លោក កង ភារី ហៅម៉ៅ អធិការរងនគរបាលស្រុកសំរោងទងមួយរូបត្រូវបាននគរបាល នៃស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួននិងរាយការណ៍ទៅថ្នាក់លើ បន្ទាប់ពីលោកអធិការរងរូបនេះបានផឹកស៊ីជាមួយកូនចៅក្រោមឱវាទនិយាយអួតក្អេងក្អាងថាខ្លួនមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្រសួងមហាផ្ទៃបើទោះជាបង្ករភាពអាណាធិបតេយ្យបាញ់បោះសេរីក៏គ្មានអ្នកណាហ៊ានធ្វើអ្វីខ្លួនដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីនិយាយអួតក្អេងក្អាងចប់រួចមកលោកអធិការរងដ៏មហិមា ទទួលផែនសន្តិសុខរូបនេះបានទាញអាវុធខ្លីរបស់ខ្លួន ម៉ាកឡុក ទៅឈរបាញ់លេងយ៉ាងអនាធិបតេយ្យនៅក្នុងបរិវេនសាលាស្រុកសំរោងទងចំណុចមាត់ត្រពាំងទឹកខាងត្បូងជាមួយកូនចៅរបស់ខ្លួនជាច្រើននាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ បា ញ់ បោះយ៉ាងអនាធិបតេយ្យនេះទំនងជាលោកអធិការរងរូបនោះចង់អួតនឹងបង្ហាញថាខ្លួនគឺជាមនុស្សមានឥទ្ធិពលនិងមានខ្នងបង្អែករឹងមាំឲ្យកូនចៅក្រោមឱវាទបានឃើញតែទីបំផុតត្រូវអាម៉ាសមុខដោយសារតែសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៃកងអន្តរាគមន៍ធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៍ដែលអធិការដ្ថាននគរបាលស្រុកសំរោងទងគោរពផ្ញើជូនលោកស្នងការនគរបាលខេត្តកំពង់ស្ពឺចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២០បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩ និង០០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាកឡុកធ្វើសកម្មភាពឈរ បា ញ់ បោះយ៉ាងសេរីនិងអនាធិបតេយ្យបំផុតចំនួន 3 គ្រាប់គឺនៅចំណុចបរិវេណសាលាស្រុកមាត់ស្រះទឹកខាងត្បូង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរបាយការណ៍បន្តថាលុះមកដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ ដដែលវេលាម៉ោង១៨ និង៣០ នាទីលោកវរសេនីយ៍ទោ កង ភារីអធិការរងដ៏ទំនើងរូបនេះបាននាំកូនចៅក្រោមឱវាទផឹកស៊ីរហូតស្រវឹងនិយាយអួតក្អេងក្អាងហើយបានយកអាវុធខ្លីម៉ាកឡុកដដែលជាកម្មសិទ្ធិរបស់ខ្លួនមកឈរបាញ់បោះលេងយ៉ាងសេរីនៅក្នុងបរវេនសាលាស្រុកចំណុចមាត់ស្រះទឹកដដែលក្នុងនោះកូនចៅរបស់ខ្លួនជាច្រើនដែលផឹកស៊ីក៏បានចូលរួមក្នុងការបាញ់បោះនេះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែលចូលរួម បា ញ់ បោះ ជាមួយអធិការរង ដ៏ទំនើងរូបនេះរួមមានលោកអនុសេនីយ៍ឯក ដន សុខុម ឋានៈនាយរងផ្នែកសន្តិសុខបាញ់ចំនួន២គ្រាប់ លោកអនុសេនីយ៍ត្រី ព្រីង ឡងឌី ឋានៈនាយរងប៉ុស្តិ៍វល្លិ៍ស បា ញ់ ចំនួន២ គ្រាប់លោកអនុសេនីយ៍ត្រី តាន់ សៅលី ឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន ២គ្រាប់លោកអនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណារ៉ា ឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន០២គ្រាប់ លោកព្រិន្ទបាលទោ ឌី សូភក្តិ  ឋានៈមន្ត្រីប៉ុស្តិ៍ទំព័រមាសបាញ់ចំនួន០២ គ្រាប់ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបាញ់បោះបង្កភាពអនាធិបតេយ្យបង្កើតឲ្យមានអសន្តិសុខនៅក្នុងសង្គមរបស់ក្រុមមន្ត្រីនគរបាលនិងលោកសក្កិ៤កន្លះឈ្មោះ កង ភារីហៅម៉ៅ រូបនេះសមត្ថកិច្ចជំនាញបានរកឃើញសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន១១ គ្រាប់លោកអធិការងដ៏ទំនើងរូបនេះត្រូវបានសមត្ថកិច្ចកម្លាំងការិយាល័យអន្តរាគមន៍ឃាត់ខ្លួននៅវេលាម៉ោង២២និង៣០នាទីថ្ងៃដដែល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអោយអ្នកយកព័ត៌មានយើង ដឹងតាមទូរស័ព្ទថា លោកបានរាយការណ៍ទៅថ្នាក់លើដើម្បីអោយដាក់តាមវិន័យរបស់កងកម្លាំងអគ្គស្នងការនគរបាលជាតិលេខ០០៦ អោយសមទោសកំហុសដែលមន្ត្រីនគរបាលយុត្តិធម៌បានប្រព្រឹត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្នងការនគរបាលខេត្តបន្តថាលោក វរសេនីយ៍ទោ កង ភារី បានចំនួន០២លើក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បាញ់ចំនួន០៣គ្រាប់ ហើយនៅយប់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២០ បាញ់ចំនួន១៧គ្រាប់បន្ថែមទៀត។ ហើយរហូតមកដល់ពេលនេះជំនាញប្រមូលបានជាង១០គ្រាប់តែប៉ុណ្ណោះ កំពុងតែរុករកបន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកំពុងតែធ្វើការសាកសួរលោកអធិការរងដ៏ទំនើងរូបនេះរកមូលហេតុដើមចមនៃការបង្កភាពអនាធិបតេយ្យនិងបង្កបញ្ហាអសន្តិសុខដល់សង្គមឋានៈដែលខ្លួនជាសមត្ថកិច្ចជាគំរូដល់ប្រជាពលរដ្ឋនិងជាអ្នកការពារសន្តិសុខសុវត្ថិភាពតែបែរជាប្រព្រឹត្តិទង្វើបែបនេះទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរបាយការណ៍ដែលគោរពផ្ញើជូនលោកស្នងការនគរបាលខេត្តមិនត្រឹមតែចុះហត្ថលេខាដោយលោកវរសេនីយ៍ឯកឃុតសុផលអធិការស្រុកសំរោងទងតែម្នាក់នោះទេគឺសូម្បីតែអភិបាលស្រុកសំរោងទងក៏ចុះហត្ថលេខាឯកភាពផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថាអធិការងរូបនេះកន្លងមកធ្លាប់បើកល្បែងជល់មាន់ online ហើយក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការបង្ក្រាបដែរតែកាលនោះមិនដឹងថាបណ្ដាលមកពីឥទ្ធិពលខ្នងបង្អែករបស់លោកអធិការងរូបនេះឬក៏ជាការត្រូវរូវគ្នានោះទេទើបក្រុមអ្នកបង្ក្រាបធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំដោយមិនមានឈ្មោះលោកអធិការរងរូបនេះឡើយគឺជាឈ្មោះអ្នកផ្សេងទៅវិញដែលធាតុពិតមហាជននិងសមត្ថកិច្ចជាច្រើននៅក្រុងច្បារមននៃសង្កាត់សុព័រទេពបានដឹងយ៉ាងច្បាស់ថាទីតាំងកន្លែងជល់មាន់ online ដែលត្រវបង្ក្រាបនោះគឺជារបស់លោកកងភារីអធិការរងរូបនេះតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននិងមន្ត្រីរាជការនៃសាលាស្រុកសំរោងទងជាច្រើនបានសំដែងនូវការសាទរនិងរាយការណ៍មកអ្នកយកព័ត៌មានយើងដោយអ្នកខ្លះបានលើកឡើងថាករណីនេះគួរកុំលើកលែងឲ្យសោះគួតែធ្វើវិន័យរដ្ឋបាលឬក៏លុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិតែម្តងទៅ ព្រោះបុគ្គលរូបនេះតែងតែធ្វើសកម្មភាពក្អេងក្អាងក្រអើតក្រទម ព្រោះចង់បង្ហាញអំណាចរបស់ខ្លួនអោយអ្នកដទៃបានឃើញថាខ្លួនគឺជាអ្នកមានលុយនិងមានអំណាច។

