ប្រទេសប្រ៊ុយណេ គឺជាប្រទេសមួយដែលមានច្បាប់សាសនាអ៊ីស្លាមតឹងរឹង ដោយបច្ចុប្បន្នបានកំណត់ដាក់ទោសអ្នកដែលស្រឡាញ់ភេទដូចគ្នាដោយគប់ដុំថ្មប្រហារជីវិត ។ វិធានការថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃពុធ ទី ០៣ ខែមេសាកន្លងទៅថ្មីៗនេះ
ដោយក្នុងនោះក៏មានចែងពីបទឧក្រិដ្ឋមួយចំនួនទៀត ដូចជាការកាត់ទោសកាត់ដៃជើងពីបទលួច និង ចោរកម្មជាដើម ដែលវិធានការណ៍ច្បាប់ថ្មីនេះ ធ្វើឱ្យមានការរិះគន់ច្រើនពីសហគមន៍អន្តរជាតិ ។
ប្រទេសនេះបានអំពាវនាវឱ្យមានការបង្រៀនដល់អ្នកកាន់សាសនាអ៊ីស្លាមឱ្យប្រកាន់វិន័យឱ្យរឹងមាំ ព្រោះការរួមភេទដូចគ្នានៅក្នុងប្រទេសនេះវាជារឿងខុសច្បាប់ទៅហើយ ដែលពីមុនមកជនល្មើសនឹងជាប់ទោសរហូតដល់ ១០ ឆ្នាំ ។
សហគមន៍បុរសស្រឡាញ់បុរសនៅក្នុងប្រទេសប្រ៊ុយណេ បានសម្តែងក្តីរន្ធត់ និង ការភ័យខ្លាចជាខ្លាំងទៅនឹងច្បាប់ថ្មីនេះ
ដែលវាមិនគួរកើតមានឡើងនៅក្នុងយុគសម័យបច្ចុប្បន្ននេះឡើយ ។ ប្រជាជនម៉ូស្លីមនៅក្នុងប្រទេសនេះមានប្រជាជនប្រហែល ២ ភាគ ៣ នៃប្រជាជនសរុប ។
កន្លងមកមានមនុស្សជាង ៤២ ម៉ឺននាក់ហើយត្រូវបានទទួសទោសប្រហាជីវិត តែមិនទាន់បានអនុវត្តនៅឡើយចាប់តាំងពីឆ្នាំ ១៩៥៧ មក ។
ប្រភព៖ news-kh