លោកស័ក៤ម្នាក់ទៅច្រៀងខារ៉ាអូខេជាមួយមិត្តភ័ក្រ គាត់ក៏បានយកស្រីស្អាតសាច់ខ្ចីម្នាក់មកអង្គុយច្រៀងលេងជាមួយ!…
ក្រោយពីពេលដែលបានផឹកស៊ីជាមួយមិត្តភ័ក្តក្នុងនោះ និងបានច្រៀងលេងមួយសន្ទុះក្រោយមក គាត់ចាប់ផ្តើមមានអារម្មណ៍ទប់ចិត្តខ្លួនឯងលែងបាន ក៏បានអោបថើប ប្រលែងនាងសាច់ខ្ចីនោះ យ៉ាងសប្បាយក្អាកក្អាយជាមួយគ្នីគ្នារបស់គាត់ផងដែរ។

ច្រៀងផង អោបផង រាំផង លូកលាន់ផង គាត់ពិតជាសប្បាយមិនចាញ់មិត្តភ័ក្តប៉ុន្មានទេ លុះដល់យប់ជ្រៅ ការច្រៀងក៏ដល់ម៉ោងបញ្ចប់។
គិតលុយរួច លោកស័ក៤បានឱ្យលុយធីបនាងចំនួន ៥០ដុល្លា ជាការគួរសម នាងស្អាតក៏ចេញទៅដល់រថយន្ត របស់លោកស័ក៤។
ដោយស្រលាញ់ពេក លោកស័ក៤ ក៏បបួលនាងទៅគេងជាមួយ!… នាងនោះអេះអុញៗ ដោយប្រកែកនូវហេតុផលផ្សេងៗ។
លោកស័ក៤៖ ទៅគេងជាមួយបងមួយយប់ទៅ!?

ស្រីស្អាត៖ ខ្ញុំទៅមិនបានទេ! អត់ស្រួលខ្លួនផង! លោកស័ក៤៖ បងឱ្យ១០០ដុល្លា! ស្រីស្អាត៖ ទៅមិនកើតទេបង! ខ្ញុំមករដូវ!
លោកស័ក៤មិនជឿទេ ក៏បន្ថែមទៀតថា៖ ចឹងបងឲ្យ ២០០ដុល្លា យ៉ាងម៉េចដែរ! ស្រីស្អាតនៅតែថា នាងមករដូវ!។
ដោយសារតែស្រវឹងផង និងទើសចិត្តដែលហៅនាងទៅគេងជាមួយមិនព្រម ស្រាប់តែលោកស័ក៤ ខឹងខ្លាំងពេកក៏ទាញកាំភ្លើងខ្លី

មកបាញ់ចន្លោះជើងនាងលាន់សូរផាំង!…. ដោយសារមានការតក់ស្លុតពេកនាងក៏លុតជង្គុងគ្រឹប! ហើយក៏ប្តូរទាំងសម្លេងថា៖ បងអើយ! លុយអាណាមិនចង់បាន! តែទៅជាមួយបងឯងម៉េចកើត បើមួយចង្កោមដូចគ្នា!?!
លោកស័ក៤ក្អួតផង ចង់បោកក្បាលផង ក៏ជេរនាងនោះថា៖ អាគេបាញ់ យូរហើយ ម៉េចមិនប្រាប់អញ!? អញថើបហ្អែងអស់ជាង៤ម៉ោងហ្អា!

លោកស័ក៤បន្ទាប់ពីក្អួតមកក៏ស្វាងពីស្រវឹង ចែសតែម្តង!…
អានបន្ត៖ បងស្មានថាអូនអត់ដឹងមែនទេ ពេលបងចូល KTV ធ្វើអ្វីនោះ?
នៅ​សម័យ​ថ្មី​នេះ ខារ៉ាអូខេ​ជា​ទី​កន្លែង​កម្សាន្ត​សប្បាយៗ មិន​ថា​មនុស្ស​វ័យ​ក្មេង ឬ​ចំណាស់​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ភាគច្រើន​ប្រុសៗ​និយម​ចូល​ទៅ​ច្រៀង និង​ផឹក​គ្រឿង​ស្រវឹង​នៅ​ទីនោះ ច្រើន​ជាង​ស្រីៗ​ចូល​ច្រៀង​លេង​ជា​លក្ខណៈ​គ្រួសារ។

ខារ៉ាអូខេ ក្រៅ​ពី​ការ​កម្សាន្ត​ច្រៀង​រាំ ផឹក​គ្រឿង​ស្រវឹង ញ៉ាំ​គ្រឿង​ក្លែម​នោះ ក៏​មាន​សេវា​នារីៗ​អង្គុយ​កំដរ ចាក់​ស្រា និង​ជល់​កែវ​ជាមួយ​ផង​ដែរ ជាង​នេះ​ទៅ​ទៀត​នោះ ភាព​ស្និទ្ធស្នាល​រវាង​ភ្ញៀវ​ប្រុសៗ និង​អ្នក​កំដ​រស្រី អាច​ឈាន​ដល់​ការ​ប៉ះ​ស្ទាប​អង្អែល​ ឬ​សកម្មភាព​លើស​ពី​នេះ។នៅ​ក្រោម​ភ្លើង​ពណ៌ គ្រឿង​ស្រវឹង​ជោគ​ជាំ មើល​អ្វី​ក៏​ស្អាត ធ្វើអ្វី​ក៏​សប្បាយ ដែល​ជំរុញ​ចិត្ត ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ដឹង​ខ្លួន ឬ​មាន​បំណង​ចង់​សប្បាយ​បែប​នេះ។

