បើយោងតាមគណនីហ្វេសប៊ុក Phan Sokuntheary បានសរសេរថា សូមអង្វរបងប្អូន ជួយគាត់ផងទៅតិចច្រើនតាមសទ្ធា ក្មួយប្រុសគាត់មានជំងឺបេះដូង បានវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែតរួចហើយ
ប៉ុន្ដែគាត់មានជំងឺខ្វះកាល់ខ្យូមពីកំណេីត ត្រូវបន្តរព្យាបាលនៅពេទ្យណាដែរមានជំនាញនឹងទៀត ម្តាយគាត់គ្មានប្រាក់សម្រាប់ព្យាបាល អីឡូវបានយកគាត់មកផ្ទះវិញហេីយ ហេីយម្តាយគាត់ទៅធ្វេីការរោងចក្រ ទុកក្មួយប្រុសនៅជាមួយយាយចាស់ទៀត ក្មួយគ្មានឪពុកទេ គាត់កំព្រាតាំងពីនៅក្នុងផ្ទៃ
បងប្អូនអាចជួយគាត់ជាថវិកាក៏បាន ជាទឹកដោះគោក៏បាន គាត់មិនអាចហូបបាយបានទេ រាល់ថ្ងៃគាត់ហូបទឹកបរប ពេលខ្លះបានទឹកដោះគោ
លេខទូរស័ព្ទម្តាយគាត់ ឈ្មោះតូច 0968323053 (គាត់អត់មានfb ទេ )
លេខទូរស័ព្ទខ្ញុំផ្ទាល់ 012933192
បេីទាក់ទងម្តាយគាត់អត់បានអាចទាក់ទងមកខ្ញុំបាន
ក្មួយប្រុសរស់នៅភូមិសំព័រ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ក្មួយប្រុសបានយកទៅពេទ្យគន្ធបុផារួចហេីយ ប៉ុន្ដែមិនអាចព្យាបាលបាន ក៏បញ្ជូនមកកាល់ម៉ែត ហេីយកាវះកាត់នៅកាល់ម៉ែតអត់អស់ប្រាក់ទេ៕