បើតាមមន្ត្រីថ្នាក់ក្រោមនៃអធិការរដ្ឋាននគរបាលស្រុកសំរោងទងមួយរូបបានបង្ហើបថាលោកអធិការងស្រុកសំរោងទងមានច្រើននាក់ណាស់ដែលអ្នកខ្លះមិនដែលធ្វើការងារនោះទេជាក់ស្ដែងដូចជាកាលពីពេលកន្លងទៅថ្មីៗនេះអធិការរងទទួលបន្ទុកព្រហ្មទណ្ឌមួយរូបឈ្មោះប៉ែនចំរើនបានផឹកស៊ីនឹងចូលទៅរកវាយគេដល់ក្នុងផ្ទះបង្កភាពអាណាធិបតេយ្យហើយប្រុងចាប់កូនម្ចាស់ផ្ទះយកទៅដាក់ គុ ក ទៀតផងតែដោយថ្នាក់លើមើលឃើញពីភាពអយុត្តិធម៌ក៏បានអន្តរាគមន៏ឲ្យដោះលែងជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ហើយលោកអធិការរងប៉ែនចំរើនក៏មានវាសនាល្អមិនត្រូវបានថ្នាក់លើដាក់វិន័យរដ្ឋបាលនោះទេ។

ឥឡូវនេះស្រាប់តែលោកកង ភារីហៅម៉ៅ ផឹកស៊ីនៅក្នុងអធិការដ្ឋាននគរបាលស្រុកសំរោងទងហើយបង្កបញ្ហាបាញ់បោះបង្កភាពអនាធិបតេយ្យដោយគ្មានខ្លាចរអែងច្បាប់បន្តិចណាទាល់តែសោះខណៈខ្លួនគឺជាអ្នកអនុវត្តច្បាប់ ។ មានការលើកឡើងថាអធិការរងនគរបាលស្រុកសំរោងទងទាំងពីរហាក់មានវាសនាខុសគ្នាស្រឡះតែម្ដងដែលលក់កងភារីត្រូវបានថ្នាក់លើដាក់វិន័យរដ្ឋបាលដោយអនុវត្តវិន័យ 006 របស់នគរបាលជាតិ។

សូមរំលឹកផងដែរថាការបាញ់បោះសេរីរបស់លោក កង ភារីហៅម៉ៅ អធិការរងវ័យក្មេងក្រអើតក្រទមរូបនេះមិនមែនជាលើកទី១នោះទេ រាល់ពេលដែលផឹកស៊ីម្តងៗលោកអធិការរងដ៏មហិមារូបនេះតែងតែបាញ់បោះសេរី បង្អួតកូនចៅថាគ្មានអ្នកហ៊ានមកចាប់ខ្លួនលោកឡើយ បើទោះបីជាបាញ់កាំភ្លើងក៏ដោយចុះ៕ អត្ថបទ៖​ សារព័ត៌មាន​ ហង្សតូច