កាលពីថ្មីៗនេះ មហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយពីលោកទិត្យ សុធាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើការប្រៀបធៀបរឿងដាច់ភ្លើងទៅនឹងសម័យប៉ុលពត ដែលលោកលើកឡើងថា សម័យប៉ុល ពត ថាគ្មានភ្លើង និងមេឃក្តៅហែង ហេតុអ្វីបានប្រជាពលរដ្ឋរស់បាន។
ភ្លាមៗនោះបន្ទាប់ពីទទួលរងការរិះគន់យ៉ាងចាស់ដៃ លោកទិត្យ សុធា មិនបង្អង់យូរ ទំនងជាគិតថាអ្វីដែលលោកសរសេរមិនបានធ្វើឲ្យពលរដ្ឋស្ងប់ចិត្ត ផ្ទុយទៅវិញរឹតតែគេមិនពេញចិត្ត ក៏ចូលទៅលុបសារនោះចេញតែម្តង។
អ្វីដែលគួរឲ្យហួសចិត្តទៅទៀតនោះ ស្រាប់តែអ្នកនាំពាក្យអ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ សុីផាន បែរជាមកចេញមុខសុំទោសជំនួសលោកទិត្យ សុធាទៅវិញ។
មហាជនយល់ថាលោកទិត្យ សុធា ជាមនុស្សម្នាក់ដែលគ្មានការទទួលខុសត្រូវ ដំបូងឡើយមិនបានសុំទោសប្រជាពលរដ្ឋរឿងដាច់ភ្លើងនៅឡើយទេ បែរជានិយាយឲ្យពលរដ្ឋក្តៅក្រហាយពេញមួយប្រទេស ហើយនៅតែមិនសុំទោសទៀត។ តើបងប្អូនយល់យ៉ាងចំពោះរឿងនេះ៕