បងប្អូនមុខជាស្គាល់ច្បាស់នូវបទ “ចម្ប៉ាបាត់ដំបង” ដែលជាបទចម្រៀងមរតដើមមួយបទដ៏ល្បីខ្ទរខ្ទារ បកស្រាយដោយអធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត។

បទចម្រៀងមួយបទនេះ ត្រូវបានគេលើកយកមក Cover ជាច្រើនលើកច្រើនសារមកហើយ តែវាហាក់មិនចេះជិនណាយសោះឡើយ ព្រោះតែចម្រៀងដ៏ពិរោះមួយបទមានភ្លេងបែបសប្បាយៗ ជាពិសេសគឺពេលជួបជុំគ្នា គេតែងប្រគំបទនេះឡើង។

យ៉ាងណាមិញថ្មីៗនេះ ចម្រៀងមួយបទនេះត្រូវបានតន្ត្រីករអ្នកកូដវីយូឡុងស្បែកខ្មៅមួយរូប យកមកលេងបានយ៉ាងពិរោះ។ តន្ត្រីករកូដវីយូឡុងរូបនោះត្រូវបានគេស្គាល់ឈ្មោះថា Rahmaan Phillip ដែលជាតន្ត្រីករមួយរូបដែលមានសមត្ថភាពចម្រុះអាចកូដទាំងវីយូឡុង និងប្រើប្រាស់ឧបករណ៍ផ្សេងៗទៀត។

គាត់ជាតន្ត្រីករមួយរូប ដែលនិយមលេងនៅតាមផ្លូវ ដែលគេហៅថា Street Artist ហើយគាត់បានសម្តែងគ្រប់ទីកន្លែងចាប់ពីទីក្រុង Las Vegas រហូតដល់ Carnegie Hall។ ចង់ដឹងទេថាពីរោះយ៉ាងណា តោះមកស្តាប់ទាំងអស់គ្នា!