​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី ទប់ ស្កាត់ ការ ចម្លង និងការ រីករាល ដាល នៃ មេរោគ កូរ៉ូណា នេះ រដ្ឋាភិបាល ប្រទេស នីមួយៗ បានចេញ ចំណាត់ ការ រៀងៗខ្លួន តាំងពី វិធានាការ អប់រំ ណែនាំ ពី អនាម័យ និង ជួយ ជ្រោម ជ្រែង ផ្នែក សុខាភិបាល ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅបារាំងវិញ ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ប្រកាសបិទគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស ព្រមទាំងដាក់ចេញវិធានការសេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ព្រមទាំងជួយដល់ក្រុមហ៊ុន សហគ្រាសដែលកំពុងប្រឈមនឹងជំងឺនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ បិទ គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស រដ្ឋាភិបាល បារាំង មាន ចំណាត់ ការ យ៉ាង ដូចម្តេ ច ?
កន្លងមក បារាំង បាន ហាម ជួបជុំមានគ្នា ច្រើនដូចជាការធ្វើ បាតុកម្ម លើកពេលប្រកួត កីឡា និង បិទ កម្មវិធីពិព័រណ៌ផ្សេងៗជាដើម។ នៅពេល នេះ បារាំង ចេញ វិធានាការ បិទ គ្រឹះស្ថានសិក្សាថែមទៀត។ ការបិទសាលានេះ មិនមែន បារាំង ទើប ធ្វើ មុន គេ នោះទេ ។ ប្រទេសចិន ជប៉ុន អ៊ីតាលី និង អៀកឡង់ … អនុវត្ត រួចហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ បិទមណ្ឌលមើលថែទារក សាលាមតេយ្យ សាលាបឋម មធ្យមសិក្សា រហូតដល់សកលវិទ្យាល័យនេះ ត្រូវ អនុវត្ត ចាប់ផ្តើមពី ថ្ងៃ ចន្ទទី ១៦មីនាតទៅ។ អាជ្ញាធរ ខាង សិក្សា អប់រំ បញ្ជាក់ថា ការបិទ គ្រឹះស្ថានអប់រំ អាចបិទ ចំនួន ច្រើន សប្តាហ៍ ផង ឬក៏យ៉ាងតិច ២សប្តាហ៍ ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាល យល់ថា វិធានការនេះ សម ស្រប ចំពោះ ស្ថានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។ ជា វិធានាការ សមស្របបំផុត ព្រោះថា ក្មេងៗ ជាប្រភេទ ក្រុម មនុស្ស ដែល ងាយ ឆ្លង និង ងាយ ចម្លងទៅអ្ន កដទៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល គេ បារម្ភ ខ្លាំង ប្រសិន បើ កូន សិស្សសាលា ឆ្លង មេរោគនេះហើយ ពួក គេ នឹង ក្លាយភ្នាក់ ងារ សកម្ម ជា អ្នក ចម្លង ទៅអ្នក ដទៃ។ ក្មេងៗ រពិស ច្រើន លេង ច្រើន ជាមួយ មិត្តភក្តិ និង លំបាក អនុវត្តក្បួន អនាម័យ ដូចជា លាង សម្អាត ដៃញឹកញយ នឹងសាប៊ូ ឬ រក្សា គម្លាត មួយ ម៉ែត្រ ពី មនុស្ស ដទៃ ជាដើម ក្មេងៗ ប្រហែល លំបាក ធ្វើ បាន ណាស់! ដូច្នេះ ប្រសិន បើ មាន ក្មេងៗ ឆ្លង មេរោគ កូរ៉ូណានៅសាលារៀន គឺងាយ បំផុត ក្នុងការ ចម្លង ទៅកាន់ កុមារ ផ្សេងៗ និង មនុស្ស ដទៃទៀត ចម្លង ស មាជិក ក្រុម គ្រួសារ ពិសេស ទៅមនុស្ស ចាស់ ក្នុង គ្រួសារ តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះ ការ ខាតបង់ ការ សិក្សា រៀន សូត្រ នោះ រដ្ឋាភិបាល បារាំង បាន គិត គូរ រួច ស្រេច ហើយ រៀបចំ កម្មវិធីសិក្សា ពី ចម្ងាយ ហើយ មាន ការ ពន្យល់ ណែនាំ ពីការ បង្រៀន នេះ ទៅកាន់ ឪពុក ម្តាយ អាណាព្យាបាល សិស្ស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រឹះស្ថាន សិក្សា ខ្លះ ត្រូវ ហៅទូរសព្ទ ទៅ ពន្យល់ ឪពុកម្តាយ និង ផ្ញើ សំបុត្រ ទៅដល់ ផ្ទះ ទៀត ផង។ នៅ លើ គេហទំព័ រ ក្រសួង អប់រំ បារាំង រដ្ឋមន្ត្រី សិក្សាធិការ ជាតិ ក៏ បញ្ជាក់ដែរថា មាន ការ ណែនាំ ស្រេច តែ ម្តង ធ្វើ យ៉ាងណា ឱ្យ កូន សិស្ស អាច រៀន សូត្រ នៅ ផ្ទះ ដោយ ខ្លួន ឯង និងជាមួយ ឪពុក ម្តាយ របស់ ពួក គេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ បិទ សាលា រៀន ច្បាស់ ជា ប៉ះពាល់ ខ្លាំងដល់ ផ្នែក សេដ្ឋកិច្ច និង សង្គម ។ ឪពុក ម្តាយ របស់ សិស្ស នឹង ជួប ការ លំបាក ណាស់ ណាមួយ ត្រូវ មើលកូន ណាមួយ ត្រូវធ្វើការ។ តើ រដ្ឋាភិបាល បារាំង ដោះស្រាយ យ៉ាងដូចម្តេច ចំពោះ ចំណុច នេះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង ការងាររបស់ ឪពុក ម្តាយ អាជ្ញាធរ បាន លើកទឹកចិត្ត ឱ្យ យកការងារ មកធ្វើ នៅផ្ទះ ឬធ្វើការ ពីចម្ងាយ ឬក៏ គួរ សុំ ច្បាប់ ឈប់ សំអាងហេតុ ផល ដូច ឈប់ សម្រាក ដោយ ជំងឺដែរ។ រដ្ឋ ជាអ្នក ចេញ ថ្លៃ ប្រាក់ ខែ ប្រាក់ ថ្ងៃ ឱ្យ សម្រាប់ការ ឈប់ នេះ។
ចំពោះរឿងកូន វិញ កន្លងមក ឪពុក ម្តាយមួយ ចំនួន បាន យក កូន ទៅ ផ្ញើ នៅ ជាមួយ ជីដូន ជីតា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាបញ្ហា ទៅវិញទេ ! ពីព្រោះអ្វី ? ព្រោះ ក្មេងៗមិនបានធ្វើតេស្តរកមេរោគកូវីដ -១៩ គ្រប់គ្នាៗទេ ហើយកុមារមាន ប្រព័ន្ធការពារសរីរាង្គកាយខ្លាំងទប់ ទល់ នឹង វី រុស  បើទោះបីជាឆ្លងមេរោគកូរ៉ូណាក្តី ក៏ក្មេងៗ មិនងាយចេញរោគសញ្ញា ឬក៏ធ្លាក់ខ្លួនឈឺធ្ងន់ដុបដាបខ្លាំងដែរ។  ក៏ប៉ុន្តែ ប្រសិន បើ កុមារ មាន ផ្ទុក មេរោគ កូរ៉ូណា ហើយ ទៅ ចម្លងទៅ ទៅ ជីដូន ជីតា របស់ ពួក នេះ គឺ ជារឿង