ចាប់បានទៀតហើយ អ្នកចែកចាយនិងប្រេីប្រាស់គ្រឿងញៀនចំនួនបីលេីកនិងបានឃាត់ខ្លួនជនសង្សយ័ចំនួន០៧នាក់ (មានវីដេអូ)

28
Spread the love
  • 26
    Shares

កំពតថ្ងៃ១៨ ខែ ឧសភា ឆ្នាំ២០១៨ករណីបង្រ្កាបគ្រឿងញៀន ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៏ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត សំរបសំរួលនិតិវិធីដោយលោក មុតដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៏ទោ ហែម ចាន់ដារ៉ា មេបញ្ជាការងនិងជាប្រធានមន្ទីរយុត្តិធម៌ នៅថ្ងៃ១៨ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាលយ័គ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពត បានចុះបង្រ្កាបករណីចែកចាយនិងប្រេីប្រាស់គ្រឿងញៀនចំនួនបីលេីកនិងបានឃាត់ខ្លួនជនសង្សយ័ចំនួន០៧នាក់ជាបន្តរបន្ទាប់រួមមាន៖

១.ឈ្មោះ រ័ត្ន ភារម្យ ភេទ ប្រុស អាយុ ២៦ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។
២.ឈ្មោះ មាស ស្រីពុធ ភេទ ស្រី អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កាត់ជាមួយគ្នា។
៣.ឈ្មោះ ផុន កុសល អាយុ ២៨ឆ្នាំរស់នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
៤. ឈ្មោះ ង៉ែត សុភ័ណឡី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
៥.ឈ្មោះ ណាវ បារាំង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ខេត្តកំពត។
៦.ឈ្មោះ សុឹម សម្បត្តិ ភេទ ប្រុស អាយុ ២០ឆ្នាំរស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
៧.ឈ្មោះ ឡាយ វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។ដកហូតវត្ថុតាងរួមមាន
-គ្រឿងញៀនម៉ាទឹកកកចំនួន០៨កញ្ចាប់ទម្ងន់៤៤.២០ក្រាម
-ទូរសព្ទ័មួយគ្រឿង
-ម៉ូតូ០១គ្រឿង
បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងចាត់ការតាមនិតិវិធី។

 

Facebook Comments