ប៉ុន្ដែ​ការ​សប្បាយ​ភ្លេច​ខ្លួន​បែប​នេះ ជា​ទុក្ខ​ព្រួយ​របស់​នារីៗ ដែល​ជា​ប្រពន្ធ​កូន គូ​ដណ្តឹង និង​សង្សារ​ស្រី ដែល​ពួក​គេ​មិន​អាច​ហាម​ឃាត់​ដៃគូ​របស់​ពួកគេ មិន​ឲ្យ​ចូល​ខារ៉ាអូខេ​នោះ​ឡើយ បាន​ត្រឹម​តែ​មិន​សប្បាយ​ចិត្ត ខឹង កើត​ទុក្ខព្រួយ និង​បារម្ភ នេះ​គឺ​ជាការ​បង្ហើប​ប្រាប់​របស់​ស្រ្តី។

នារី​មួយចំនួន ក៏​យល់​ស្រប​គ្នា​ទៀត​ថា មិន​ពេញ​ចិត្ត​ចំពោះ​ដៃគូ​ខ្លួន​ចូល​ខារ៉ាអូខេ​នោះ​ទេ ទោះ​បី​ជា​ដៃគូ​របស់​ពួកគេ​បាន​ប្រាប់​មុន​ក៏​ដោយ ក៏​យល់​ថា​ការ​សប្បាយ​បែប​នេះ​គឺខ្ជះ​ខ្ជាយ ហើយ​ពិបាក​នឹង​ជឿ​ថា ស្មោះ និង​មិន​ប៉ះពាល់​នារី​កំដរ​នៅ​ខារ៉ាអូខេ​នោះ​សោះ តែ​ធ្វើ​យ៉ាង​ណា​ហាម​បាន ទាល់​តែ​ប្រុសៗ​ទាំង​នោះ​មាន​ស្មារតី មិន​ចូល​ចិត្ត​ដោយ​ឯក​ឯង នៅ​សម័យ​នេះ។

ចំណែក​នារី ៦នាក់​ក្នុង​ចំណោម​១០នាក់​នោះ​ក៏​អះអាង​បន្ត​ថា ទោះបី​ជា​ប្រុសៗ​ទាំង​អស់​នោះ​ មិន​មាន​ស្រីៗ​កំដរ ក៏​ពួក​គេ​ត្រូវ​ផឹក​ស្រា ស្រាបៀរ​ច្រើន​ដែរ បើ​មិន​ដូច​នោះ​ទេ​ពិបាក​ដើរ​ចូល​ក្នុង​ចំណោម​ក្រុម​មិត្ត ភ័ក្តិ​គ្នា​គេ​ដែរ។ នៅ​ក្នុង​នោះ នារី​៣​នាក់​ក្នុង​ចំណោម​១០​នាក់​បាន​លាត​ត្រដាង​ថា ពួកគេ​បាន​ឈ្លោះ​គ្នា​រាល់​ពេល​ដែល មិត្ត​ប្រុស​របស់​គេ​ចូល​ខារ៉ាអូខេ។ រីឯ​ម្នាក់​ក្នុង​ចំណោម​នោះ និយាយ​ថា នាង​បាន​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​សង្សារ​ដោយ​សារ​រឿង​ចូល​ខារ៉ាអូខេ​សប្បាយ​ញឹក​ញាប់​នេះ ហើយ​នារី​ម្នាក់​ទៀត​ថា នាង​សុខ​ចិត្ត​មេម៉ាយ​ដោយសារ​ទ្រាំ​នឹង​ប្តី​ចូល​ខារ៉ាអូខេ​ស្ទើរ​រាល់​យប់​មិន​បាន

ទោះ​បី​ជា​ការ​ចូល​ខារ៉ាអូខេ​របស់​ប្តី​គាត់​គឺ​ជា​កិច្ចការ​រកស៊ី ត្រូវ​ជួប​មេ​និយាយ​កិច្ចការ​នៅ​ទីនោះ​ក៏​ដោយ ក៏​វា​ជ្រុល​ពេក ដែល​ប្រពន្ធ​កូន​ត្រូវ​រង់ចាំ​មើល​ផ្លូវ​ប្តី ចាំ​មើល​ផ្លូវ​ឪពុក មក​ញ៉ាំ​បាយ​ជុំ​គ្រួសារ មិន​បាន​នោះ​ឡើយ។ នារី​មាន​គំនិត​សុទិដ្ឋិនិយម​ម្នាក់ និយាយ​ថា មិន​មែន​ស្រីៗ​តឹង​តែង​នឹង​ដៃគូ​ខ្លួន​ក្នុង​ការ​ចូល​ខារ៉ាអូខេ​ទេ គឺ​នាង​ចង់​ឲ្យ​ប្រុសៗ​ចូល​លេង​សប្បាយ​បែប​លក្ខណៈ​មិត្តភ័ក្តិ កុំ​ឲ្យ​មាន​ស្រីក្រៅ​ក្នុង​នៅ​ខារ៉ាអូខេ កុំ​ឲ្យ​ចាយ​លុយ​ខ្ជះខ្ជាយ និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ប៉ះពាល់​សុខភាព និង​អាច​នាំ​គ្រោះ​ថ្នាក់​ចរាចរណ៍ បើ​អាច​យូរៗ​ទៅ​ម្តង​ក្នុង​ឱកាស​បុណ្យ​ទាន​ពិសេសៗ និង​អាច​នាំ​នាង​ទៅ​ជាមួយ​ម្តង​ម្កាល ក៏​បាន​ដែរ។

ចុះ​នារី​ផ្សេង​ទៀត​គិត​ដូច​គ្នា​នេះ​ទេ?​ សប្បាយ​ចិត្ត​អត់​ពេល​មិត្ត​ប្រុស ឬ​ប្តី ទៅ​ខារ៉ាអូខេ?