ភ្នំពេញ៖ នារី​អ្នកលក់​ឡេ និង​គ្រឿង​សំអាង​រូប​ស្រស់​ស្អាត​ម្នាក់ ខណៈ​នៅផ្ទះ​ម្នាក់ឯង រួច​ដេក​មិន​លក់​ក៏​អារម្មណ៍​ភ័យ​ខ្លាច ព្រោះតែ​លឺ​សូរ​ខ្យល់​បក់​ប្រាវ​ៗ ក៏​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ថា មាន​ចោរ​ចូល​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ​ទាំង​យប់​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង ផ្លូវ​អក្សរ E ផ្ទះ​លេខ​៤៨ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

តាម​នារី​វ័យក្មេង​ជា​ម្ចាស់ផ្ទះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា ពេល​ព្រលប់​រូប​នាង​បាន​ចូល​សំរាកដូច​ធម្មតា លុះដល់​ម៉ោង​២​ជិត​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ កក្កដា​នេះ រូប​នាង​បាន​ឬ​សូរ​សំឡេង ដូច​ជា​មាន​អ្នក​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​នាង ហើយ​ពេល​នោះ​ដែរ​ដោយសារ​តែ​រូប​គាត់​ជា​ស្ត្រី ហើយ​នៅ​តែ​ម្ដង​ឯង​ទៀត ក៏​មាន​អារម្មណ៍​ថា ភ័យ​ខ្លាច ទើប​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ថា មាន​ចោរ​ចូល​ផ្ទះ​តែ​ម្ដង​ទៅ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា សន្តិសុខ​ដែល​យាម​នៅ​បុរី​ខាងលើ បាន​ចុះ​ទៅ​ដល់​ផ្ទះ​នារី​រូប​ស្រស់ រួច​ហើយ​ក៏​បាន​ដើរ​រក​មើល​ជុំវិញ​ផ្ទះ ដូច​ជា​ក្នុងផ្ទះ ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ប្លែក​នោះ​ទេ មាន​តែ​លឺ​សំឡេង​ខ្យល់​បក់​ប៉ះ​ជាមួយនឹង​ស័ង្កសី នៅ​លើដំបូល​ផ្ទះ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា មក​ពី​នារី​ជា​ម្ចាស់ គាត់​នៅ​តែ​ម្នាក់ឯង ខ្លាចណាមួយ​ដេក​មិន​លក់​ផងបូក​រួម​ទាំង​មាន​ខ្យល់​បក់​ប៉ះ​ជាមួយនឹង​ស​ង្ក័​សី​លើដំបូល​ផ្ទះ​ទៀត ទើប​ធ្វើ​ឱ្យ​នាង​អារម្មណ៍​ភ័យ​ខ្លាច​ថា មាន​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​តែ​ម្ដង​ទៅ ៕ អត្ថបទ៖​ kbn