កាលពីពេលថ្មីៗនេះមានរឿងរ៉ាវមួយ ដោយមានស្ត្រីវ័យកណ្តាលម្នាក់ មានមុខរបរជាអ្នកលក់ម្ជូរ បានមកទិញទូរស័ព្ទដៃឲ្យកូនប្រុសរបស់ខ្លួននៅក្នុងហាងលក់ទូរស័ព្ទមួយកន្លែង ដោយស្ត្រីជាម្តាយបាននិយាយថាសូមឲ្យម្ចាស់ហាងលក់ធូរថ្លៃ ព្រោះគាត់ពុំសូវមានលុយ។ ដោយហ្វេសប៊ុកផេក សុខម៉េង លក់ទូរស័ព្ទដៃទំនើប-Sok Meng Phone Shop បានសរសេររៀបរាប់ថា៖
“ទឹកចិត្តម្តាយ ជាអ្នកលក់ម្ជូរ និងផ្លែឈើតាមរទេះសន្សំលុយមកទិញទូរស័ព្ទអោយកូនប្រុសតាមការសន្យា។ ដើរចូលហាងខ្ញុំដោយដោះស្បែកជើង ហើយគាត់ពោលថា សុំអោយខ្ញុំលក់ធូរថ្លៃព្រោះគាត់មិនសូវមានលុយ ម្យ៉ាងវិញទៀតឆ្លៀតសុំទោសព្រោះគាត់មានតែលុយខ្មែរ។ សង្ឃឹមថាកូនប្រុសគាត់នឹងតបស្នងនូវអ្វីដែលគាត់ចង់បានគឺរៀនពូកែ ធ្វើជាកូនល្អ និងពលរដ្ឋល្អ”៕