សៀមរាប៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង១៥នាទី នៅក្នុងភូមិសាស្រ្តស្រុកពួក មានភ្លៀងធ្លាក់ខ្យល់ខ្លាំង បណ្ដាលឲ្យមានករណីខ្យល់កន្ត្រាក់ផ្ទះ ២ ខ្នង និងរន្ទះបាញ់ ស្លាប់មនុស្ស ០១នាក់ របួសធ្ងន់ ០១នាក់ និងសត្វគោចំនួន ០៣ក្បាល និងសត្វឆ្កែចំនួន ០១ក្បាល។

យេាងតាមរបាយការណ៍របស់លេាកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា៖ ក្នុងករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ របួសធ្ងន់ ០១នាក់ កើតហេតុនៅចំណុចត្រពាំង តាអុកទឹក ភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះទី០១ ឈ្មោះ វឿន ដុស ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែង
កើតហេតុ)
ជនរងគ្រោះទី០២ ឈ្មោះ ជន នន់ ភេទប្រុសអាយុ៤៨ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ ខណះជនរងគ្រោះទាំងពីរកំពុងដេីរឃ្វាលគេា៕