​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(អត្ថបទកំសាន្តអប់រំ)បុរសស​ជា​អ្នកក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​ម្នាក់ ធ្លាប់​ទាក់​ទង​នារី​ជា​ច្រើន ដោយ​គ្រាន់​តែ​លេង​សើច​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​អាយុ​កាន់​តែ​ច្រើន រូប​គេ​ក៏​ចាប់​ផ្ដើម​នឹក​គិត​ចង់​បាន​ប្រពន្ធ​ម្នាក់ ជា​គូ​ជីវិត​ជាប់​លាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​មាន​ទ្រព្យ​សម្បត្តិ​រូប​នេះ បាន​សម្រេច​ចិត្ត ផ្ដល់​លុយ ៥​ពាន់​ដុល្លារ ដល់​នារី ៣​នាក់​ផ្សេង​គ្នា​ដែល​ស្ថិត​ក្នុង​ជម្រើស រួច​រង់​ចាំ​ដាន​មើល​ថា តើ​នារី​ទាំង ៣​នាក់​នោះ យក​លុយ​ទៅ​ធ្វើ​អ្វី ដើម្បី​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ធ្វើ​ជា​ប្រពន្ធ​តាម​ក្រោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ទី១ មាន​រូប​សម្បត្តិ​ស្អាត​បាត ចូល​ចិត្ត​ធ្វើ​ខខ្លួន និង​មាន​ភាព​ស៊ីវិល័យ​ខ្លាំង។ ពេល​ទទួល​បាន​លុយ​នោះ នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ក៏​យក​លុយ​ទៅ​ហាង​សាឡន ធ្វើ​សក់ តុប​តែង​ខ្លួន ត្រាំ​ទឹក​ដោះ​គោ ដុះ​ខាត់​ស្បែក យ៉ាង​ស្អាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក នាង​បាន​ទៅ​ទិញ​សំលៀក​បំពាក់​យ៉ាង​ទាន់​សម័យ​ឡូយ​ឆាយ និង​ស្លៀក​ពាក់​យ៉ាង​រៀប​រយ ទើប​ទៅ​ជួប​សេដ្ឋី​នោះ​វិញ។ នាង​បាន​ប្រាប់​សេដ្ឋី​នោះ​ថា៖ “អូន​ធ្វើ​បែប​នេះ គឺ​ដើម្បីឲ្យ​មាន​ភាព​ទាក់​ទា​សម្រាប់​បង ព្រោះ​អូន​ស្រលាញ់​បង​ខ្លាំង​ណាស់”។ សេដ្ឋី​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ទី២ ស្រលាញ់​សេដ្ឋី​នោះ​ខ្លាំង​ណាស់ ហើយ​ពេល​ទទួល​បាន​លុយ ៥​ពាន់​ដុល្លារ នាង​បាន​សម្រេច​ចិត្ត​ទិញ​របស់​ថ្លៃ​ៗ​ជា​ច្រើន​ជា​កាដូ​ជូន​សេដ្ឋី​វិញ ដោយ​មិន​គិត​ចង់​បាន​ខ្លួន​ឯង​ឡើយ។ នាង​បាន​ទិញ​កុំព្យូទ័រ ទូរសព្ទ សំលៀក​បំពាក់​ថ្លៃៗ និង​សម្ភារៈ​វាយ​កូន​ហ្គោល​មួយ​ឈុត​ទៀត​ផង ឲ្យ​ទៅ​សេដ្ឋី។ នារី​ទី២ នេះ បាន​ប្រាប់​សេដ្ឋី​ថា៖ “អូន​បាន​យក​លុយ​ទាំង​អស់​ទៅ​ទិញ​របស់​ឲ្យ​បង ព្រោះ​​អូន​ស្រលាញ់​បង​ខ្លាំង​ណាស់”។ សេដ្ឋី​ភ្ញាក់​ផ្អើល​ជា​ថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ទី៣ ជា​មនុស្ស​ចេះ​គិត​ច្រើន ចេះ​គ្រប់​គ្រង​លុយ​កាក់ មិន​សូវ​ចេះ​​​តែង​ខ្លួន មិន​សូវ​ចូល​ចិត្ត​ទិញ​របស់​ថ្លៃ​ៗ​ទេ។ ពេល​ទទួល​បាន​លុយ ៥០០០​ដុល្លារ​ភ្លាម នាង​បាន​យក​ទៅ​វិនិយោគ នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន។ ក្រោយ​មក នាង​បាន​ចំណេញ​ជា​ច្រើន​ម៉ឺន​ដុល្លារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បាន​សម្រេច​ចិត្ត ប្រគល់ ៥០០០​ដុល្លារ​ទៅ​ឲ្យ​សេដ្ឋី​វិញ រួច​បើក​គណនី​រួម​មួយ​ជា​មួយ​សេដ្ឋី ដាក់​វិនិយោគ​លុយ​ដែល​នៅ​សល់​បន្ត​ទៀត។ នាង​បាន​ប្រាប់​សេដ្ឋី​ថា៖ “អូន​ចង់​សន្សំ​លុយ សម្រាប់​អនាគត​យើង​ទាំង​២ ព្រោះ​អូន​ស្រលាញ់​បង​ខ្លាំង​ណាស់”។ សេដ្ឋី​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ជា​មួយ​នារី​ទី៣។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវ​នេះ ដល់​ពេល​សេដ្ឋី​សម្រេច​ចិត្ត​ហើយ! ក្នុង​នាម​អ្នក​ជា​មនុស្ស​ប្រុស​ម្នាក់ សាក​ទាយ​មើល​ថា តើ​សេដ្ឋី​នឹង​រើស​យក​នារី​ម្នាក់​ណា ធ្វើ​ជា​ប្រពន្ធ? សាក​ពិចារណា​ហើយ​ចាំ​ឆ្លើយ…។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​សប្ដាហ៍​ក្រោយ​មក សេដ្ឋី​ក៏​បាន​សម្រេច​ចិត្ត​រើស​ថ្ងៃ​រៀប​ការ​ជាមួយ​នារី​ទី១ ដែល​មាន​រូប​រាង​ស្អាត​បាត ចេះ​តែង​ខ្លួន និង​ទាន់​សម័យ។ ស្ទើរ ៩០​ភាគ​រយ គិត​ថា​សេដ្ឋី​នឹង​គិត​ថា ​សេដ្ឋី​ជ្រើសរើស​នារី​ទី៣ ព្រោះ​នាង​ចេះ​គិត ចេះ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ ខុស​ពី​នារី​ទី១ និង​ទី២។ តែ​ត្រូវ​ចាំ​ថា មនុស្ស​ប្រុស គឺ​នៅ​តែ​ជា​មនុស្ស​ប្រុស តែង​មើល​លើ​សម្ផស្ស មុន​ចិត្ត​គំនិត មិន​មែន​នារី​ចេះ​គិត​ច្រើន សុទ្ធតែ​មាន​សំណាង​នោះ​ទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្លៃ​អប់រំ​នៃ​រឿង​នេះ៖ ជា​មនុស្ស​ស្រី មិន​ត្រូវ​សាំញ៉ាំ​ពេក​ទេ ព្រោះ​តួនាទី​រក​លុយ​ចម្បង​គឺ​ជា​មនុស្ស​ប្រុស។ មនុស្ស​ស្រី ត្រូវ​ខ្វល់​ខ្វាយ​ឲ្យ​បាន​ច្រើន​ទៅ​លើ​សម្រស់​របស់​ខ្លួន ព្រោះ​មនុស្ស​ប្រុស​តិច​ណាស់ ដែល​មិន​គិត​លើ​រូប​សម្រស់។ មនុស្ស​ស្រី​ដែល​ចេះ​គិត​ច្រើន​ពេក សាំញ៉ាំ​ខ្លាំង​ពេក ពេល​ខ្លះ​បែរ​ជា​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ធុញ​ទ្រាន់​ទៅ​វិញ។ បើ​ចង់​ចង​ចិត្ត​មនុស្ស​ប្រុស​ម្នាក់ ត្រូវ​គិត​លើ​រូប​សម្រស់ បូក​រួម​ទាំង​ចិត្ត​គំនិត​ផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​និយាយ​រឿង​នេះ មនុស្ស​ស្រី​ជា​ច្រើន គិត​ថា​អយុត្តិធម៌ ប៉ុន្តែ​ជា​រឿង​ពិត​ក្នុង​សង្គម​បច្ចុប្បន្ន។ ដូច្នេះ​ហើយ ទើប​មនុស្ស​ស្រី​ដែល​រៀន​បាន​ខ្ពស់ ច្រើន​តែ​ពិបាក​រក​គូ​ស្រក ព្រោះ​តែ​នាង​មិន​សូវ​ចេះ​តុប​តែង​ខ្លួន ហើយ​នាង​គិត​ច្រើន​ខ្លាំង​ពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មនុស្ស​ប្រុស​មិន​គិត​សម្រស់ មិន​មែន​នាំ​គ្នា​ទៅ KTV ច្រៀង​លេង​សប្បាយ ឱប​ស្រី​តែង​ខ្លួន​ស្អាត​ៗ​នោះ​ទេ។ គេ​ប្រាកដ​ជា​គិត​ប្រពន្ធ​កូន​សំខាន់​ ជាង​ទៅ​ដើរ​លេង​ផឹក​ស៊ី​ឥត​ប្រយោជន៍។ ទោះ​បែប​នេះ ក៏​មាន​មនុស្ស​ប្រុស​មួយ​ចំនួន​តូច គិត​លើ​ប្រពន្ធ​ដែល​មាន​គំនិត ជាង​រូប​សម្បត្តិ មិន​មែន​ថា​ទទេ​សោះ​នោះ​ទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​