(ភ្នំពេញ)៖ យុវជន ៤នាក់ ជា កូន ខ្លា អាវុធហត្ថ ខណ្ឌ ដូនពេញ ជិះ ម៉ូតូ ឌ្រីម សង់ ២គ្រឿង មួយគ្មាន ស្លាក លេខ និង ពាក់ស្លាក លេខ ក្លែងក្លាយគ្មាន កញ្ចក់ គ្មាន ឯក សណ្ឋាន និង កាត សម្គាល់ ខ្លួន ប្រដាប់ ដោយ វិទ្យុ ទាក់ទងID ជាប់ និង ចង្កេះ បាន ឌុបគ្នាប្រដេញ តាមបុរស២នាក់ ពី ក្នុង ទឹកដីកោះ ពេជ្រ រហូតដល់មុខ ភោជនីយដ្ឋាន D O S ចោទថាជាជនសង្ស័យ ( មិនមាន បទ ល្មេីសអ្វីចោទប្រកាន់ ច្បាស់ លាស់ ) ផ្អើល ពេញក្នុង សង្កាត់ ទន្លេ បាសាក់ ទេីបត្រូវបាន កម្លាំង ចម្រុះខណ្ឌចំការមន មានទាំងអាវុធហត្ថ និងនគរបាលខណ្ឌ+ប៉ុស្តិ៍ទន្លេបាសាក់ រួមទាំងស្មាត់P1 ចេញជួយអន្តរាគមន៍ ក៏ឃាត់ខ្លួន នាំមក កាន់ ប៉ុស្តិ៍ នគរបាល ធ្វើ ការ សាកសួរ នាំ …. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល ពី វេលា ម៉ោង០០:៥០នាទី យប់ ររំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២០នេះ នៅ មុខ ភោជនីយដ្ឋាន D O S លើផ្លូវ សបិត ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន ទាំង ០៤ នាក់ ដែល អះអាង ថា ខ្លួន ជាកូន ខ្លា របស់ អាវុធហត្ថ ខណ្ឌដូនពេញ នោះ រួម មាន ៖ ១.ឈ្មោះ លឹម ជីវ័ន្ត ហៅ ខួច អាយុ ១៨ឆ្នាំ មុខរបរសិស្ស ថ្នាក់ ទី ១១ ស្នាក់ នៅ ផ្ទះ លេខ ៣៩ ផ្លូវ ជាតិ លេខ ៣ សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍ សែន ជ័យ ។ ទី២.ឈ្មោះ ហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរ អ្នកលក់ ម៉ូតូ ស្នាក់ ផ្ទះ លេខ ១០D ភូមិ ព្រៃទា សង្កាត់ ចោមចៅ ១ ខណ្ឌ ពោធិ៍ សែន ជ័យ ។ ទី៣.ឈ្មោះ កែវ តារា សិរីវឌ្ឍ អាយុ ២២ឆ្នាំ និស្សិត ឆ្នាំ ទី ៤ ។ ទី៤.ឈ្មោះ ទី វីរៈ អាយុ ២០ឆ្នាំ មុខរបរជា សិស្ស ថ្នាក់ ទី ១១ ស្នាក់នៅ ផ្ទះ លេខ ១០៨ ផ្លូវ លេខ១៣០ សង្កាត់ ផ្សារ កណ្ដាល ២ ខណ្ឌ ដូនពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម ប្រភព ព័ត៌មាន ពី បុរស២នាក់ ដែល អះអាង ថា ខ្លួន ជាជន រងគ្រោះ បាន ប្រាប់ អោយ ដឹងថា មុន កេីត ហេតុ គឺ រូបគាត់ និង មិត្ត ភ័ក្តិ បាន នាំគ្នា អង្គុយ ផឹក ស៊ី ជុំ គ្នា នៅ ក្នុង មជ្ឈមណ្ឌល កំសាន្ត កោះពេជ្រ លុះ ដល់ ម៉ោង កេីតហេតុ ក៏ នាំ គ្នា ជិះ ម៉ូតូ ត្រលប់ ទៅ ផ្ទះ នៅក្រុង តាខ្មៅ វិញ ខណៈ ពេល ជិះ ចេញ ពី កោះ ពេជ្រ មក ដល់ ផ្លូវ សបិត ទិសដៅ ពី ជើង ទៅ ត្បូង មក ដល់ ចំណុចកេីត ហេតុ ស្រាប់ តែលេច មុខ យុវជនស្លៀកពាក់ស៊ីវិលមួយក្រុម មានគ្នា ៤នាក់ខាងលើ បានជិះ ម៉ូតូ ០២គ្រឿង (ម៉ាកហុងដាឌ្រីម C125 ពណ៍ខ្មៅ មួយគ្រឿងអត់ពាក់ស្លាកលេខ និងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 1HP-3288 ដែលជាស្លាកលេខក្លែងក្លាយ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រដាប់ ដោយ វិទ្យុ ទាក់ទង ID សៀតជាប់ និង ចង្កេះ បានប្រដេញតាមមក កៀង ម៉ូតូ ពួក ខ្លួន អោយ អែប កៀន ហេីយ ពួកគេ ប្រាប់ ថា ខ្លួន ជា អាវុធ ហត្ថខណ្ឌ ដូនពេញ ដោយ ចោទ ប្រកាន់ យុវជន ទាំង ពីរ នាក់ នោះថា ជា ជនសង្ស័យ តែ មិនដឹងថា សង្ស័យ ពាក់ព័ន្ធពី ករណីអ្វី នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសទាំងពីរនាក់ខាងលេីបន្តថា ដោយ ឃើញ យុវជន ទាំង ៤នាក់ខាងលេី គ្មាន ឯក សណ្ឋាន និង កាត សម្គាល់ ខ្លួនអ្វីទៀតនោះ ទេី បពួក គាត់ ប្រកែក មិន ព្រម សហការ
គាប់ជួនពេលនោះអតីតជេីងខ្លាំងឃេីញខាងប្រដេញ “រហ័សនាម P1” បានជិះម៉ូតូមួយគ្រឿងជាមួយប្អូនដេីរលេងមេីលគេមេីលឯង បានឃេីញក៏ជួយឃាត់សិន បង្ក ជាការ ភ្ញាក់ ផ្អើល លឺ ដល់ កម្លាំង អាវុធហត្ថ ខណ្ឌ ចំការមន
សហការជាមួយកម្លាំង ល្បាត ប៉ុស្តិ៍ នគរបាល ទន្លេ បាសាក់ រួមទាំងកម្លាំងស៉ីវិលរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន
បានចុះ ទៅ ដល់ កន្លែងកើតហេតុ រួចនាំ ខ្លួន ជនទាំង៤នាក់ ខាងលើ រួមទាំងបុរសដែលរងការចោទប្រកាន់ថាជាជនសង្ស័យនោះ យកទៅកាន់ ស្នាក់ការប៉ុស្តិ៍ នគរបាល ទន្លេបាសាក់ ដេីម្បីធ្វើ ការ សាកសួរ ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ ពី សួរ នាំ នៅ ប៉ុស្តិ៍ នគរបាល រួចរាល់ ទេីបដឹងថា ជារឿង យល់ ច្រឡំ គ្នា ហើយ ក៏ មាន វត្តមាន កម្លាំង អាវុធហត្ថ ខណ្ឌ ដូនពេញ បាន ចេញ មុខ សុំទោស ចំពោះ កំហុស កូន ចៅ ខ្លួន ដោយ មាន ការ យោគយល់ និង អធ្យាស្រ័យ សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល ទន្លេ បាសាក់ ក៏ បាន ធ្វើ ការ អប់ រំ និង អោយ កម្លាំង អាវុធហត្ថ ខណ្ឌ ដូនពេញ ធានា ខ្លួន យុវជន ទាំង បួន នាក់ ត្រលប់ ទៅ វិញ។ ប្រភព៖​ Pheng Vannak News ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​