នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ និងដៃគូរអភិវឌ្ឍន៏ចុះធ្វើការពិនិត្យក្នុងតំបន់ អនុវត្តន៍គម្រោងកែលំអវិស័យធារាសាស្រ្តកសិកម្ម IAIP របស់ADB។ នាពេលនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យលើទីតាំង ប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ១៥ ក្នុងខេត្តតាកែវ។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានសំរេចអនុញាតឲ្យ ADB ធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ ១៥ និងបំពាក់បន្ថែមស្ថានីយ៏បូមទឹកទំនើប (Smart Pumping Station) ក្នុងប្រព័ន្ធធារាសាស្រ្តខាងលើដោយធានាយ៉ាងណាធ្វើការប្រើប្រាស់ បញ្ជា និងគ្រប់គ្រងទឹក ឲ្យអស់សក្តានុពល និងឲ្យអស់លទ្ធភាពទឹកពីទន្លេបាសាក់ និងស្ទឹងតាកែវ បានទឹកដល់ស្រែកសិករ ទឹកប្រើប្រាស់សំរាប់មនុស្ស និងសត្វ រួចប្រើជា ផ្លូវគមនាគមន៏តាមគោក និងទឹក និងបំរើឲ្យវិស័យទេសចរថែមទៀតផង។

ម្យាងទៀតយោងតាមការសិក្សា របស់ដៃគូអភិវឌ្ឍន៍ សហការណ៍ និងក្រសួងថា ក្រោយការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តខាងលើ មានសារៈសំខាន់ណាស់ដល់ការរីកចម្រើនរុងរឿង ប្រទេសរបស់យើងទាំងក្នុងពេលនេះ និងទាំងទៅពេលអនាគត (IERR)=29%)។