ពិតជាគួរអោយអាណិតខ្លាំងណាស់ ក្មេងតូចទើបនឹងកើតត្រូវបានគេយកទៅក្នុងធុងសម្រាម។

តាមប្រភពពីប្រទេសចិន ទារកដែលទើបនឹងកើតនោះត្រូវបានសង្រ្គោះដោយសំណាងបន្ទាប់ពីត្រូវបានគេរកឃើញថាបោះបង់ចោល នៅក្នុងធុងសំរាមមួយនៅតាមដងផ្លូវនៃភាគខាងកើតប្រទេសចិន។

ក្មេងប្រុសតូចនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការត្រួតពិនិត្យខណៈពេលដែលសមាជិកសាធារណៈបានចែករំលែកព័ត៌មាននៅលើអ៊ីនធឺណិត ដើម្បីស្វែងរកឪពុកម្តាយរបស់គេ។
វេជ្ជបណ្ឌិតបានបញ្ជាក់ថាទារកមានសុខភាពល្អដោយគ្មានសញ្ញានៃភាពមិនប្រក្រតីផ្សេងៗនោះទេ។ ទារកនឹងត្រូវបានផ្ទេរទៅកាន់មជ្ឈមណ្ឌលសហគមន៍សម្រាប់ការថែទាំបន្ថែមទៀត។