បើតាមគណនីរបស់នារីស្រស់ស្អាតម្នាក់ដែលមានឈ្មោះថា Samreth Pechta កាលពីថ្មីៗនេះ បានបង្ហោះសាររិះគន់ជាខ្លាំងដល់មន្ទីរពេទ្យបង្អែកមួយកន្លែង ដោយគណនីខាងលើបានបង្ហោះថា៖

“អរគុណលោកគ្រូ អ្នកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្គន់ដែលប្រចាំការនៅយប់ថ្ងៃ11រោច ខែចេត្រ ឆ្នាំកុរត្រូវនឹងថ្ងៃទី30 ខែ មេសា ឆ្នាំ2019ចង់អ្នកជំងឺណាឈឺអីមិនមែនជាញាតិអ្នកទាំងអស់គ្នា ខ្ញុំជិះម៉ូតូទៅដល់មន្ទីរពេទ្យទាំងយប់នាំឪពុកកំពុងចុកពោះស្រែកយំ ស្ទើរដាច់ដង្ហើម ខ្ញុំរត់ពេញពេទ្យស្វែករកគ្រូពេទ្យសួរអ្នកជំងឺកំពុងសម្រាកផង តែគ្មានឃើញអស់លោកគ្រូពេទ្យម្នាក់នៅក្នុងបន្ទប់ពេទ្យទេ

ចំណែកឯអ្នកគ្រូពេទ្យវិញសំងំដេកក្នុងបន្ទប់ក្នុងមុងធ្វើប្រងើយកន្តើយ ខ្ញុំសូមឲ្យជួយចេញមកមើលគាត់ប្រាប់ថាឲ្យហៅលោកគ្រូពេទ្យនៅខាងមុខទាំងដែលមិនចេញក្នុងមុខមកមើលមុខខ្ញុំ ហើយខ្ញុំតមថាមិនឃើញមានអ្នកណាទេនៅខាងមុខតែគាត់នៅនិយាយថារកមើលទៅ ហើយគាត់ដេកវិញ😥😥😥😥 ពីមុនខ្ញុំមិនជឿថាបុគ្គលិកពេទ្យនៅស្រុកខ្ញុំបែបនេះទេ តែពេលនេះអស់ជំនឿហើយនៅពេលនេះ,

😥😥អ្វីដែលខ្ញុំសោកស្ដាយពាក្យមន្ទីរពេទ្យបង្អែក តែសូមថ្លែងអំណរគុណដល់មណ្ឌលសុខភាពផ្សារផ្អាវដែលលោកគ្រូពេទ្យអ្នកគ្រូពេទ្យបានចេញមកមើលហើយខលរកពេទ្យជំនាញ រំខានគាត់កណ្ដាលយប់ហើយគាត់មិនបានខឹងឬមានសំដីមិនល្អទេបែជាបារម្ភចំពោះអ្នកជំងឺទៀត😢😢😢😢ពិតជារំភើបខ្លាំងណាស់ តែសោកស្ដាយចំពោះពេទ្យស្រុកខ្ញុំប្រហែលជាគាត់ដេកលក់អស់ហើយ (និយាយចំពោះបុគ្គលិកមួយចំនួន)សូមផ្ដាំបងប្អូនថាបើអាចទៅរួចមកបាធាយមក”៕

CR: FaceBook