បាត់ដំបង ៖ យុវជន​ម្នាក់ កំពុង​រង​ការចោទប្រកាន់​ពីបទ ​រួ ម ភេ ទ ​ជាមួយ​អនីតិជន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន។ បន្ទាប់ពី​យុវជន​រូបនេះ មានការ​ត្រូវរ៉ូវ​គ្នា​ជា​មួយ​ខាង​ស្រី តាមរយៈ​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​មានការ​ណាត់​ជួប​គ្នា​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​នៅ​ចំ​កណ្តាល​ក្រុង​បាត់ដំបង ដើម្បី ​រួ ម ភេ ទ ​ជា​ច្រើនលើកច្រើនសា​រួចមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង២និង​២០​នាទី​រសៀល ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ទទួល​ធ្វើ​កំណត់ហេតុ​បណ្តឹង​ផ្ទាល់​មាត់​របស់​ ឈ្មោះ អ ហ ភេទ​ស្រី អាយុ​៨០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៣៦ ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​ចូលខ្លួន​មក​ប្តឹង​ដល់​អធិការដ្ឋាន ជុំវិញ​ករណី​បាត់​ចៅស្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង៧ព្រឹក គឺ​ក្រោយពេល​គាត់​មក​ពី​ផ្សារ​ទិញ​ម្ហូប​វិញ ក៏​បាត់​ចៅ​របស់​គាត់ ​ឈ្មោះ ស ស ល ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គាត់ ដោយ​មិនដឹង​ជា​ទៅ​ទីណា ទើប​មានការ​ព្រួយបារម្ភ គាត់​ក៏​បាន​មក​ដាក់ពាក្យ​ប្តឹង​តែម្តង ដើម្បីឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពេល​ទទួល​បណ្ដឹង​រួច សមត្ថកិច្ច​ក៏បាន​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ រហូតដល់​ថ្ងៃ​ទី​២៣ ខែ ឆ្នាំ​ដដែល វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល កម្លាំង​ជំនាញ​បាន​រក​ឃើញ ឈ្មោះ ស ស ល នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ជិត​ផ្សា​រលើ កណ្តាល​ក្រុង​បាត់ដំបង គឺ​កំពុង​នៅ​ជាមួយ​ឈ្មោះ សន ជីវ័ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្រុម​១៦ ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្ត​បាត់​ដំបង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេល​នោះដែរ សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ឈ្មោះ សន ជីវ័ន និង ឈ្មោះ ស ស លិញ ព្រមទាំង​មធ្យោបាយ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ​-1BM_ 8433 ដែល​ជា​របស់​យុវជន​រូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល​សាកសួរ ឈ្មោះ ស ស ល បាន​ឆ្លើយ​ថា ខ្លួន​ និង ឈ្មោះ សន ជីវ័ន ជា​សង្សារ​នឹង​គ្នា នា​ពេល​កន្លងមក។ ​ត្រូវបាន​សង្សារ​របស់​ខ្លួន ឈ្មោះ សន ជីវ័ន នាំទៅ​ជួល​បន្ទប់​ស្នាក់នៅ និង បាន ​រួ ម ​ភេ ទ ​ជាមួយគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​យុវជន​ដែល​ជា​អ្នកទោស​ស្នេហា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ចាប់តាំងពី​អំឡុង​ខែ​មេសា​ ថ្ងៃបុណ្យ​ចូលឆ្នាំ ថ្មីៗ​នេះ ខ្លួន​បាន​ស្គាល់​នារី​នេះ​តាមរយៈ​លេង​ហ្វេ​ស​ប៊ុ​ក ហើយក៏​បាន​ឆាត​រក​គ្នា​ជា​ញឹកញាប់​ ដើម្បី​បង្កាត់ភ្លើង​ស្នេហា។ លុះ​នៅ​ល្ងាច​ថ្ងៃមួយ នា​ដើមខែ​ឧសភា ខ្លួន​ក៏បាន​ណាត់​នាង​ដើម្បី​ដឹក​ដើរលេង​នៅ​តាម​កំណាត់​ផ្លូវ​ហាយ​វេ ហើយក៏​​ដឹក​នាង​ត្រឡប់​ទៅ​ផ្ទះ​ជា​ធម្មតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទោស​ស្នេហា​រូប​នេះ បាន​សារភាព​បន្ត​ថា លុះ​នៅ​ថ្ងៃទី​១៩​ឧសភា កន្លងទៅ​ថ្មីៗ​នេះ គឺមាន​ការ​រៀបចំ​ការ​បង​ប្អូនជីដូនមួយ​ខ្លួន។ ទើប​ខ្លួន​បបួល​នាង​ឲ្យ​មក​លេង​នៅក្នុង​ពិធី​នេះ ប៉ុន្តែ​នាង​បាន​តប​ថា នាង​នឹង​ទៅ លុះត្រាតែ​ឲ្យ​នារី​ណា​ម្នាក់​មក​ដឹក​នាង។ ពេលនោះ​ខ្លួន​ក៏បាន​ទៅ​ពឹង​អ្នកភូមិ​ម្នាក់​ឈ្មោះ ណ​យ ឲ្យ​ទៅ​ដឹក​ចេញពីផ្ទះ។ ​ខ្លួន​ក៏បាន​ជិះ​ម៉ូតូ៣នាក់ ដោយ​ចេញទៅ​ក្បែៗ​ផ្សារ​លើ​ ដើម្បី​រក​បន្ទប់​ជួល​ទុក​សម្រាប់​ស្នាក់នៅ​បណ្ដោះអាសន្ន ឯ​នាង​ក៏​យល់ព្រម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ​បាន​មួយថ្ងៃ គឺ​នៅ​រសៀល​ថ្ងៃ​ដដែល ពួកខ្លួន​ទាំង​២​នាក់ ក៏បាន​ធ្វើដំណើរ​ត្រឡប់​មក​បន្ទប់​ជួល​នោះ​វិញ ហើយ​ក៏បាន​ រួ ម ភេ ទ ​ជាមួយគ្នា​ចំនួន៣ដង បន្ទាប់មក ក៏​បាន​ស្នាក់នៅ​បន្តទៀត​ ដោយ​ម្នាក់ៗ​មិនទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ព្រមទាំង​បាន​បន្ត​ការ​ រួ ម​ ភេ ទ ​នេះ​បន្ថែម​ទៀត តែ​ក៏ត្រូវ​ប៉ូលិស​ចុះ​មក​ចាប់ខ្លួន​ដល់​បន្ទប់​តែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន​ បើទោះបីជា​មានការ​ត្រូវរ៉ូវ​គ្នា និង​បើទោះបីជា​ក្រុមគ្រួសារ​ទាំងសងខាង​មានបំណង​ផ្សះផ្សា​ក៏ដោយ​ ក៏​យុវជន​រូបនេះ​ត្រូវតែ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ដែរ ពាក់ព័ន្ធ​នឹង​ករណី « រួ ម ភេ ទ ​ជាមួយ​អនីតិជន » ដោយ​ពេលនេះ សមត្ថកិច្ច​ជំនាញ​បានរៀបចំ​ឯកសារ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ហើយ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕ ប្រភព៖​ កម្ពុជាថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​