​វា​ក្លាយជា​រឿង​ចម្លែក​របស់​បុរស​ឈ្មោះ Nguyen Van Dau អាយុ ៥១ ឆ្នាំ ដែល​ចេះ​បង្កាត់​បាន​ពូជ​ប៊ឺ​រ «​កំព្រា​» ឬ ពូជ​ប៊ឺ​រ ០៣៤ ។ គាត់​រំលឹក​ប្រាប់​ពី​រឿង​ដំបូង​កាលពី​ជាង​ម្ភៃ​ឆ្នាំមុន ។​

គាត់​បាន​ចំណាកស្រុក​ពី​ភាគ​ខាងជើង មកកាន់​ដា​ឡា​ត់ កាលពី​ឆ្នាំ ១៩៩១ ។ គាត់​សន្សំ​លុយ​ទិញ​បាន​ដីចម្ការ ៤០០០ ម៉ែត្រការ៉េ លើ​នោះ​មាន​ដើម​ប៊ឺ​រ​មួយ​ដុះ​តែ​ឯកឯង ។ ឆ្នាំ ១៩៩៣ វា​មាន​ផ្លែ តែ​ផ្លែ​រាង​ទ្រវែង​ក្លិនក្រអូប សាច់រ​មួ​ត​… ឲ្យ​អ្នកណា​សាក​ក៏​គេ​ថា​ឆ្ងាញ់ ។​

​សម្លឹង​ឃើញ​ប្រយោជន៍​អាច​ទទួលបាន​ពី​ផ្លែ​ប៊ឺ​រ​នេះ លោក​បាន​ស្វែងរក​វិធី​បង្កាត់​បន្ថែម​ពូជ ។ ដំបូង​ធ្វើតាម​បែប​សម​ញ្ញ​ដូចជា​បណ្តុះ​ពី​គ្រាប់ ផ្សាំ​មែក​… ប៉ុន្តែ បរាជ័យ ។ ចុងក្រោយ លោក​យក​ពន្លក​ពី​ដើម​មេ​មក​ផ្សាំ​នឹង​ដើម​ប៊ឺ​រ​ធម្មតា ទើប​កូន​ប៊ឺ​រ​ចាប់ផ្តើម​លូតលាស់​ល្អ ។​

​ពី​នោះមក លោក​ក៏​ផ្សាំ​បង្កើតបាន​ដើម​ប៊ឺ​រ​ពូជ​នេះ ហើយ​ដាំ​លើដី​ចម្ការ​របស់ខ្លួន​ចំនួន ២០០០ ដើម ។ សល់​ពី​នោះ លក់​ឲ្យ​អ្នកចម្ការ​ផ្សេងទៀត ។ ដូច្នេះ ពី​ដើម​ប៊ឺ​រ «​កំព្រា​» ១​ដើម​គត់ លោក​បាន​ផលិត​ជា​ពូជ​ប៊ឺ​រ ០៣៤ ដ៏​ពេញនិយម​នៅ​អំឡុង​ទសវត្សរ៍​ទី​២០០០ ។​

ដោយឡែក​ប៊ឺ​រ ២០០០ ដើម របស់ខ្លួន​ដាំ​ទទួលផល​បាន ៤០ តោន ក្នុង​១​ឆ្នាំៗ ហើយ​លក់​ឲ្យ​ឈ្មួញកណ្តាល​១​គីឡូក្រាម តម្លៃ ៧០.០០០ ដុង ។ ដូច្នេះ ១​ឆ្នាំ លោក​ប្រមូល​ផល​បាន​ប្រមាណ​ជាង ១២០.០០០ ដុល្លារ ។ នោះ​ពុំទាន់​និយាយ​ដល់​កាហ្វេ​ដែល​ដាំ​ចន្លោះៗ​ដើម​ប៊ឺ​រ ។​

​លោក​ផ្តាំ​ថា​៖ «​ប៊ឺ​រ ០៣៤ លូតលាស់​ល្អ ធន់​នឹង​ជំងឺ តែ​វា​ខ្លាច​ការ​ជាំ​ទឹក​បំផុត ហេតុនេះ ត្រូវ​ពូន​គល់​ឲ្យ​ទឹក​ហូរ​មិន​ដក់​» ។​

​ចង់​ដាំ​វា ដំបូង​ជីករណ្តៅ​ជម្រៅ​ពី ៧ តឹក ទៅ ១ ម៉ែត្រ ដាក់​ជី​អាច​ម៌​គោ​លាយ​នឹង​កាហ្វេ គឺ ២ ជួរ​កាហ្វេ ១​ជួរ​ប៊ឺ​រ តែ​គម្លាត​ពី​ដើម​នីមួយៗ ត្រូវតែ ៨ ម៉ែត្រ ។ ម្យ៉ាងទៀត គល់​របស់​វា​ត្រូវ​គ្មាន​សំរាម គ្មាន​ស្មៅ​តែ​ពុំ​ប្រើ​ថ្នាំ​សម្លាប់​ស្មៅ​ទេ គឺ​ត្រូវ​ប្រឹង​ដក​នឹង​ដៃ​… ។​

​ពេល​ផ្លែ​ប៊ឺ​រ​ទម្ងន់​ពី ១ ខាំ ទៅ ២ ខាំ ត្រូវ​បន្ថែម​ជី​បំប៉ន​សន្លឹក និង​ផ្លែ រួមជាមួយ​ជីសរីរាង្គ ។ ពី​ពេល​មាន​ផ្កា​ដល់ពេល​ប្រមូល​ផល គឺ ៤ ខែ ៕​

ប្រភព: ksn.news