ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នាយ៉ាងមានសុភមង្គល រហូតបង្កើតបានកូន២នាក់ជាចំណងនិស្ស័យ ស្រាប់តែមួយរយៈចុងក្រោយ កូនៗបានសង្កេតឃើញម្តាយរបស់ខ្លួនលេងហ្វេសប៊ុក និងឆាតឆ្លើយឆ្លងគ្នាជាញឹកញាប់ជាមួយមនុស្សម្នាក់ (មិនដឹងប្រុសឬស្រី) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដឹងអី! ក្រោយមកឆ្លៀតពេលដែលប្តីនិងកូនដេកលក់ ស្រាប់តែស្ត្រីជាប្រពន្ធបានវេចបង្វេចនិងយកទាំងលុយកាក់ទ្រព្យសម្បត្តិចុះចោលផ្ទះ ចោលប្តីចោលកូន បាត់អស់ជាង១០ថ្ងៃ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាង ណាក៏មិនឃើញ ទើបបុរសជាប្តីបានដាក់ពាក្យបណ្តឹងផង និងប្រកាសអង្វរប្រពន្ធឱ្យវិលវិញមកអូន បងនិងកូនកំពុងរង់ចាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាប្រពន្ធដែលបានចុះចោលប្តីនិងកូន អស់រយៈពេលជាង១០ថ្ងៃ ដោយគ្មានដំណឹងអ្វីទាំងអស់នេះ មានឈ្មោះអ៊ុន សុឃន អាយុ៣៤ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះកែវ នេន អាយុ៣២ឆ្នាំ មុខរបរកសិករ និងមានកូនប្រុសស្រីចំនួន២នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីបុរសជាប្តីឈ្មោះកែវ នេន បានរៀបរាប់ទាំងអួលដើមកថា ប្តីប្រពន្ធពួកគាត់បានរួមរស់នឹងគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសស្រី២នាក់ជាចំណងនិស្ស័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកប្តីប្រពន្ធគាត់មិនដែលមានរឿងរកាំរកូស ឈ្លោះទាស់ទែងខ្វែងគំនិតគ្នានោះឡើយ លុះមួយរយៈចុងក្រោយនេះ គាត់បានសង្កេតឃើញអាការប្រពន្ធដូចជាប្លែកៗដែរ តែមិនចាប់អារម្មណ៍ នឹកសស្មានថា ប្រពន្ធនឿយហត់នឹងការងារផ្ទះ ឬការមើលថែកូន ស្រាប់តែចុងក្រោយបែរជាប្រពន្ធវេចបង្វេច វេចទាំងលុយកាក់ទ្រព្យសម្បត្តិចុះចោលប្តីនិងកូនៗបាត់បែបនេះតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីរូបនេះ បន្តថា ប្រពន្ធរបស់គាត់បានចេញពីផ្ទះបាត់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ គិតមកដល់ពេលនេះមានរយៈពេល១០ថ្ងៃហើយ ដែលគាត់ជាប្តីខំតាមស្វែងរកប្រពន្ធសព្វកន្លែងទូទាំងស្រុក និងធ្លាយដល់ខេត្តទៀត ប៉ុន្តែមិនទទួលបានដំណឹងអ្វីសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុនពេលកើតហេតុ ពួកគាត់២នាក់ប្តីប្រពន្ធ រួមនឹងកូនៗបានចូលដេកនៅក្នុងផ្ទះដូចសព្វដង ដោយគាត់ជាប្តីបានលេបថ្នាំសរសៃប្រសាទអស់ចំនួន២គ្រាប់ផង រួចក៏លង់លក់ទល់ភ្លឺ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែពេលគាត់ភ្ញាក់ឡើង ក៏បាត់ប្រពន្ធតែម្តង លុះពេលទៅមើលខោអាវនិងលុយកាក់ ត្រូវប្រពន្ធប្រមូលយកអស់ទៅហើយ ទុកឱ្យគាត់និងកូនៗរស់នៅរងាកំព្រាខ្វះភាពកក់ក្តៅពីប្រពន្ធនិងម្តាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តីបានឱ្យដឹងថា ក្រោយពេលប្រពន្ធបាត់ខ្លួនភ្លាម គាត់បានកាន់រូបថតប្រពន្ធដើរសួរគេឯងពេញស្រុក និងចូលទៅដល់ក្រុងបាត់ដំបងដែរ តែមិនបានតម្រុយសោះ បានត្រឹមផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋណាដែលបានឃើញភិនភាគប្រពន្ធរបស់គាត់ដូចក្នុងរូបថតនេះ សូមជួយប្រាប់ប្រពន្ធឱ្យត្រឡប់មកវិញផង ព្រោះគាត់ជាប្តីកំពុងទន្ទឹងចាំផ្លូវ និងរង់ចាំទទួលដោយមិនរករឿងហេតុអ្វីឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនេះ កូនប្រុសស្ត្រីរបស់ស្ត្រីដែលបាត់ខ្លួនខាងលើ ក៏បានយំរៀបរាប់សុំអង្វរឱ្យម្តាយត្រឡប់មកផ្ទះវិញផងដែរ ដោយអះអាងថា ទាំងឪពុកនិងពួកគេទាំង២នាក់ ជាកូនៗនៅរង់ចាំទទួលម្តាយជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីខាងលើនេះ លោកអ៊ិន សេនា នាយប៉ុស្តិ៍រដ្ឋបាលឃុំព្រៃចាស់ បានឱ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះអ៊ុន សុឃន បានចុះចេញពីផ្ទះបាត់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយពុំដឹងពីមូលហេតុ ព្រោះប្តីប្រពន្ធទាំង២នាក់នេះមិនដែលមានរឿងទំនាស់អ្វីជាមួយគ្នាទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើតាមសម្តីកូនទាំង២នាក់ និយាយប្រាប់សមត្ថកិច្ចថា ម្តាយរបស់ពួកគេ (ស្ត្រីឈ្មោះអ៊ុន សុឃន) តែងតែនិយាយទូរស័ព្ទលេងហ្វេសប៊ុកនៅពេលយប់ ឬពេលឪពុកចេញទៅធ្វើការបាត់ៗជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងជានិយាយជាមួយនរណាឡើយ៕ អត្ថបទ៖​ នគរធំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​