ភ្នំពេញ ៖ ទីតាំងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទ របស់ជនជាតិចិនជាង១០នាក់បើករកសុី ជាច្រើនខែមកហើយមកដល់ពេលនេះទើបតែសមត្ថកិច្ចស៊ើបដឹងច្បាស់ ត្រូវបាមរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យចុះទៅក្រសោប មួយសម្បុក ហើយក្នុងចំណោមចិនទាំង១២នាក់នេះមានតែ២នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែនត្រឹមត្រូវ។

អាជ្ញាធរបានចុះទៅប្រមូលនារីជនជាតិចិនទាំងនោះកាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកគេឃើញទីតាំងម៉ាស្សារបស់ថៅកែជនជាតិនោះមានភ្ញៀវចេញចូលញឹកញាប់ តែគេយល់ថាជាកន្លែងម៉ាស្សាធម្មតាៗ ព្រោះមើលទៅក្រុមនារីជនជាតិចិនទាំងនោះមានសម្លៀកបំពាក់ថ្លៃថ្នូរសមរម្យមិនគួជាទីចាប់អារម្មណ៍ថាជាក្រុមរកសុីផ្លូវភេទនោះទេ

ប៉ុន្ដែក្រោយមកដោយមានការសង្ស័យព្រោះមួយយប់ៗគេឃើញតែក្រុមប្រុសៗជនជាតិចិនដូចគ្នាចេញចូលៗមិនមានពេលទំនេរស្រាកស្រានឡើយ ។

ប្រភពបន្ដថា នៅពេលនេះទើបពួកគាត់ភ្លឺភ្នែកនិងហួសចិត្តយ៉ាងខ្លាំង ដោយសារឃើញអាជ្ញាធរចុះទៅក្រសោបចាប់ឃាត់ខ្លួនបែរជារកឃើញស្រោមអនាម័យ ដែលជាភស្ដុតាងនៃរបររកសុីផ្លូវភេទ របស់ពួកគេទៅវិញ ។

ក្នុងការចាប់ឃាត់ខ្លួននេះសមត្ថកិច្ចឃាត់ចិនៗចំនួន១២នាក់ ក្នុងនោះម្ចាស់ ទីតាំង ទី១មានឈ្មោះ កៃ យ៉ាវសុីន ភេទប្រុសអាយុ៥៥ឆ្នាំ និងទី២ឈ្មោះ ចូវ យ៉ុងលីង ភេទប្រុសអាយុ៣៣ឆ្នាំ ហើយក្រៅពីនោះគឺសុទ្ធតែជាស្រី ទាំងអសស់ ។

ក្រោយពេលឃាត់ខ្លួនបានសមត្ថកិច្ចដែនដីបានប្រគល់ជនជាតិទាំងនោះឲ្យទៅផ្នែកនគរបាលជំនាញអន្ដោប្រវេសន៍ដើម្បីចាត់ការតាមនីតិវិធី ៕