យោងតាមប្រភពពីម្ចាស់គណនីឈ្មោះ Catun Man បានឲ្យដឹងថា៖ មានបុរសម្នាក់ស្រវឹងស្រាជោគជាំ បើកឡាន Lexus 570 ស្លាកលេខ ខម បានបុករះគេ ប្រហែលជា ២ , ៣ គ្រឿង នៅប្លុកបុរីកីឡា ខណ្ឌ៧មករា ហើយចុះពីលើរថយន្ត បង្ហាញអាការៈស្រវឹងនិយាយលែងដឹងខុសត្រូវ ចុះមកចង្អុលមុខប៉ូលីស ជេរសុទ្ធតែម៉ែគេ និងសួរគេថា “អាឡាននឹងធ្វើអស់ប៉ុន្មាន អញអ្នកចេញ….”។ យោងតាមប្រភពពីម្ចាស់គណនីដដែលគាត់បានសរសេររិះគន់យ៉ាងខ្លាំងចំពោះបុរសម្នាក់នេះដែលបើកឡានរបស់រដ្ឋ ក្នុងអាការៈស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ថែមទៀត លោកសរសេរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅ វេលាម៉ោង ១១៖ ០០នាទីយប់ នៅប្លុកបុរីកីឡា ខណ្ឌ៧មករា។ ប្រភព៖Catun Man