កូរ៉េខាងជើងកំពុងប្រើសាកសពអ្នកទោសនយោបាយធ្វើជាជីរដាំដំណាំសម្រាប់ឆ្មាំមណ្ឌលកែប្រែ នេះយោងតាមអតីតឈ្លើយសឹកម្នាក់បានអះអាងប្រាប់ទៅកាសែត Daily Mail របស់អង់គ្លេស។

អតីតអ្នកទោស ដែលបានប្រើឈ្មោះថ្មីថា Kim Il-soon បានលាតត្រដាងនូវការអនុវត្តដ៏សាហាវឃោរឃៅបែបនេះ បន្ទាប់ពីបានរួចផុតពីនរកនៃជំរំកែប្រែ Kaechon ដែលមានទីតាំងនៅភាគខាងជើងទីក្រុងព្យុងយ៉ាង។

លោកស្រី Il-soon បាននិយាយថាពួកឆ្មាំគុកបានចាត់ទុកវិធីសាស្រ្តនេះថាទទួលបានជោគជ័យហើយបានស្នើឱ្យប្រើវានៅលើដីភ្នំដែលពិបាកដាំដំណាំនៅជុំវិញជំរំកែប្រែ។

សក្ខីកម្មរបស់លោកស្រីធ្វើឡើងចំពេលដែលកូរ៉េខាងជើងកំពុងប្រឈមនឹងការថ្កោលទោសពីអន្តរជាតិដោយបានបង្កើនការសាកល្បងមីស៊ីលរបស់ខ្លួន ចំពេលមានការឆ្លងរាលដាលនៃវីរុសកូរ៉ូណា៕ ប្រភព៖ Daily Mail