ក្មេង​ប្រុស​ម្នាក់ បាន​លង់​ទឹក​ទឹក​នៅ​រមណីយដ្ឋាន​បារាយណ៍​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា​ម្សិលមិញ​នេះ បណ្ដាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​មនុស្ស​ជា​ច្រើន​ស្ទុះ​មក​ជួយ។ ក្នុង​ចំណោម​នោះ គេ​ឃើញ​ជន​បរទេស​ម្នាក់ ដែល​ចេះ​ជំនាញ​សង្គ្រោះ​បន្ទាន់ រត់​មក​ជួយ​ធ្វើ​ចលនា​បេះ​ដូង និង​បឺត​ទឹក​ចេញ​ពី​សួត។ ប៉ុន្តែ​បន្តិច​ក្រោយ​មក ក៏​ស្រក់​ទឹក​ភ្នែក ព្រោះ​ក្មេង​នោះ​លង់​ទឹក​យូរ​ពេក​ទៅ​ហើយ។ (មាន​វីដេអូ​ខាង​ក្រោម​អត្ថបទ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​វីដេអូ ដែល​ម្ចាស់​គណនី​ឈ្មោះ Dy Nathaly បង្ហោះ​ឡើង បាន​បង្ហោះ​ឡើង បាន​បង្ហាញ​ថា ក្មេង​រង​គ្រោះ​បាន​លង់​ទឹក​បារាយណ៍​មិន​ដឹង​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ ហើយ​ក្រោយ​ពេល​ស្រង់​ឡើង​មក មាន​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន ​បាន​ព្យាយាម​ជួយ​សង្គ្រោះ។ ក្នុង​ចំណោម​នោះ ជន​បរទេស​រូប​សង្ហា​ម្នាក់ បាន​រត់​មក​ជួយ​បឺត​ទឹក​ផង សង្កត់​ត្រង់​ទ្រូង​ផង និង​ទះ​ខ្នង​ផង ប្រឹង​សង្គ្រោះ​អស់​ពី​សមត្ថភាព​នៅ​តែ​មិន​ទទួល​បាន​ផល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ក្មេង​នោះ បាន​លង់​ទឹក​ក្នុង​រយៈ​ពេល​យូរ ហើយ​ពេល​ស្រង់​ឡើង​មក ក្មេង​នោះ​បាន​ធ្លាក់​អណ្ដាត ខ្លួន​ឡើង​ស្វាយ​អស់​ទៅ​ហើយ។ មុន​ដំបូង​ក្រុម​ជន​ជាតិ​ខ្មែរ​ជា​អ្នក​ជួយ​សង្គ្រោះ​មុន​គេ បន្ទាប់​មក​ទើប​ជន​បរទេស​មក​ប្រឹង​ជួយ​សង្គ្រោះ។ ប៉ុន្តែ​ក្រោយ​ពេល​ជួយ​មិន​បាន ជន​បរទេស​នោះ​ក៏​ស្រក់​ទឹក​ភ្នែក មុខ​គ្រួសារ និង​មនុស្ស​ជា​ច្រើន​ដែល​ចោម​រោម​មើល ព្រោះ​តែ​មិន​អាច​ជួយ​ក្មេង​នោះ​ឱ្យ​រួច​រស់​ជីវិត​វិញ​បាន។

ប្រសិន​បើ​ចង់​ជួយ​សង្គ្រោះ​អ្នក​លង់​ទឹក គួរ​អនុវត្ត​តាម​វិធី​៖ នៅ​ពេល​មនុស្ស​លង់​ទឹក បណ្តាល​ឲ្យ​បេះដូ​ងឈប់​ដើរ បេះដូង​ជា​អ្នក​រុញ​ឈាម​ដែល​ផ្ទុក អុកស៊ីហ្សែន​ទៅ​គ្រប់​សរីរាង្គ ពិសេស​នោះ គឺ​ខួរក្បាល​។ កង្វះ​ឈាម​តែ​៥​នាទី ខួរក្បាល​ត្រូវស្លាប់​។ CardioPulmonary Rescucitation សរសេរ​កាត់ “CPR” ជា​កាយវិការ​បន្ទាន់ ដែល​មនុស្ស​សាម​ញ្ញ​អាច​ធ្វើ​បាន​គ្រប់​គ្នា​។ រយះពេល​សង្គ្រោះ​ខ្លី​ណាស់ កុំ​ខាត​ពេល​នឹង​លោតរ​លាក់​ទឹក នឹង​គ្រប​ក្រណាត់សរ ឬ​ដើរ​កន្លង​។ គ្មាន​ជីព​ចរលោត នឹង​គ្មាន​ចលនា​ដង្ហើម​យើង​ត្រូវ​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តើម CPR ភ្លាម៖ ដាក់​អ្នក​រង​គ្រោះ​ឲ្យ​ដេក​ផ្ងា ភ្ងើយ​ចង្ការ​ដើម្បី​បើក​កន្លើត​ឲ្យ​ធំ នឹង​តម្រង់​ប្រហោង​មាត់​ជាមួយ​ផ្លូវដង្ហើម (​មើល​រូប​)​។ អ្នក​ជួយ​លត់​ជ​ង្គ​ង់ ខាងស្ដាំ ឫ​ឆ្វេង​ដៃ​អ្នក​រង​គ្រោះ តាម​ចំណូលចិត្ត​អ្នក​ជួយ​។ បាតដៃ​ម្ខាង​ដាក់​លើ ឆ្អឹង​សន្ទះ​ទ្រូង ងាកឆ្វេង​ប​ន្តិ​ច​គឺ​លើ​បេះ​ដូង បាតដៃ​ម្ខាង​ទៀត​សង្កត់លើ​ខ្នងដៃ​នៃ​បាតដៃ​មុន​។ របៀប​សង្កត់​៖ ឲ្យ​ខ្លាំង​ក្នុង​ទំ​ង​ន់​ល្ម​ម​ទ្រូង​ស្រុត​ចុះ​ឲ្យ​បាន ជំរៅ កន្លះ​តឹក (៥ សម​)​។ សង្កត់​រួច ត្រូវ​ព្រលែង​ឲ្យ​អស់ សង្កត់​ព្រលែង បែប​នេះ​ក្នុងសង្វា​ក់លឿន ១០០​ក្នុង ១​នាទី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពន្យល់​៖ សង្កត់​ព្រលែង​នេះក្នុង​បំណង​លុ​ញ​សង្កត់​បេះ​ដូង ដែល​នៅក្រោម​សន្ទះ​ទ្រូង​ឲ្យ​សំប៉ែត​។ សង្កត់​គឺ ឈាម​ក្នុង​បេះដូង ត្រូវ​រុញចេញ​ដល់​ខួរក្បាល​។ ព្រលែង​ការ​សង្កត់ ពេល​នោះ​បេះដូង​រលាស់​មក​ទម្រ​ង់​ដើម​វិ​ញ បឺត​ឈាម​ចូល​។ តាម​បែប​នេះ​បេះ​ដូងហាក់​ដើរ​ដូច​ធម្មតា តែ​គឺ​ដោយសារ​មាន​អ្នក​សង្កត់​។ អំពី​ការ​ផ្លុំ​បញ្ចូល​ខ្យល់​តាម​មាត់​៖ ពី​អ្នក​ជួយ​ទៅ​អ្នករ​ង​គ្រោះ​។ អាច​មាន​អ្នក​ទី​២ ជួយ​ផ្លុំ​។ សង្កត់​ព្រលែង​បាន​30 ដង អ្នក​ជួយ ផ្លុំ​បញ្ចូល​ខ្យល់ 2​ដង​ជាប់ៗ​គ្នា​បញ្ជូនទៅ​បំពេញ​សួត​អ្នករ​ង​គ្រោះ​។

ពេល​ផ្លុំ បិទ​ច្រមុះ​អ្នករង​គ្រោះ កុំឲ្យ​ខ្យល់​ចេញ​តាម​ច្រ​មុះ​។ អនុវត្ត CPR រហូតដល់​លេចចេញ​ជីព​ចរ ឫ​រហូត​មាន​រ​ថយ​ន្ត​សង្គ្រោះ​មក​បន្តរ​វេន​។ តាម​មើល​ដង្ហើម នឹង​ជីពចរ កំដៅ​ខ្លួន ការ​ប្រែ​ពណ៌​មុខមាត់​។ តាម​វេជ្ជសាស្ត្រ ជោគ​ជ័យ​ក្នុង ១០ នាទី​នេះឯង​យ៉ាងយូរ​។​ កុំភ្លេចរុំ​ដៃជើង​នឹង​ក្រណាត់​ភួយ ដើម្បី​រក្សា​កំដៅ​អ្នករង​គ្រោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​