(អត្ថបទកំសាន្តអប់រំ)ថ្មីៗនេះបុរសម្នាក់គេបានសរសេសាមួយបង្ហោះនៅលើទំព័រហ្វេសប៊ុកធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងសំណាក់មហាជន ដោយក្នុងទំព័រនោះគេបានសរសេសាទាក់ទងទៅនឹងរូបគេនឹងប្អូនស្រីរបស់គេរួមទាំងមិត្តរួមថ្នាក់ដែលលួចស្រលាញ់ប្អូនស្រីគេ ដោយក្នុងនោះគេបានសរសេថា…

ខ្ញុំមិនដែលភ្លេចថ្ងៃដល់ឈឺចាប់នេះឡើយ បន្ទាប់ពីខ្ញុំចេញពីសាលារៀន ខ្ញុំបានឃើញប្អូនស្រីរបស់ខ្ញុំអង្គុយយំក្ដោបមុខមិនព្រមឈប់ គ្រានោះខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ នឹងអាណិតប្អូនជាខ្លាំង នឹងឆ្ងល់ថាហេតុអ្វីក៏នាងយំ…?

ព្រោះជាធម្មតា នាងជាក្មេងស្រីដែលពូកែញញឹមលេងសើចច្រើនរាក់ទាក់ខ្ញុំពេលចេញពីសាលា។ តែពេលនេះនាងបែជាយំ ទឹកមុខពពេញទៅ ដោយភាពសោកសៅបាត់អស់ស្នាមញញឹម ដែលធ្លាប់មានពីមុនមក។

ខ្ញុំក៏ព្យាយាមសួនាងជាច្រើនដងណាស់ដែរ ទើបនាងព្រមសម្រេចចិត្តឆ្លើយប្រាប់ខ្ញុំថា៖ បងប្រុសប្អូន ត្រូវអាបងធំមិត្តរួមថ្នាក់របស់បងឯងម្នាក់ វាបានមកចាប់រំ លោ ភ ខ្ញុំ…ហើយនាងគិតតែពីយំរហូត។

ហើយខ្ញុំក៏ធ្លាប់បានដឹងដែរថា អាម្នាក់និងវាតាមស្រលាញ់ប្អូនស្រីខ្ញុំយូមកហើយ តែខ្ញុំមិននឹកស្មានសោះថាវាទាក់ទងប្អូនស្រីខ្ញុំមិនបាន បែជាមកហ៊ានចាប់ប្អូនខ្ញុំរំលោភ យី…! អាថោកទាបនេះ !ចិត្តសាហាវជាងសត្វទៅទៀត….។

ពេលខ្ញុំជូនប្អូនខ្ញុំទៅផ្ទះសម្រាក់ហើយ ខ្ញុំក៏បានទៅរកអាម្នាក់ដើម្បីសួរវា ពេលខ្ញុំមកដល់ វាក៏ឈរលេងរបៀបធ្វើមុខស្ងួត ហើយវានិយាយប្រាប់ខ្ញុំថា៖ ខ្ញុំសុំទោស ខ្ញុំមិនបានតាំងចិត្តធ្វើបែបនេះទេ.. គ្រប់យ៉ាងគឺផ្ដើមចេញពីក្ដីស្រលាញ់ សូមលោកលើកលេងទោសអោយខ្ញុំផងទៅណា? ខ្ញុំក៏នឹកឃើញថាមិនចង់មានរឿងជាមួយវាច្រើនទេ ព្រោះណាមួយមិនចង់អោយគេដឹងព្រោះខ្លាចប្អូនស្រីរបស់ខ្ញុំត្រូវខ្មាស់គេ ក៏លើកលេងទោសអោយវាដោយមិនដេញដោលវាបន្តទៀត..។

ក្រោយពីថ្ងៃដែលប្អូនខ្ញុំមានបញ្ហានោះមក ក្នុងគ្រួសារបស់ខ្ញុំគ្មានសម្លេងសើចសប្បាយទៀតឡើយ គឺមានតែទឹកមុខសោកសៅ សូម្បីតែប៉ាម៉ាក់របស់ខ្ញុំ គាត់ក៏កាន់តែពិបាកចិត្តខ្លាំងឡើងៗ នៅពេលដែលគាត់បានឃើញប្អូនស្រីរបស់ខ្ញុំ មកធ្លាក់ខ្លួនក្នុងសភាពបែបនេះ ។

ក្មេងស្រីម្នាក់ដែលរៀនពូកែម្នាក់ បែរជាលេងហ៊ានទៅសាលារៀន ព្រោះនាងមិនចង់ជួបមុខអ្នកណាទៀតឡើយ សូម្បីតែខ្ញុំនឹងប៉ាម៉ាក់ក៏នាងមិនចង់ជួបដែរ ​ គិតតែពីសំងំយំម្នាក់ឯងក្នុងបន្ទប់រហូតភ្លេចបាយ ភ្លេចទឹកអស់​​ ពេលឃើញប្អូនមានសភាពបបែបនេះ ខ្ញុំពិតជាចុកទ្រូងស្ទើប្រេះទៅហើយ ខ្ញុំអាណិតប្អូនស្រីខ្ញុំខ្លាំងណាស់ ។

