ក្រោយពីមានមានភាពជឿនលឿនបច្ចេកវិជ្ជាមក ធ្វើអោយប្រជាពលរដ្ធយល់ដឹងច្រើនពីភាពទំនើបកម្មទាំងនេះ អ្នកខ្លះសឹងតែបោះបងសៀវភៅចោលដោយចាប់កាន់តែស្មាតហ្វូនដោយគិតថាវាមានអ្វីៗទាំងអស់អោយតែមានបណ្ដាញអុីនធើណេត។

ស្របទៅតាមកាជឿនលឿនផ្នែកបច្ចេកវិជ្ជានេះកាធ្វើដំណើក៏កាន់តែមានភាពងាយស្រួលផងដែរ ទន្ទឹមគ្នានេះដែរមានក្រុមហ៊ុនជាច្រើនបានបង្កើតប្រពន្ធ័ទទួលកាកក់សម្រាប់កាធ្វើដំណើរយះចំងាយជិតក្នុងរាជធានីមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង ក្នុងតម្លៃសមរម្យដោយមិនមានការតថ្លៃរញ៉េរញ៉ៃដូចកាលពីមុនទៀត ហើយអ្នកបើកបរក៏ទទួលបានភ្ញៀវយ៉ាងងាយស្រួសដោយគ្រាន់តែភ្ចាប់ការងាជាមួយក្រុមហ៊ុនមួយចំនួនដូចជា PassApp,  GRAB, We Go …។

អត្ថប្រយោជន៌ទាំងអស់នេះក៏មានភាពអវិជ្ជាមានដែរ ដោយបច្ចប្បន្នមានកាត្អូញត្អែជាច្រើនពីសំណាក់ប្រជាពលរដ្ធជាច្រើនដែលប្រើប្រាស់ផ្លូវត្រូវមកជួបពួកគាត់មួយចំនួនដែលបើកបរដោយមិនបានគោរពច្បាប់ចរាចរណ៌បង្កើតអោយមានភាពអាណាធិប្បតិយ្យពាសពេញដងផ្លូវ ហើយមកដល់ពេលនេះដែរមិនទាន់ឃើញមានចំណាត់ការពីក្រុមហ៊ុន PassApp,  GRAB, We Go …នៅឡើយដោយបណ្ដាលអោយពួកគាត់មួយចំនួនតូចនៅតែមិនគោរពច្បាប់បង្កើតភាពរញ៉េរញ៉ៃពេញដងផ្លូវធ្វើអោយប៉ះពាលនឹងខាតពេលវេលាអ្នកដទៃជារាងរាលថ្ងៃ។ បញ្ហានេះក្រុមហ៊ុនតាកស៊ីទាំងអស់គួរតែយកចិត្តទុកដាក់ឡើងវិញដើម្បីជួយបញ្ចៀសកាកកស្ទះនឹភាពរញ៉េរញ៉ៃសព្វថ្ងៃដោយត្រូវពិន័យដល់អ្នកបើកបរណាដែលល្មើសច្បាប់ចរារណ៌ដោយមិនអោយមានសិទ្ធបានទទួលកាកក់ពីអតិថិជនឡើង រឺ ក្រុមហ៊ុនគួរតែមានភ្នាក់ងារចុះផ្ទាល់ដើម្បីកំណត់អ្នកបើកបរណាមួយដែលល្មើសមិនអោយមានសិទ្ធទទួលកាកក់តទៅទៀត ដូចគេនិយាយថា សម្លាប់មួយគំរាម១០០ ដូចឆ្នេះអ្នកផ្សេងគាត់លែងហ៊ានល្មើសតទៅទៀតហើយ តែបើចាំអោយប៉ូលីសផាកពិន័យលុះថ្ងៃក្ស័យក៏មិនអស់ដែរ។ សូមក្រុមហ៊ុនទាំងអស់ជួយសម្រួលចរាចរណ៌ក្នុងប្រទេសកម្ពុជទាំងអស់គ្នា កុំចាំតែកើបលុយកំរៃជើងសារនោះ។។

សូមមើលរូបភាពខាងក្រោមដែលបានពី Cambodia Trafic