បទចម្រៀងដែលមានចំណងជើង “វាសនា​បុប្ផា​ស្វាយរៀង” របស់កញ្ញា សួស វីសា មិនត្រឹមតែពីរោះ និងមានអត្ថន័យពោរពេញដោយមនោសញ្ចេតនា រហូតមានការយកច្រៀង cover ពេញបណ្តាញសង្គម។ យ៉ាងណាមិញថ្មីៗនេះមានការបង្ហោះវីដេអូមួយដែលជាការចាប់អារម្មណ៍ដល់មហាជនខ្មែរជាខ្លាំង ក៏ព្រោះតែមានតារាចម្រៀងស្រី ៣នាក់ ជាជនជាតិវៀតណាម បានច្រៀង បទចម្រៀងខ្មែរក្រោមចំណងជើង “វាសនា​បុប្ផា​ស្វាយរៀង” របស់ សួស វីសា។ ក្នុងនោះក៏មិនមានព័ត៌មានបញ្ជាក់ថា តារាចម្រៀងជនជាតិវៀតណាម ទាំង៣នាក់នោះបានច្រៀងបទចម្រៀងខ្មែរនៅក្នុងកម្មវិធីអ្វីឡើយ។ តោះមកស្តាប់ការបកស្រាយបទចម្រៀងនៅខាងក្រោមនេះ៖