​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយយោងទៅតាមប្រភព​ព័ត៌មាន Daily Mail និង​សារព័ត៌មាន​ជា​ច្រើន​ទៀត បាន​ចុះ​ផ្សាយ​ស្រដៀង​គ្នា​ថា ក្រុង​មួយ​នៅ​ប្រទេស​ចិន បាន​ជួប​វិបត្តិ​អតុល្យភាព​រវាង​មនុស្ស​ស្រី និង​មនុស្ស​ប្រុស ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ឋានសួគ៌​សម្រាប់​បុរស​ជា​ច្រើន ព្រោះ​អាច​យក​សង្សារ​ពីរ​ ឬ​បី​នាក់​តាម​សមត្ថភាព​ជាក់​ស្ដែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុង​ខ្សត់​មនុស្ស​ប្រុស​នោះ​គឺ Dongguan ស្ថិត​នៅ​ខេត្ត​ក្វាងទុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដែល​ស្គាល់​ច្បាស់​តាម​រយៈ​ការ​ផលិត​សម្ភារៈ​បច្ចេកវិទ្យា​នានា ដូច​ជា​ទូរស័ព្ទ iPhone និង iPad។ លើស​ពី​នេះ វា​ក៏​ជាប់​ឈ្មោះ​​ជា​ទី​ក្រុង​សិច របស់​ប្រទេស​ចិន​ផង​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោងចក្រ​នៅ​ក្នុង​តំបន់​បាន​សម្រេច​ចិត្ត​មិន​ជួល​មនុស្ស​ប្រុស ឡើយ ព្រោះ​គិត​ថាមនុស្សប្រុស​គ្មាន​ភាព​ស្មោះ​ត្រង់ ដោយ​យកនារី​មកប្រើជំនួស​វិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​បែប​នេះ​ហើយ ទើប​បុរស​ភាគ​ច្រើន​ធ្វើ​ការងារ​ប្លែក​ៗ និង​ការងារ​ក្រៅ​ម៉ោង។ បុរស​ខ្លះ​បាន​បញ្ជាក់​ថា ខ្លួន​មាន​មិត្ត​ស្រី​ជាប់​លាប់​រហូត​ដល់​ទៅ​ពីរ ឬ​បី​នាក់​ក្នុង​ពេល​ជា​មួយ​គ្នា។ បុរស​ម្នាក់​បាន​និយាយ​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​ថា៖ “នៅ​ទី​នេះ​ស្រួល​រក​សង្សារ​ ជាង​រក​ការងារ​ឆ្ងាយ​ណាស់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​លើស​ចំនួន​មនុស្ស​ស្រី​ខ្លាំង ក្រុង Dongguan ត្រូវ​ចាត់​ទុក​ជា​ទីក្រុង​សិច​កាល​ពី​ពេល​ថ្មីៗ​នេះ។ មនុស្ស​ស្រី​ភាគ​ច្រើន សម្រេច​ចិត្ត​ទាក់​ទង​ជា​មួយ​មនុស្ស​ប្រុស បើ​ទោះ​បី​ដឹង​ថា​គេ​មាន​ដៃគូ​ផ្សេង​ទៀត​ក៏​ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Li Bin ដែល​ជា​អ្នក​ធ្វើការ​ចំណាក​ស្រុក​​ក្នុង​រោង​ចក្រ មក​ពី​ខេត្ត​​ស៊ីឈួន ​ប្រទេស​ចិន បាន​និយាយ​ថា៖ “​ខ្ញុំ​មាន​សង្សារ​បី​នាក់ ហើយ​ពួក​គេ​ទាំង​អស់​សុទ្ធតែ​ស្គាល់​គ្នា… មិត្ត​ខ្ញុំ​ភាគ​ច្រើន ក៏​មាន​សង្សារ​ច្រើន​ដូច​គ្នា”។ បុរស​កំពូល​សំណាង​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា វា​ជា​រឿង​កំប្លែង​មួយ សម្រាប់​មនុស្ស​ប្រុស​ដែល​មាន​ដៃគូ​តែ​ម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​បុរស​វ័យ ២៥​ឆ្នាំ​ឈ្មោះ Yi ដែល​ជា​អ្នក​ស្រុក​ស៊ីឈួន បាន​ធ្វើ​ដំណើរ​ដល់​ក្រុង Dongguan ដើម្បី​ស្វែង​រក​ប្រពន្ធ​ម្នាក់ ព្រោះ​នៅ​ស្រុក​កំណើត គ្រាន់​តែ​ជំនូន​ក៏​ត្រូវ​ចំណាយ​ជាង ៤​ពាន់​ដុល្លារ​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​និយាយ​ថា៖ “ស្រី Dongguan មាន​ច្រើន ហើយ​ពួក​គេ​មិន​ចង់​បាន​លុយ​ទេ… គ្រាន់​តែ​ចង់​បាន​ប្រុស​ម្នាក់​ប៉ុណ្ណោះ”។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក Yi គ្មាន​ការងារ​ធ្វើ ហើយ​បច្ចុប្បន្ន​មិត្ត​ស្រី​ជា​អ្នក​ចំណាយ​ទាំង​អស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​បុរស​ម្នាក់​ទៀត ដែល​គេ​ស្គាល់​ឈ្មោះ Xiao Lin បាន​បញ្ជាក់​ថា លោក​ក៏​មិត្ត​ស្រី ៣​នាក់​ដែរ។ លោក​បាន​អះ​អាង​ថា ការ​មាន​មិត្ត​ស្រី​ច្រើន​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្រុង​នេះ ព្រោះ​មិន​សូវ​មាន​មនុស្ស​ប្រុស​ឡើយ។ លោក Xiao Lin និយាយ​ទៀត​ថា៖ “មិត្ត​ខ្ញុំ​ភាគ​ច្រើន​សុទ្ធ​តែ​អីចឹង គឺ​មាន​មិត្ត​ស្រី​ច្រើន ជា​រឿង​ធម្មតា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Xiao Lin និយាយ​យ៉ាង​ឡូយ​ទៀត​ថា៖ “ស្រី​ក្មេង និង​ស្អាត​ៗ​ធ្វើ​ការ​នៅ​រោង​ចក្រ មាន​គ្រប់​កន្លែង… ពួក​នាង​សាមញ្ញ​ណាស់ ហើយ​ងាយ​ទាក់​ទង​ទៀត ចឹងនៅចាំ​អី​ទៀត មិន​យក​សង្សារ​ឲ្យ​បាន​ច្រើន… នៅ​ទី​នេះ អ្នក​មាន​សង្សារ​ស្រី​តែ​ម្នាក់ គឺ​ខ្មាស​គេ​ណាស់ មាន​តែ​គេ​សើច​ចំអក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា បុរស​​ទាំង​នោះ ភាគ​ច្រើន​លេង​សើច​បោក​ប្រាស់ មិន​អាច​យក​ជា​ប្រពន្ធ​ទាំង​អស់​ឡើយ។ នារី​ក្មេងៗ នៅ​ពេល​ពេញ​វ័យ នាំ​គ្នា​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ រៀប​ការ​អស់ ដោយ​គ្មាន​ខ្វល់​ខ្វាយ​អតីតកាល​ជាមួយ​បុរស​កំហូច​នៅ​ក្រុង​នេះ​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​ក្រុង​នោះ ជា​តំបន់​រោង​ចក្រ ហើយ​រើស​តែ​នារី​ភាគ​ច្រើន​ទៀត ទើប​ធ្វើ​ឲ្យ​នារី​សម្បូរ​លុយ​ចាយ​រហូត​ប៉ាវ​សង្សារ​ខ្លួន​ទៀត​ផង។ នារី​ដែល​មាន​សង្សារ​រួម​គ្នា​ជាមួយ​នារី​ឯ​ទៀត បាន​ព្យាយាម​ចំណាយ​ប្រាក់​ទាក់​ចិត្ត​បុរស ឲ្យ​ចែក​រំលែក​ក្ដី​ស្រលាញ់​មក​ខ្លួន​ច្រើន​ជាង​អ្នក​ផ្សេង ហើយ​យូរ​ៗ​វា​បាន​ក្លាយ​ទៅ​ជា​ទម្លាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះក្រឡែក​មក​ស្ដាប់​នារី​ម្នាក់នេះវិញ នាងបានរៀបរាប់យ៉ាងលំអិតថា៖ នាង​ជា​អ្នក​ធ្វើ​ការ​នៅ​រោង​ចក្រ​ដែល​មាន​ប្រាក់​ខែ​ប្រហែល ៣១០​ដុល្លារ គឺ​ច្រើន​ជាង​អតីត​មិត្ត​ប្រុស​​របស់​នាង​ដែល​ធ្វើការ​នៅ​ផ្សារ​ទំនើប​រក​បាន​ទៅ​ទៀត។ ដោយសារ​បែប​នេះ​ហើយ នាង​តែង​ឲ្យ​លុយ​ខ្លះ​ទៅ​អតីត​មិត្ត​ប្រុស​នោះ​ចាយ​ទៀត​ផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Xiao Qin បាន​និយាយ​ថា បើ​ឃើញ​អតីត​មិត្ត​ប្រុស​នាង​មាន​លុយ​ក្នុង​កាបូប​តិច​ជាង ២០​ដុល្លារ នាង​នឹង​ដាក់​ថែម​ឲ្យ​ភ្លាម។ នាង​បាន​និយាយ​ទៀត​ថា៖ “ខ្ញុំ​រៀង​កំណាច់​បន្តិច​ពេល​ចាយ​ខ្លួន​ឯង តែ​បើ​គាត់​វិញ ចង់​ញាំ​អី គឺ​ខ្ញុំ​ទិញ​ឲ្យ​ភ្លាម”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​បញ្ហា​មួយ​ដែល​កម្រ​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​ចិន ត្បិត​អី​នៅ​តំបន់​ផ្សេង​គឺ​ខ្សត់​មនុស្ស​ស្រី ចំណែក​នៅ Dongguan បែរ​ជា​ខ្សត់​មនុស្ស​ប្រុស​ទៅ​វិញ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​