បន្ទាយមានជ័យ៖ ចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ បន្ទាប់ពីបន្លំខ្លួនចូលតូបប្តូរលុយមួយកន្លែង ធ្វើសកម្មភាពយកកូនកាំបិតភ្ជង់ប្លន់យក កាបូបដាក់ប្រាក់ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យឃាត់ខ្លួនខាងលើមានឈ្មោះ Li Shuai ហៅ អាជេរ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជាជនជាតិចិន មានទីលំនៅបណ្តោះអាសន្ន បន្ទប់លេខ០២៤ សណ្ឋាគារលី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យនេះ បានធ្វើសកម្មភាព ចូលក្នុងតូបប្ដូរលុយ និងលក់ទំនិញ ក្នុងគោលបំណងប្លន់ ដោយមានដាក់កូនកាំបិតខ្លី ក្នុងកាបូបស្ពាយ ត្រៀមរៀបចំជាស្រេច ហើយបន្លំធ្វើជាមកប្ដូរប្រាក់ ពេលចូលទៅដល់ក្នុងតូបលក់ទំនិញ និង ប្ដូរប្រាក់នោះ

ជនសង្ស័យបានដកកាំបិតខ្លីភ្ជង់បំពង់ក ប្លន់យកបានកាបូបដាក់ប្រាក់របស់ជនរងគ្រោះ ឈ្មោះ រ៉ុម សុខឿន ភេទស្រី អាយុ៣៤ឆ្នាំ ដែលជាម្ចាស់តូបប្ដូរប្រាក់ នៅចំណុចកើតហេតុ រួច រត់គេចខ្លួនតែម្ដង ភ្លាមៗនោះ កម្លាំងអាវុធហត្ថក្រុង បានចុះប្រតិបត្តិការដេញតាម ប្រផាប់ចាប់ប្រផីង ដោយឃាត់ខ្លួនជនសង្ស័យបានតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ថុតាងចាប់បាន ៖

– កាបូបស្ពាយពណ៌ឈាមជ្រូក ចំនួន០១

– លុយចំនួន៥០០០០បាត (ប្រាំម៉ឺនបាត) របស់ជនរងគ្រោះ និង កូនកាំបិតចុងស្រួច ចំនួន០១ដើម (មួយដើម ) ជារបស់ជនសង្ស័យ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ចាត់ការតាមនិតិវិធី៕ TVFB