ភ្នំពេញ​៖ ពលរដ្ឋ​គាំទ្រ​ឲ្យ​អាជ្ញាធរ ដាក់វិន័យ​លើ​អ្នកបង្ក​សំឡេង​កងរំពង​រំខាន​អ្នកដទៃ ដើម្បី​កាត់បន្ថយ​ការបង្ក​សំឡេង​រំខាន យ៉ាង​អនាធិបតេយ្យ​ក្នុងសង្គម​។ រដ្ឋាភិបាល កំពុង​រៀបចំ​សេចក្ដីព្រាង​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​មួយ ដែល​ក្នុងនោះ ក៏មាន​ចែង​ពី​ការហាម​មិន​ឲ្យ​បង្ក​ការរំខាន​ដល់​ពលរដ្ឋ តាមរយៈ​សំឡេង​កងរំពង គ្រប់​រូបភាព ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការគាំទ្រ​របស់​ពលរ​ដ្ឋ​ចង់​ឲ្យ​មានច្បាប់​សាធារណៈ ហាម​បង្ក​សំឡេង​កងរំពង គឺ​ស្រប​ពេលដែល​ពលរដ្ឋ​មួយចំនួន ក្នុងពេល​បច្ចុប្បន្ន តែងតែមាន​ជួបជុំ​ស្រែក​ហ៊ោ​រក​ញ្ជៀ​វ និង​ការប្រើប្រាស់​ឧបករណ៍​បន្លឺសំឡេង លើសពី​ម៉ោង​១០​យប់​និង​ម៉ោង​សម្រាក​ពេល​ថ្ងៃ​ជាដើម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ដា​រ៉ា ពិសិដ្ឋ ជា​អ្នករស់នៅ​ផ្ទះល្វែង​ជាប់​គ្នាៗ​ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ អះអាងថា ជា​ញឹកញាប់​លោក​តែងតែ​រង​សំឡេង​រំខាន​ពី​ការប្រើ​ឧបករណ៍​បន្លឺសំឡេង​ច្រៀង​ពី​អ្នក​នៅ​ជុំវិញ​ផ្ទះ​ខ្លួន​។ ប្រសិន​សេចក្ដីព្រាងច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ ហាម​បង្ក​សំឡេង​កងរំពង បង្កើតឡើង​មែន លោក ពិសិដ្ឋ រីករាយ​ទទួលយក​ហើយ​សង្ឃឹមថា​អាជ្ញាធរ​អនុវត្ត​ឲ្យ​បាន​តឹងរឹង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ទាប់ពី​សម្រាក​ហាត់ប្រាណ​នៅមុខ​ផ្ទះ​រួច លោក ពិសិដ្ឋ ក៏បានផ្ដល់​កិច្ចសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​ថា ការកំណត់​ឬ​ហាម​មិន​ឲ្យ​បង្ក​សំឡេង​កងរំពង​មិនមែនជា​ការបិទ​សិទ្ធិ​ឡើយ ព្រោះ​គ្រប់គ្នា​នៅតែមាន​សិទ្ធិ​ជួបជុំ​កម្សាន្ត​បាន​ដដែល​។ ប៉ុន្តែ​គ្រាន់តែ​ជួបជុំ​នោះ ត្រូវគោរព​សិទ្ធិ​អ្នកជិតខាង​ផង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថ្លែងថា​៖ «​កន្លែង​រស់នៅ​បើ​មានតែ​ម្នាក់ឯង​ចង់​ស្រែ​ហ៊ោ​រក​ញ្ជៀ​វ​បាន​តាមចិត្ត គ្មាន​នរណា​ខ្វល់​ឬ​ខាត​ឡើយ ប៉ុន្តែ​បើ​នៅ​ជុំវិញខ្លួន​មាន​មនុស្ស​ត្រូវតែ​គោរព​សិទ្ធិ​អ្នក​នៅ​ជុំវិញខ្លួន​។ បើ​មានច្បាប់​នឹងធ្វើ​មនុស្ស​គ្រប់គ្នា​ចេះ​គិត ។​ចង់​មិន​ចង់​ត្រូវគោរព បើ​មិន​គោរព​គឺ​ខុស​ច្បាស់​ដោយសារ​បុគ្គល​ខ្លួនឯង​បង្ក​ការរំខាន​ដល់​អ្នកដទៃ ។​ច្បាប់​នេះ​ជួយ​ដល់​អ្នក​រង​នូវ​សំឡេង​រំខាន ខ្ញុំ​យល់ថា​ល្អ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រីឯ កញ្ញា ប៊ូ សា​គុន អង្គុយ​សញ្ជឹងគិត​ហើយ​ប្រាប់ថា កន្លងមក​កញ្ញា​មិន​ធ្លាប់​ហាម​អ្នកបង្ក​សំឡេង​រំខាន​ខ្លួន​ឡើយ ព្រោះ​ជន​ទាំងនោះ​មិនដែល​យក​អារម្មណ៍​អ្នកផ្សេង​ទៅ​គិតពិចារណា ពោលគឺ​អ្នក​មិនចេះ​គិត ហើយ​តែងតែ​បង្ករឿង​ដដែលៗ​។ កញ្ញា សា​គុន សប្បាយចិត្ត​ពេល​ឭ​ថា មាន​សេចក្ដីព្រាងច្បាប់​ហាម​ពលរដ្ឋ​បង្ក​សំឡេង​កង​រំពឹង