ថ្មីនេះមានព័ត៌មានដ៏រំជួលខ្លាំង ដែលបានធ្វើអោយប្រជាជនទូទាំងប្រទេសវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីរើមានការចុះបង្ក្រាប និង ចាប់បានមាសក្លែងក្លាយគុណភាព ខ្ពស់ ដែលមើលសឹងមិនដឹងថាជារបស់ក្លែងក្លាយ ដែលមានប្រភពពីប្រទេសចិន។

វរៈសេនីយ៍ឯក LE DUY TAN ដែល​ជា​ប្រធាន​ស៊ើបអង្កេត​ករណី​នេះ​ប្រាប់​យ៉ាងខ្លី​ថា ៖ ក្រោយ​ចាប់បាន​មុខសញ្ញា​លក់​មាស​ក្លែងក្លាយ (​មាស​សម្រាប់​លក់ដូរ អាជីវកម្ម ត្រូវ​មាន​បរិមាណ​ពី ៧៥% ឡើង​) នឹង​រឹបអូស​មាស​ដែល​ជនល្មើស​កំពុង​ធ្វើការ​បញ្ចេញ​លក់​តាម​ហាង​មាស​នៅ ហា​ឡុង (Ha Long) ហាណូយ (HANOI) , កាង​នី​ញ (QUANG NINH)… ។​ល​។

នោះ​យើង​បាន​ធ្វើ​ការវិភាគ​ជាក់ស្តែង​ឃើញថា មាន​បរិមាណ​មាស​ត្រឹមតែ ៣០%-៤០% ប៉ុណ្ណោះ ។ វរៈសេនីយ៍ឯក​រូបនេះ​និយាយថា ៖ ប្រភេទ​មាស​ទាំងនេះ ត្រូវបាន​ផលិត​ដោយ​វិធី “​ទំនើប​” សូម្បី​ម៉ាស៊ីន​វាស់ “​អាយុ​មាស​” ក៏​មិន​អាច​ដឹង​បាន​ដែរ ។​


​ភ្នាក់ងារ​ម្នាក់​ក្នុង​ក្រុម​ស៊ើបអង្កេត​និយាយថា ៖ “​ជនល្មើស មាន​ល្បិចកល​ស៊ីជម្រៅ​ដោយ​វា​ពុំ​លក់ដូរ​មាស​បរិមាណ​១​កន្លែងៗ​ច្រើន​ទេ ។ ពួក​វា​បាន​ពង្រាយ​បណ្តាញ​លក់​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ជាច្រើន ។​

​ម្ចាស់​ហាង​មាស​មួយ នៅ​ខេត្ត​ក្វាង​នី​ញ​ប្រាប់ថា ៖ បច្ចេកទេស​ផលិត​មាស​នេះ​ទំនើប​ណាស់ ហើយ​គេ​មាន​លាយ “​ម្សៅ​ចម្លែក​” ម្យ៉ាង​នៅក្នុង​ពេល​មាស​ស្ថិតក្នុង​សភាព​រាវ ។ ពេល​វា​ចូល​សព្វ​ក្នុង​ល្បាយ​មាស​នោះ ម៉ាស៊ីន​វាស់​អាយុ​មាស ពេល​យក​មក​ពិនិត្យ​គឺ​ផ្តល់​លទ្ធផល​មាស​លើសពី ៩៩% ទៅទៀត ។ ហេតុនេះ​អ្នកធ្វើអាជីវកម្ម​មាស​យូរ ឆ្នាំ​ក៏​ពិបាក​នឹង​រកឃើញ​ដែរ ។ ម្ចាស់​ហាង​នេះ​បន្តថា មាន​ម្ចាស់​ហាង​មាស​មិនតិច​ទេ បាន​ធ្លាក់​ក្នុង​អន្ទាក់​បោកប្រាស់​នេះ ។​

​វរៈសេនីយ៍ឯក LE DUYTAN