ប្រិយមិត្តខ្លះប្រហែលជាបានជ្រាបហើយថាកាលពីពេលថ្មីៗនេះអ្នកស្រី ទ្រីដាណា បានចេញលិខិតមួយ ដោយស្នើសុំឲ្យលោកស្រីអ៊ាន សៀវម៉ី ជួយបកស្រាយករណី Youtubeឈ្មោះ Khmer Daily Life KH បានសរសេរភ្ជាប់ជាមួយវីដេអូក្នុងYoutubeថា «Siv Mei ខ្ញុំអានិតអ្នកឯងខ្លាំងណាស់ Try Dana ទ្រី ដាណា»។

យ៉ាងណាមិញក្រោយពីបានឃើញសារបែបនេះ ស្រាប់តែឧកញ៉ាអ៊ាន សៀវមី ពេលកំពុងឡាយវីដេអូលក់ផលិតផលនោះ បានធ្វើការបដិសេធថា ខ្លួនមិនដែលស្គាល់ដាណាហ្នឹងណាគេទេ ហើយក៏គ្មានអ្វីត្រូវបកស្រាយដែរ បើចង់ប្ដឹងខ្លួន ដាក់ងារឲ្យចំៗមក។

មួយវិញទៀត ពេលមានគេប្រាប់ដំណឹងនេះ ឧកញ៉ាអ៊ាន សៀវមី បានបញ្ជាក់ថា កុំអាលវិនិច្ឆ័យថាគេប្ដឹងខ្លួន ព្រោះឈ្មោះអ៊ាន សៀវម៉ី នេះមានច្រើនណាស់។

អ្វីកាន់តែធ្វើឲ្យឧកញ៉ាវ័យក្មេងរូបនេះឆេះដុំនោះ ពេលមានគណនីហ្វេសប៊ុកមួយ បានខមមិនថា «ម៉េចបងចេះតែទើសបងដាណាចឹង» រហូតធ្វើឲ្យឧកញ៉ាអ៊ាន សៀវមី ប្រកាសថានឹងប្ដឹងអ្នកនិយាយបែបនេះផងដែរ ដោយលើកឡើងថា ជាអ្នកនាំភ្លើង ហើយមិនត្រូវប្រើភាសាអសុរោះមកលើខ្លួនចឹងទេ៕