ភ្នំពេញ​៖ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ បានដឹកនាំកិច្ចប្រជុំប្រចាំខែ​ ដេីម្បីត្រួតពិនិត្យផែនការ​បង្ការ​ ទប់ស្កាត់​ និង​ បង្រ្កាបអំពេីលួច​-ឆក់នៅរាជធានីភ្នំពេញ​ ។

លោក​ស្នងការ​ បានផ្តល់ឱកាសដល់ស្នងការងរហូតដល់អធិការខណ្ឌទាំង១២​ បញ្ចេញមតិយោបល់​ និងលេីក​យកបញ្ហាប្រឈមសំខាន់ៗឱ្យចំគោលដៅ​ ក្នុងគោលបំណងដោះស្រាយ​និងជំរុញការងារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធិ​ភាព។

តាម​រយៈ​ហ្វេសប៊ុក​ផេក​ ,​ លោក​ ស​ ថេត​ ថ្លែង​ថា​ បន្ទាប់ពីបញ្ជូនកងកម្លាំងបន្ថែមចុះជួយខណ្ឌចំនួន៤ ដូចជាខណ្ឌចំការមន​ ខណ្ឌដូនពេញ​ ខណ្ឌទួលគោក​ និងខណ្ឌ៧មករា​ សភាពការណ៍សន្តិសុខ​ មានភាពល្អប្រសេីរជាងមុន​ និងបទល្មេីសលួច​ ឆក់​ ប្លន់​ និងបញ្ហាផ្សេងបានកាត់បន្ថយ​ ហេីយខណ្ឌទាំងនោះ​ បន្តស្នេីឱ្យរក្សាកម្លាំងដែលបានបញ្ជូន​ ឬបេីអាចជួយ​បន្ថែមកម្លាំងថែមទៀត​។

បន្តពង្រឹងរបាយការណ៍ប្រចាំថ្ងៃ ខែ និងឆ្នាំ ដើម្បីដឹងថាបទល្មើសកើន ឬថយចុះ

-បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ ហើយលទ្ធផលនៃការរឹតបន្តឹងអាវុធជាតិផ្ទុះ​ និងគ្រឿងស្រវឹង​នាពេលយប់កន្លងទៅ​ បានរួមចំណែកទប់ស្កាត់បទល្មេីស​ ជាពិសេសកាត់បន្ថយ

គ្រោះថ្នាក់ចរាចរណ៍

-បន្តជំរុញនិងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ​បំពាក់កាមេរ៉ាសុវត្ថិភាព​ ជាពិសេសកន្លែងវេលុយ​ ដូរលុយ​ និងសហការជាមួយសមត្ថកិច្ចនៅពេលមានបទល្មេីសកេីតឡេីង

-ការពារគណ:ប្រតិភូ និងថ្នាក់ដឹកនាំកំពូលអន្តរជាតិ អធិការខណ្ឌត្រូវចុះផ្ទាល់ មិនត្រូវបណ្តោយឱ្យតែអធិការរងចុះនោះឡើយ ដើម្បីពិនិត្យកងកម្លាំង និងរៀបរយរបៀបធ្វើការ

អោយបានល្អ ព្រោះជាមុខមាត់ប្រទេសជាតិ​ ៕

ប្រភព: cpc-news