយ រឹប អូស បាន សារធាតុ រួមផ្សំ ប្រមាណ ជា ៧ តោន។ តាម ការ សន្និដ្ឋាន បឋម កាហ្វេ ដែល ផលិត នៅ ទី នោះ មាន លាយ សារធាតុ គីមី ធ្ងន់ធ្ងរ ។ ហើយ ពេល នេះ អាជ្ញាធរ កំពុង ធ្វើ ការ ពិសោធន៍។

នៅ ក្នុង ប្រតិបត្តិ ការ បង្ក្រាប ទី តាំង ផលិត កាហ្វេ ក្នុង ខណ្ឌ ព្រែកព្នៅ សមត្ថកិច្ច ចម្រុះ រក ឃើ ញ សារធាតុ ផលិត កាហ្វេប្រមាណ ជាង ៧ តោន ដោយ រួមមាន៖ ពោត ឆៅ សណ្តែកសៀង លីង ផ្លែប៊ឺ ខ្ទិះដូង រួមនឹង សារធាតុ ផ្សំ មួយ ចំនួនទៀត។ ក្រៅ ពី សារធាតុ ផលិត កាហ្វេ អា ជ្ញា ធរ រក ឃើញ ឧប ករណ៍ ផលិតរួមមាន ៖ ម៉ាស៊ីន លីង កាហ្វេ ម៉ាស៊ីន កិន កាហ្វេ ម៉ាស៊ីន វេច ខ្ទប់ និង សំបក វេច ខ្ទប់ ជាដើម។
ចំណែក មនុស្ស ពីរ នាក់ ដែល អាជ្ញាធរ ឃាត់ នៅ ក្នុង អំឡុង ពេល ប្រតិបត្តិ ការ បង្ក្រាប នោះ កំ ពុង ស្ថិត នៅ ក្នុង ដំណាក់ការ ស៊ើប សួរ។ ទន្ទឹម នឹង នេះ សមត្ថកិច្ច អះអាង ថា ការ ចុះ ទៅ បង្ក្រាប ទីតាំង ផលិត កាហ្វេ ជ្រក ក្រោម ស្លាក «ដាយ ថា ញ់ » ដោយ សារ តែ យក កាហ្វេ នោះយកទៅ បោះ ឲ្យ ម៉ូយ តែ ពេល យប់ និងមាន ទីតាំង ផលិត កាហ្វេ ផ្សេង ៗច្រើនទៀត ដែលអាជ្ញាធរ គ្រោង នឹង បើក ប្រតិបត្តិ ការ បង្ក្រាបជាបន្តបន្ទាប់ ។ សូមបងប្អូន ដែលចូលចិត្តទទួលទានកាហ្វេ មេត្តាប្រុងប្រយត្ន័ក្នុងការ ទទួលទានកាហ្វេ ជៀសវាង ប៉ះលើកាហ្វេគិមី ។