កាន់តែធ្ងន់ធ្ងរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាល បារាំងបានបញ្ជាក់ ឱ្យ បង្កើនការយកចិត្តទុកកាន់តែខ្លាំងចំពោះមនុស្សចាស់។ ពីព្រោះថា មនុស្សចាស់ អាយុច្រើនចាប់ពីជាង៧០ឆ្នាំឡើងទៅ អាចមានសុខភាពខ្សោយ ហើយអាចប្រឈមមានជំងឺផ្សេងៗ ហើយត្រូវគេចាត់ទុកជា«ក្រុមមនុស្សងាយរងគ្រោះ»ដោយសារមេរោគកូរ៉ូណាថ្មី។ រដ្ឋបារាំងស្នើសុំឱ្យមនុស្សវ័យច្រើនៗសម្រាកនៅផ្ទះ បើអាចជៀសបាន សូមកុំចេញទៅណាឱ្យសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ ការ យក កូន ទៅ មនុស្ស ចាស់ មើលថែ គឺ មិន មែ នជា ជម្រើស ល្អទេ។ ហេតុនេះហើយ ចំពោះឪពុកម្តាយមួយចំនួន ដែលមានកិច្ចការខ្លះ ចាំបាច់ថាត្រូវតែទៅកន្លែងធ្វើការ ឬក៏ឪពុកម្តាយ ជាគ្រូពេទ្យ ឬបុគ្គលិកភ្នាក់ងារ សុខាភិបាលស្រាប់ ដែលត្រូវចាំបាច់ព្យាបាលអ្នកជំងឺក្នុងឱកាសនេះ ជារឿងជៀសមិន រួច គឺ ក្រសួងអប់រំនិងរដ្ឋាភិបាល មានវិធានការគិតគូរដល់កូនៗរបស់ពួកគេ ដោយអាចអនុញ្ញាតបន្តបើកសាលារៀនមួយចំនួនសម្រាប់កូនៗរបស់ពួកគេ ដែលនេះ ករណី លើកលែង ក្នុងលក្ខខណ្ឌពិសេស។

ម្យ៉ាង ទៀត គឺ អាច នឹង ត្រូវ មាន ផ្នែក សេវា សង្គម ក្នុង ការ ជួយ ទៅ មើល កូន នៅ ផ្ទះ ដែរ ។
ការ ប៉ះពាល់ សេដ្ឋកិច្ច តើ រដ្ឋាភិបាល បារាំង គិត គូរនិង ដោះស្រាយ យ៉ាងណា ?
ក្នុង ជំហាន នេះ រដ្ឋាភិបាលបារាំង បាន គិត គូរ ស្រេច ហើយថា ត្រូវ សង្គ្រោះ ផ្នែកក្រុម សហគ្រាស និង សហគ្រិនឯករាជ្យ ដែល ប៉ះពាល់ ខ្លាំង ខាតបង់ ប្រាក់ ចំណូល ដោយសារ វិបត្តិ កូរ៉ូណា វីរុស ហើយ ត្រូវ ធានាធ្វើ យ៉ាងណា ជៀសវាង មិន ឱ្យ មាន ការ បញ្ឈប់ បុគ្គលិក ពីការងារ នោះឡើយ ។

ទន្ទឹមនេះ រដ្ឋាភិបាលបារាំង នឹងទទួលបន្ទុក ផ្តល់ប្រាក់ឧបត្ថម្ភ ជួយដល់បុគ្គលិកណា ដែលតម្រូវឲ្យនៅផ្ទះ មិនអាចទៅធ្វើការបាន។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល បារាំង ក៏បាន សម្រេច ឱ្យ លើកពេល វេលា ក្នុង ការ បង់ វិភាគ ទានសង្គម និង លើកពេល បង់ ពន្ធ សម្រាប់ ខែ មីនា នេះទៀត ផង ។

ម្យ៉ាងវិញទៀត ប្រមុខរដ្ឋបារាំង អេម៉ានុយអែល ម៉ាក្រុង បានជំរុញ រដ្ឋាភិបាល រៀបចំ «ផែន ការ ជួយ ទ្រទ្រង់ សេដ្ឋកិច្ច ថ្នាក់ ជាតិ និង កម្រិត សហភាព អឺរ៉ុប » ហើយ ប្រធានាធិបតី បារាំង បាន ស្នើ ឱ្យប្រទេស ទាំង ២៧នៃ សហភាព អឺរ៉ុប គួរតែត្រូវ ជួយ គ្នា គិតគូរ រក ដំណោះស្រាយ សេដ្ឋកិច្ច រួមនេះ «ឱ្យ ខ្លាំងក្លា និងឱ្យ បាន ឆាប់ រហ័ត បំផុត»៕ ប្រភព៖ RFI