សៀមរាប៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ អោង សានស៊ូជី មេដឹកនាំប្រទេសមីយ៉ាម៉ា បានអញ្ជើញមកដល់ ទឹកដីអង្គរ ខេត្តសៀមរាប ដែលជាទីកន្លែងដ៏ស័ក្កសិទ្ធ និងសំបូរទៅដោយប្រាង្គប្រាសាទ ដោយក្នុងការអញ្ចើញមកដល់របស់លោកជំទាវ មានវត្តថ្នាក់ដឹកនាំខេត្ត តំណាង កងកម្លាំងប្រដាប់អាវុធ រងចាំទទួល បដិសណ្ឋារកិច្ច នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ផងដែរ។បន្ទាប់ពីអញ្ជើញមកដល់ទឹកដីខេត្ដសៀមរាប លោកជំទាវ រួមទាំង គណៈប្រតិភូមីយ៉ាន់ម៉ា

នឹងអញ្ជើញទៅទស្សនា ប្រាង្គប្រាសាទបុរាណ្យខ្មែរ យើង នៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ ហើយតាមការគ្រោងទុកនៅរសៀលថ្ងៃនេះ បន្ទាប់ពីបញ្ចប់ការ ទស្សនា តំបន់ប្រាសាទអង្គរ រួចហើយនោះ លោកជំទាវ ក៏និងអញ្ជើញចូលរួម ក្នុងពិធីលាងសាយភោជ ដែលរៀបចំឡើង ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មុនចេញដំណើរ មាតុភូមិនិវត្តន៍ វិញផងដែរ។ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ អោង សានស៊ូជី

មកកម្ពុជានេះ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី នេះបើតាមការអោយដឹងពីក្រសួងការបរទេសកម្ពុជា។ប្រភព៖ ហ្វេសប៊ុក