ភ្នំពេញ ​៖ លោក ហ៊ុន កុសល ដែលជា​បុគ្គលិក​របស់​ស្ថានីយ​ទូរទស្សន៍​PNN​ ត្រូវបាន​នារី​ស្រស់​ស្អាត​ ម្នាក់​ ចេញមុខ​ទម្លាយ ​និង​បកអាក្រាត​ពី​អំពើ​អាក្រក់​ក្បត់​ដំបូល ​ដែល​ខ្លួន​ធ្លាប់​ផ្ញើប្រាណ។ ប៉ុន្តែ​ជា​លទ្ធផល​បែរជា​រត់​មក​រក​កន្លែង​ដើម​វិញ​ក្រោយ​ទ្រនំ​ថ្មី​ ដែល​ប៉ង​ផ្ញើ​វាសនា​មិន​ត្រូវ​បាន​គេ​ទទួលយក។

 

នារី​រូប​ស្រស់​ម្ចាស់​Account Facebook ឈ្មោះ Hout Sovanneary បាន​និយាយថា​ «ថ្ងៃនេះ​នាង​ខ្ញុំ​សូម​បើកមុខ​ជន​ថោកទាប​មុខលុយ​មួយរូប​គឺ​លោក​ហ៊ុន កុសល អោយ​បងប្អូន​ទាំងអស់​បានដឹង​រួមទាំង​PNN ផង​មួយ​រយៈ​មុននេះ​លោក ហ៊ុន កុសល បាន​ក្បត់​សេចក្ដីទុកចិត្ត​ពី​PNN ដោយ​ចង់​ចូល​NICE TV តែ​ដល់ពេល​ចូលទៅ NICE TVចរចា​លុយ​មិនត្រូវ ជន​ថោកទាប​ដែល​ក្បត់​សេចក្តីទុកចិត្ត​របស់​PNN​រូបនេះ​ក៏​រត់​ត្រឡប់មក​ន​PNN វិញ»។

ប្រភព​ដដែល​បាន​និយាយទៀតថា «​ឯ​រឿង​មួយទៀត​គឺ​រឿង​លោក​រៀបការ​ជាមួយ​នារី​ម្នាក់​ទាំង​ខ្លួន​មិនបាន​ស្រលាញ់​ដោយសារតែ​មើល​ឃើញតែ​ទ្រព្យសម្បត្តិ​ម្នាក់​ខាង​ស្រី ​ទើប​បង្ខំ​ខ្លួន​លោក​រៀបការ​ទាំង​ខ្លួន​មិនបាន​ស្រលាញ់​ ហើយ​លោក ហ៊ុន កុសល ផ្ទាល់ រំពឹង​ទៀតថា ​បន្ទាប់ពី​រៀបការ​ហើយ​គឺ​ខ្លួន​នឹង​អាច​ឡើង​ងារ​ជា​ឯកឧត្តម​តាមរយៈ​ខ្សែ​​ខាង​ប្រពន្ធ​។​ នេះ​គឺជា​ទង្វើ​​ដ៏​ថោកទាប​មួយ​មុខលុយ​របស់​ជន​ថោកទាប ហ៊ុន កុសល»។

ទាក់ទង​នឹង​ការ​បកអាក្រាត​ដោយ​បើកចំហ​ពី​សំណាក់​ម្ចាស់​Account Facebook ឈ្មោះ Hout Sovanneary នេះដែរ​គិត​រហូតមកទល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​នេះ​នៅ​មិនទាន់មាន​ប្រតិកម្ម​ឆ្លើយតប​ណាមួយ​ពី​សំណាក់​លោក ហ៊ុន កុសល នៅឡើយ​ទេ​។ ​ខណៈ​មាន​មហាជន​ជាច្រើន​បាន​កំពុង​រង់ចាំ​មើល​ប្រតិកម្ម​ឆ្លើយតប​ពី​សំណាក់​សាមីខ្លួន​លោក ហ៊ុន កុសល ពាក់ព័ន្ធ​ករណី​ខាងលើនេះ៕