ភ្នំពេញ ​៖​ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​សាន់​ដេក​ញ្ញា សុខ ពិសី បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​ពិសេស​អ្នក​គាំទ្រ​របស់​នាង។ ខណៈ​ដែល​តារា​ស្រី​រូប​នេះ​បាន​ប្រកាស​ចូល​មន្ទីរពេទ្យ​ទាំងយប់​តែម្តង។

តាមរយៈ​ការបង្ហាញ​សារ​បង្ក​ការភ្ញាក់ផ្អើល​នេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ បាន​ផ្ញើ​សារ​សួរនាំ ​និង​ជូនពរ​ឲ្យ​តារាចម្រៀង​ស្រី​កញ្ញា សុខ ពិសី ឆាប់​ជាសះស្បើយ​ពី​ជំងឺ​។ ​មិនតែប៉ុណ្ណោះ​ក៏មាន​ខ្លះទៀត​និយាយថា​បង សី ប្រហែលជា​រវល់​ពេក​ហើយ​ទើបបានជា​ខំ​រហូត​ធ្លាក់ខ្លួន​ឈឺ​បែបនេះ។

សារ​ដែល​ត្រូវបាន​តារាចម្រៀង​សំឡេង​ស្រទន់​កញ្ញា សុខ ពិសី សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនាង​បានលើកឡើង​បែបនេះ​ថា ​ផ្ដាសាយធំ ក្អក តឹង​ច្រមុះ ឈឺក្បាល ក្ដៅខ្លួន ក្អួត​វិលមុខ គ្មាន​កម្លាំង កោសខ្យល់ មិន​អន់ មានតែ​ទៅ​ពេទ្យ ស្អែក​ច្រៀង​ទៀត។

បន្ទាប់ពី​បានដឹង​ពី​ស្ថានភាព​ជំងឺ​របស់​កញ្ញា សុខ ពិសី បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​អស់​ការព្រួយបារម្ភ​ ខណៈដែល​ជំងឺ​របស់​នាង​ពុំមែន​ធ្លាក់ខ្លួន​ដល់​ថ្នាក់​ធ្ងន់ធ្ងរ​ងើប​មិន​រួច​នោះ​ឡើយ​។​យ៉ាងណាមិញ​កញ្ញា សុខ ពិសី ក៏បាន​សម្តែង​ការ​អរគុណ​និង​មាន​កម្លាំង​ចិត្តខ្លាំង ​បន្ទាប់ពី​ឃើញ​មាន​អ្នកគាំទ្រ​ជាច្រើន​ព្រួយបារម្ភ​ចំពោះ​នាង​ផង​នោះ៕