ដែល​គ្រោង​នឹង​បង្កើតឡើង​នេះ ព្រោះ​វា​អាចដាក់​វិន័យ​ដល់​អ្នក​ប្រព្រឹត្ត​ផ្ទុយ និង​អប់រំ​ពួកគេ ឱ្យ​កែប្រែ​ទម្លាប់​អាក្រក់​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​សប្បាយចិត្ត​នៅពេល​មានច្បាប់​នេះ មិនមែន​សប្បាយ​ដែល​ធ្វើ​ឲ្យ​គេ​ជាប់ទោស​នោះទេ ។​ធម្មតា​ច្បាប់​មួយ​មាន​តំណាក់កាល ហៅ​ទៅ​អប់រំ ពិន័យ ទម្រាំ​ដល់ពេល​ដាក់ទោស ក៏ប៉ុន្តែ​វា​អាច​ក្រឹត្យ​ដល់​អ្នក​មិនសូវ​យល់​ពី​អ្នកដទៃ​ឬ​អាចនិយាយបាន​អ្នក​មិនសូវ​ចេះដឹង​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ក​ញ្ញា សា​គុន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កន្លងមក​កញ្ញា​អះអាងថា នៅតាម​មូលដ្ឋាន​ក៏មាន​អាជ្ញាធរ​ចុះ​អប់រំ​ដល់​អ្នកបង្ក​សំឡេង​កងរំពង​ដែរ ប៉ុន្តែ​ហាក់​មិនទាន់មាន​ប្រសិទ្ធភាព ព្រោះ​នៅតែ​ឃើញ​អ្នកបង្ក​នៅតែ​បន្ត​ការរំខាន​ដដែល​។ ប្រសិនបើ​មានច្បាប់​នេះ កញ្ញា​រំពឹងថា ពលរដ្ឋ​និង​អាជ្ញាធរ​គ្រប់រូប​នឹងចូលរួម​គោរព​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំពូក​ទី​៤ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ផ្នែក​ទី​១ ដែល​និយាយ​ពី​«​ភាពស្ងប់ស្ងាត់​» ត្រង់​មាត្រា​១៦ បាន​ចែងថា ៖«​ការធ្វើសកម្មភាព​ប៉ះពាល់​ដល់​ភាពស្ងប់ស្ងាត់​ត្រូវ​ហាមឃាត់​ជាអាទិ៍​៖ ក​-​ការប្រើប្រាស់​ឧបករណ៍​បង្ក​ឱ្យឮ​សំឡេង​កងរំពង​ខ្លាំង​រំខាន​ដល់​អ្នកដទៃ​។ ខ​-​ការប្រើប្រាស់​ពាក្យសម្តី​ខ្លាំងៗ ឡូឡា ហ៊ោរ​កញ្ជ្រៀវ​រំខាន​អ្នកដទៃ​។ គ​-​ការធ្វើ​អាជីវកម្ម​បង្ក​ឱ្យឮ​សំឡេង​ខ្លាំង​រំខាន​អ្នកដទៃ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាត្រា​១៧ ក៏​បានចែង​បន្ថែមថា​៖«​រាល់​សំឡេង​បង្ក​ឱ្យឮ​ខ្លាំង​រំខាន​អ្នកដទៃ ត្រូវ​បញ្ឈប់​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​១៤​រសៀល និង​ចាប់ពី​ម៉ោង​២២​យប់ ដល់​ម៉ោង​៥​ព្រឹក លើកលែងតែ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​រៀបចំ​ច្បាប់​នេះ បាន​លើក​ជា​ឧទាហរណ៍​មក​បញ្ជាក់ថា បើ​ពលរដ្ឋ​មានការ​ជួបជុំ​ផឹកស៊ី ច្រៀង រាំ លើស​ម៉ោង ១០​យប់ ដែលជា​ការរំខាន​ដល់​ពលរដ្ឋ​ជិតខាង​នោះ អាជ្ញាធរ​នឹង​ចុះទៅ​ព្រមាន ឬ​វិន័យ​រដ្ឋបាល​តែម្ដង ក្នុងដំណាក់កាល​ដំបូង​។ ប៉ុន្តែ​ក្នុងករណី​មិន​រាងចាល អាជ្ញាធរ​នឹង​អនុវត្តតាម​វិធានការ​បន្តបន្ទាប់​ទៀត ដែល​មានចែង​ក្នុង​ច្បាប់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ក្នុង​សេចក្តីព្រាងច្បាប់​នោះ បាន​កំណត់ឱ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​កងរំពង​អ្វីមួយ នៅត្រឹម​ម៉ោង​១០​យប់ ដោយ​មិនឱ្យ​លើសពីនេះ​ទេ​។ ប៉ុន្តែ​បើ​ក្នុងករណី​ពិសេស​ដូចជា​មានកម្ម​វិធី​បុណ្យ រៀប​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ជួបជុំ​ធំដុំ​អ្វីមួយ ដែល​ត្រូវការ​ច្រៀង​រាំ សប្បាយ​លើស​ម៉ោង​១០​យប់នោះ ពួកគេ​អាច​រាយការណ៍​ជូនដំណឹង​ទៅ​អាជ្ញាធរ ដើម្បី​ជួយ​សម្រួល កុំឱ្យ​ប៉ះពាល់​ដល់​ជិតខាង​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សង្គម​ស៊ីវិល ចាត់ទុក​មាត្រា​នៃ​សេចក្តីព្រាងច្បាប់ ជា​ចំណុច​ល្អ​ក្នុងការ​អនុវត្ត​លើ​បញ្ហា​រំខាន​ទាំងអស់នេះ ប៉ុន្តែ​ត្រូវ​ទាមទារ​ឱ្យ​ប្រមូល​ធាតុ​ផ្សំ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ការអនុវត្ត​មាន​ប្រសិទ្ធភាព​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) លោក សន ជ័យ បាន​បញ្ជាក់ថា ការតាក់តែង​ច្បាប់​នេះ គួរតែមាន​ការបើក​ឱ្យមាន​កិច្ចប្រជុំ​ពិភាក្សា​មួយ ដើម្បីឱ្យ​ច្បាប់​នេះ​ចេញទៅ​ស្របតាម​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​បញ្ហា​ប្រជាពលរដ្ឋ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​ចង់ឱ្យមាន​ការជជែក​ពិភាក្សា​ឱ្យបាន​ទូលំទូលាយ​ដែរ​ជាមួយ​មនុស្ស​ទាំងឡាយ ជាពិសេស​ច្បាប់​នេះ ជា​ច្បាប់​មួយ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​ចាំបាច់​ត្រូវ​ជជែក​ដេញ​ដោយ​សួរ ពិគ្រោះ​ជាមួយនឹង​ប្រជាពលរដ្ឋ ។​នេះ​ទី​១​។ ទី​២​យើង​ត្រូវ​មើល​លើ​ទិដ្ឋភាព​នៃ​ការលើកឡើង​ទៅលើ​ចំណុច​មួយចំនួន ថា​តើ​ការឱ្យ​និយមន័យ​ហ្នឹង វា​មានការ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម ប្រពៃណី​ទំនៀមទម្លាប់​របស់​ពល​រដ្ឋ​កម្ពុជា​ដែរ​ទេ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ កំពុង​ស្ថិតនៅ​ក្នុងការ​ស្ទង់​មតិ និង​កែតម្រូវ​បន្ថែម​ពី​មន្ត្រី​មូលដ្ឋាន​រាជធានី​-​ខេត្ត ដើម្បី​ប្រមូល​ធាតុ​ផ្សំ​ចូល​បន្ថែម មុននឹង​ឈានដល់​ការដាក់​ប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​ក្រសួង សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។​
​ត្រង់ចំណុច​នេះ​រដ្ឋលេខា​ធិ​ការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ បាន​បញ្ជាក់ថា បើសិនជា​ខ្លឹមសារ​ក្នុង​សេចក្តីព្រាងច្បាប់ ត្រូវបាន​សម្រេច​យល់ព្រម​នោះ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី​ពិនិត្យ មុននឹង​បញ្ជូនទៅ​នីតិបញ្ញត្តិ​។ ប៉ុន្តែ​បើសិន​ជាមាន​មាត្រា ឬ​ចំណុច​ណា ដែល​ត្រូវបាន​បដិសេធ​នោះ គឺ​នឹងត្រូវ​លុបចោល ឬ​កែសម្រួល​ឡើងវិញ​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​៨​ជំពូក និង​៤៨​មាត្រា​។​ចាប់ពី​មាត្រា​៣៨ ដល់​៤១ ក៏មាន​ចែង​អំពី​ទោសទណ្ឌ​ផងដែរ​។ តាម​មាត្រា​ទាំងនោះ ចែងថា អំពើ​ល្មើ​សនឹង​ច្បាប់​នេះ ត្រូវ​ផ្ដ​ន្តា​ទោស​ដោយ​ការព្រមាន ការពិន័យ​អន្តរការណ៍ ការដាក់វិន័យ​រដ្ឋបាល ឬ​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ ឬ​/​និង​ពិន័យ​ជា​ប្រាក់​។ ការពិន័យ​នីមួយៗ​ត្រូវ​អនុវត្តតាម​អនុក្រឹត្យ ,​តុលាការ ឬ​តាម​បទ​ប្ប​ញ្ញ​តិ និង​នីតិវិធី​ជា​ធរមាន​៕ ប្រភព៖​ ថ្មីៗ