ថ្ងៃមួយខ្ញុំបានមកដល់សាលា ហើយចៃដន្យក៏ បានឃើញអាថោកទាប ចិត្តប្រែតម្នាក់នោះ ដែលវាបានចាប់រំលោមប្អូនស្រីខ្ញុំនោះដោយចៃដន្យ ហើយខ្ញុំក៏លបស្ដាបឮ វានិយាយអួតគ្នាជាមួយពួកម៉ាក់នៅក្នុងថ្នាក់រៀនរបស់វាថា ៖… ហឺ…អញស្ដាយជុយម៉ាយហើយវើយ.! អញបានចាប់រំ លោ ភ កូនក្រមុំគេទាំងមូលបានសម្រេចហើយ តែពួកវាមិនហ៊ានរករឿងអញ ..ហ្អារ បើដឹងចឹងអញដាក់អោយឆ្ងាញ់ដៃឲ្យបានច្រើនដងបាត់ហើយ.. ! ហឺ…ស្ដាយណាស់លោកអើយ…។

ពេលខ្ញុំបានឮវានិយាយបែបនេះហើយ ខ្ញុំនិយាយត្រង់ ខ្ញុំពិតជាឈឺចាប់ណាស់ វាហាក់បីដូចជាគេយកកាំបិទមកកាប់ចិញ្រ្ចាំជាបំណែកៗយ៉ាងចឹង! ឈឺចិត្តអាណិតប្អូនស្រីខ្លាំងណាស់ខ្ញុំ មិននឹកស្មានថាវាហ៊ានមើលងាយដល់ថ្នាក់នេះសោះ ហើយក្នុងចិត្តខ្ញុំពេលនេះគឺបានគិតរួចហើយថា ខ្ញុំនឹងធ្វើអោយអាប្រែតនេះវារស់នៅលើពិភពលោកនេះ យ៉ាងលំបាកវេទនាជាទីបំផុត… ឲ្យសមនឹងបាបកម្មដែលវាបានសាងមកលើគ្រួសាររបស់ខ្ញុំ ។

ខ្ញុំក៏បានយកភស្តុរតាងនឹងឯកសារផ្សេងៗ ដែលទាក់ទងនិងករណីដែលវាបានរំលោភប្អូនស្រីខ្ញុំទៅប្រកាសក្នុងសាលាដែលវាទើបនឹងប្រលងជាប់ ដើម្បីអោយមនុស្សទាំងអស់ដឹងថាវាជាមនុស្សល្មោមកាម សាហាវព្រៃផ្សៃ និងថោកទាបជាទីបំផុត។

ពេលនេះគ្មានមនុស្សស្រីណាហ៊ានមកក្បែវាឡើយ សូម្បីតែប្រុសៗដូចគ្នាក៏គេមិនចង់រាប់អានជាមួយដែរ តែរឿងវាមិនចប់ត្រឹមហ្នឹងឡើយ ព្រោះវាមិនទាន់សាកសមនឹងអ្វីដែលវាធ្វើដាក់ប្អូនស្រីរបស់ខ្ញុំឡើយ សម្លេងនឹងវីដេអូដែលវាអួតប្រាប់មិត្តភ័ក្តវានោះ ខ្ញុំបានលួចថតនឹងឯកសាផ្សេងៗទៀតដែលវាវបានទៅទាក់ទងនារីៗជាច្រើនហើយវាបានដាក់ថ្នាំពួកនារីៗទាំងនោះហើយវានាំទោផ្ទះចាស់វា ដែលមិនមានមនុស្សនៅ វាក៏បានដាក់បង្កប់កាមេរ៉ាសម្រាប់រាល់ទង្វើដ៏សែនថោកទាបរបស់វាទុកសម្រាប់លក់ឲ្យវេបសាយវីដេអូសិច។

ខ្ញុំបានយកទៅបង្ហោះពេញបណ្ដាញប្រព័ន្ធអិនធើណេតខ្ញុំជឿរថាវារស់នៅក្នុងសង្គមនេះយ៉ាងលំបាកបំផុតសូម្បីតែហ្វ្រេនក្នុងហ្វេសប៊ុកក៏ unfriend ចោលដែរ នៅពេលដែលវារៀនចប់ប្រហែលជាវាគិតថារឿងនេះវាចប់ហើយ តែគិតខុសហើយអាពៅមាសបង ខ្ញុំបានយកសម្លេងនឹងឯកសាប្រវិត្តរបស់វាទៅដាក់សឹងគ្រប់ក្រុមហ៊ុន វារៀនចប់ក៏គ្មាននាក់ណាហានទទួលធ្វើកាដែរព្រោះគេខ្ពើមរអើម ‘។ អីលូវខ្ញុំនិងបង្ហាញរូបភាពដែលវាបាននាំនារីៗជាច្រើនទៅដេកដោយប្រើថ្នាំសន្លប់ហើយវាក៏រំ លោ ភពួកនារីៗទាំងនោះ។

រហូតថ្ងៃមួយ វាក៏បានដើរយំមកសុំទោសប្អូនស្រីខ្ញុំ ខ្ញុំគិតថាប្រហែលជាត្រូវប្អូនស្រីខ្ញុំដាក់មួយកំភ្លៀងហើយ តែប្អូនស្រីខ្ញុំនាងចិត្តបុណ្យមិនធ្វើអ្វីឡើយ ព្រោះនាងបានឃ្លាតឆ្ងាយពីកាភ័យខ្លាចហើយនាងមិនចង់មានកម្មពាជាមួយនរណាទៀតទេ 6ឆ្នាំមកនេះនាងឈឺចាប់គ្រប់គ្រាន់ហើយ ចំណែកខ្ញុំក៏សប្បាយចិត្តគ្រប់ពេល នៅពេលដែលបានឃើញស្នាមញញឹមរបស់ប្អូនស្រី (មនុស្សធ្វើខុសមិនដឹងខុស សមតែជួបរឿងបែបនេះទើបសមមុខ សុំទោសគេពីមុខ តែក្រោយខ្នងចង់ដាក់គេអោយច្រើនដង យី..! អាប្រែតនេះ.!សាហាវហួស…)៕