ហួសចិត្ត! បុរសម្នាក់យករថយន្តចិនបន្លំរថយន្តថ្លៃមកបោកស្រី បានរួមស្នេហ៍សម្រេចជាមួយនាង១៧ដងទើបបែកការ

0
200

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់​គ្នា​តែងតែ​តស៊ូ​ស្វែងរក​ស្នេហា​មួយ​សម្រាប់​សាង​គ្រួសារ​ថ្មី​ដោយ​សង្ឃឹមថា នឹង​ទទួលបាន​សុភមង្គល​សម្រាប់​ជីវិត​ចុងក្រោយ ប៉ុន្តែ​ខ្លះ​បានជ្រើសរើស​ខុស​ធ្វើឲ្យ​ទទួល​រង​ទុក្ខ​គ្រាំគ្រា​លើស​ដើម ជាង​ជីវិត​នៅ​លីវ​ទៅទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គូស្នេហ៍​ខ្លះ​ងាយ​នឹង​ឆាប់​ស្រលាញ់គ្នា ព្រោះតែ​និស្ស័យ ឯ​ខ្លះ​ទៀត​ត្រូវការ​ពេលវេលា​ជា​យូរ​សម្រាប់​មើលចិត្ត​គ្នា​សិន មុន​នឹង​សារភាព​យក​ធ្វើ​ជា​គូ​អនាគត​។ ប៉ុន្តែ​ខ្លះទៀត បែរជា​ត្រូវ​គូស្នេហ៍​លួងលោម​បោក​បញ្ឆោត​យក​មាស​ប្រាក់ បំរើ​ផ្លូវភេទ ពេល​អស់​សម្រស់​គេធុញ​ទ្រាន់​ នឹង​ត្រូវដៃគូ​​ដោះដៃ​ចេញ​ក្រោម​ហេតុផល​ផ្សេងៗ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្មីៗ​នេះ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​មាន​រថយន្ត​ទំនើប​ម៉ាក Porsche Cayenne បាន​សុំ​ស្នេហ៍​នារី​ម្នាក់​ដោយ​​ជោគជ័យ​ក្នុង​ពិធី​ជប់លៀង​មួយ​ដោយ​ប្រើ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ នៅ​ពីក្រោយ​ភាព​ជោគជ័យ​នេះ ព្រោះ​គាត់​មាន​រថយន្ត​ទំនើប​ជា​មូលហេតុ​ធ្វើឲ្យ​នារី​មិន​ធ្លាប់​ស្គាល់គ្នា​សោះ ហ៊ាន​ប្រគល់​បេះដូង​ជូន​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន ET Today បាន​រាយការណ៍​ថា គូស្នេហ៍​នេះ​បាន​គេង​ជាមួយ​គ្នា​រហូតដល់​ទៅ ១៧​ដង​ត្រឹម​រយៈពេល ២​សប្ដាហ៍​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នារី​ជា​មិត្តស្រី​តែងតែ​ត្រូវ​គេ​ឃើញ​ថត​រូបភាព​ខ្លួន​នាង​អម​ជាមួយ​​​រថយន្ត​របស់​មិត្ត​ប្រុស ​បង្ហោះ​បង្អួត​តាម​បណ្ដាញ​សង្គម​ជាច្រើន​ដង​មកហើយ​។ ប៉ុន្តែ​ថ្ងៃមួយ ពេល​នាង​បង្ហោះ​រូប​សម្ញែង​ដូច​សព្វដង ស្រាប់តែ​មិត្ត​ភ័ក្ដិ​នាង​ម្នាក់​ជា​អ្នកជំនាញ​មើល​រថយន្ត​បាន​ប្រាប់ថា រថយន្ត​របស់​មិត្ត​ប្រុស​នេះ​ជា​រថយន្ត Porsche ក្លែងក្លាយ តាមពិត​ម៉ាក Zoyte ផលិត​នៅ​ចិន​​តម្លៃ​ថោក​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាម​ប្រភព​ខាងលើ ចាប់តាំងពី​ថ្ងៃ​ស្រលាញ់គ្នា ពួក​គេ​កម្រ​នៅ​បែក​គ្នា​ណាស់ សូម្បី​មួយ​ថ្ងៃ​។ នៅ​យប់​ចូលរួម​កម្មវិធី​ជប់លៀង បុរស​រូបនេះ​បាន​នាំ​មិត្តស្រី​ដើរ​ទៅ​ក្បែរ​រថយន្ត​ខ្លួន ស្រាប់តែ​នាង​ចាប់អារម្មណ៍​ភ្លែត ហើយ​លាន់មាត់​ថា “​បង​ជិះ Porsche Cayenne!” នាង​ភ្ញាក់ផ្អើល​ពេល​ឃើញ​មិត្ត​ប្រុស​ខ្លួន​រៀប​ឫកពារ​បែប​ដាក់ខ្លួន​ក្នុង​យប់​នោះ​។ ឃើញ​មិត្តស្រី​ចូលចិត្ត​ខ្លួន លោក​ក៏​បាន​សារភាព​ស្នេហ៍ ហើយ​នាង​ក៏​យល់ព្រម​ភ្លាមៗ​ដែរ​មិន​បង្អង់​យូរ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រំលង​បាន​មួយ​យប់​មក ពួកគេ​បាន​ណាត់​ជួប​គ្នា​រាល់ថ្ងៃ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច មើល​កុន​ ដើរ​លេង​។ មិត្តស្រី​នេះ​និយាយថា ក្នុង​ថ្ងៃ​ណាត់​ជួប​លើកដំបូង​នេះ មិត្ត​ប្រុស​ខ្លួន​ចំ​ជា​សុភាពបុរស​មែន ព្រោះ​គាត់​មិន​បាន​បញ្ចេញ​កាយវិការ​បែប​ចំណង់​ផ្លូវភេទ​ជាមួយ​នាង​ឡើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“​នៅពេល​នោះ​ខ្ញុំ​ខ្លួនឯង​គិតថា ​អ្នកមាន គេ​កម្រ​​លើក​ខ្លួន​ឯង​ណាស់ ធ្វើឲ្យ​នាង​កាន់តែ​មាន​ចិត្ត​ស្រលាញ់​គាត់​ខ្លាំង​ឡើង​”​។ នាង​រៀបរាប់​។ ពេល​ចេញ​ទៅ​ក្រៅ​ម្ដងៗ ពួកគេ​តែងតែ​ស្លៀកពាក់​សាមញ្ញ​ធម្មតា ហូប​អាហារ​តម្លៃ​ធូរ​ថ្លៃ មិនសូវ​ជា​រក​ហាង​ប្រេនៗ​ប៉ុន្មាន​ទេ​។ នាង​មាន​អារម្មណ៍​កាន់តែ​កក់ក្ដៅ​ពេល​នៅ​ជាមួយ​បុរស​អ្នកមាន តែ​ចូលចិត្ត​ដាក់ខ្លួន​បែបនេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​បន្ទាប់​ពី​ថ្ងៃ​ណាត់​ជួប​លើកទីមួយ នៅ​ថ្ងៃ​ក្រោយមកៗ​ពួកគេ​បាន​សម្រេចចិត្ត​គេង​​​ជាមួយ​គ្នា​ជា​ញឹកញាប់​រហូតដល់ ១៧​ដង ត្រឹម​រយៈពេល ២​សប្ដាហ៍​។ នាង​តែង​បង្ហោះ​រូបថត​ពេល​នៅ​ជាមួយ​មិត្ត​ប្រុស​ជា​ច្រើន​ដង​។ ថ្ងៃ​មួយ​ពេល​មិត្ត​ប្រុស​កំពុង​បើក​រថយន្ត នាង​បាន​លួច​ថត​វីដេអូ​រថយន្ត​ទាំងមូល​បង្ហោះ​បង្អួត​លើ​អន​ឡា​ញ រួច​ប្រាប់​មិត្ត​ភ័ក្ដិ​ថា មិត្ត​ប្រុស​ខ្លួន​មាន​រថយន្ត​ទំនើប​ម៉ាក Porsche​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិត្ត​របស់​នាង​ម្នាក់​បាន​ឃើញ រួច​ប្រាប់ថា “​នេះ​មិនមែន Porsche Cayenne ទេ​!” នាង​ភ្ញាក់​ព្រើត​តែម្ដង ហើយ​ឆ្ងល់​ថា វា​មិន​អាច​ទៅរួច​ទេ ព្រោះ​រថយន្ត​នេះ​មាន​ឡូហ្គូ Porsche នៅ​ក្បាល​រថយន្ត ព្រម​ទាំង​នៅ​ផ្នែក​កង់​ផងដែរ​។ មិត្ត​ដដែល​ប្រាប់ថា ឡូហ្គូ​ទាំងនោះ​អាច​ទិញ​បាន​អន​ឡាញ​ដោយ​ងាយ “​តាមពិត​វា​ជា Zoyte ផលិតផល​ក្នុងស្រុក​យើង​ទេ និង​តម្លៃ​ប្រមាណ ២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ មិត្ត​ប្រុស​របស់​ឯង​ប្រហែល​ គាត់​ចូល​ចិត្ត​លេង​រថយន្ត​តាម Porsches Cayenne ហ្ស៊ី​ន​របស់​អាល្លឺម៉ង់​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រាន់តែ​ឮ​មិត្ត​ភ័ក្ដិ​រៀបរាប់​រួច នាង​ចាប់ផ្ដើម​ក្ដៅ​ឆែវ​ដូច​គេ​ដុត​កម្លោច រួច​ក៏​ទៅ​រក​រឿង​មិត្ត​ប្រុស រហូត​ឈ្លោះ​គ្នា​តែ​ម្ដង​។ នាង​បាន​ផ្ញើរ​សារ​ភ្លាម​ទៅ​កាន់​មិត្ត​ប្រុស​ថា​ ​តើ​បង​ទិញ​រថយន្ត​យ៉ាងម៉េច​? មិត្ត​ប្រុស​ឆ្លើយ​៖ បង​ទិញ​តម្លៃ ១,២​លាន​យ័ន ឬ​ប្រមាណ ១៩​ម៉ឺន​ដុល្លារ ជា​តម្លៃ​ខ្ពស់​បំផុត​”​។ មិត្តស្រី​ចាប់ផ្ដើម​អស់សំណើច រួច​ផ្ញើរ​រូបថត Porsche Cayenne ពិត​ឲ្យមើល ហើយ​សួរថា ”​ហេតុ​អ្វី​ពីរ​នេះ​ខុស​គ្នា​?” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិត្ត​ប្រុស​បន្ត​តប​ថា “​នោះ​ជាមូ​ដែលចាស់ របស់​បង​នេះ​ជាមូ​ដែល​ថ្មី​ទើប​ចេញ​។ តាមពិត​វា​មិន​ដូច​គ្នា​ទេ ហេតុ​អ្វី​អូន​ឆ្ងល់​ច្រើន​ម្លេះ​?” មិត្តស្រី​៖ ​បង​ចង់​និយាយ​ថា​មូ៉ដែល Zotye ថ្មី​មែន​? ឈប់​ធ្វើ​ពើ​កុហក​អូន​ទៅ មិត្ត​ភ័ក្ដិ​អូន​ប្រាប់​ការពិត​អស់ហើយ​។ យើង​បែក​គ្នា​ត្រឹមហ្នឹង​ចុះ​! មិត្ត​ប្រុស​៖ “​ហេតុ​អ្វី​អូន​គិត​រឿង​អត់​បាន​ការ​ច្រើន​ម្លេះ រថយន្ត​គ្រាន់តែ​ជា​យាន​សម្រាប់​ជិះ​ប៉ុណ្ណោះ ! ហេតុ​អ្វី​អូន​ត្រូវការ​សម្ញែង​អ្នកដទៃ​?” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយហេតុ​ខឹង​ខ្លាំង នាង​បាន​យក​សារ​ឆ្លើយឆ្លង​ទាំងអស់​មក​បង្ហោះ​តាម​ក្រុម​ឆាត​អន​ឡាញ​ និង​ព្រមាន​នា​រី​ផ្សេងៗ​ទៀត កុំ​ទាក់ទង​នឹង​បុរស Fake Porsche Dude នេះ​ទៀត​ដើម្បី​លួងលោម​ស្ត្រី​យកទៅ​គេង​ជាមួយ​ថែម​ទៀត​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here