កណ្តាល៖ ក្រោយពីមានករណីឃាតកម្មសម្លាប់នារីរងគ្រោះឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិគីឡូលេខ៦សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រស់នៅ ភូមិព្រែកឬស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី០៨ មិនា ២០១៩ វេលា ម៉ោង១៣និង៤៧នាទី នៅចំណុចក្នុង
ប្រឡាយភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ត្រូវបានកំលាំងសមត្ថកិច្ចស្នងការខេត្ត សហការជាមួយអធិការដ្ឋានស្រុក ស្រាវជ្រាវអស់រយៈពេល១៣ ថ្ងៃទើបឈានដល់កំណត់មុខសញ្ញាឃាត់ខ្លួន ជនសង្ស័យបាន នាព្រឹកថ្ងៃទី ២១ មិនា ២០១៩ វេលាម៉ោង១០និង០៨នាទី
ឈ្មោះ អន អឿន អាយុ១៨ឆ្នាំ នៅចំណុច ភូមិក្រោលគោ មុខរបរ កសិករវាវលាស។គួររំលឹកថា៖កាលពីថ្ងៃទី៨ មីនា ២០១៩ វេលាម៉ោង១៣រសៀល មុនពេលភ្ញាក់ផ្អើល គឺមានឈ្មោះវៃ ពឿន ភេទប្រុស អាយុ៣៥ ឆ្នាំមុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ បានជិះម៉ូតូមករាយមង នៅចំណុចបឹងក្របីស្លាប់ ពេលមកដល់មាត់បឹងមិនឃើញទូក នៅមាត់បឹង ក៏ជិះម៉ូតូត្រឡប់មកវិញ បានឃើញមាន កាតាបខ្មៅ មួយ នៅក្បែរផ្លូវក៏ ឈប់ចុះមកមើល ស្រាប់តែឃើញសាកសព មនុស្សស្រីស្លាប់ ក្នុងប្រឡាយព្រំដី នៅក្នុងព្រៃ រួចក៏បានរាយការណ៍មកសមត្ថកិច្ច ។ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលឃុំសំបួរមាស បានហ៊ុព័ទ្ធខ្សែការពារ ទីកន្លែង ប្រទះឃើញសាកសព ដោយរង់ចាំមន្ត្រីជំនាញនិងមន្ត្រីការិយាល័យ បច្ចេកទេសខេត្ត ចុះពិនិត្យរួមសហការ ស៊ើបអង្កេតស្រាវជ្រាវ ។លុះរហូតមកដល់ថ្ងៃទី ២១ មិនា ២០១៩នេះ កំលាំងបានសហការគ្នាយ៉ាងសស្រាក់ស្រាំ រយៈពេល១៣ថ្ងៃ ឈានដល់ការឃាត់ខ្លួនជនសង្ស័យអន អឿន អាយុ១៨ឆ្នាំ នៅចំណុច ភូមិក្រោលគោ មុខរបរ កសិករវាវលាសយកមកកសាងសំណុំរឿង ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។