​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នារី បម្រើសេវា កម្សាន្ត នៅ ហាង ខារ៉ាអូខេ ឬ កន្លែង កម្សាន្ត ពេល រាត្រី ភាគច្រើន មិនសូវ ត្រូវបាន សង្គម ឱ្យ តម្លៃ នោះទេ ហើយ ក៏មាន មនុស្ស មួយចំនួន រើសអើង ពួកគេ ផងដែរ។ អ្នក រិះគន់ គិតថា ស្ត្រី ដែល ធ្វើការ ពេលយប់ ជា នារី មិនល្អ និង ជា នារី រកស៊ី ផ្លូវភេទ ដោយ ប្រយោល។ មាន មែន នារី ដែល ឆ្លៀតឱកាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«លក់ខ្លួន លួចលាក់»ដោយ ប្រយោល។ ប៉ុន្តែ ក៏មាន ផងដែរ នារី ដែល លក់ តែ សេវាកម្ម និង សម្រស់ តែ ពួកគេ មិន លក់ រាងកាយ នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស មួយចំនួន ដែល ចូលចិត្ត ដើរ កម្សាន្ត ពេល រាត្រី តែងតែ បបួលគ្នា ចូល ខារ៉ាអូខេ ក្រោយពី បាន សប្បាយ នៅតាម ហាង ផឹកស៊ី ខាងក្រៅ រួច ព្រោះ ពួកគេ គិតថា ទីនោះ គឺជា«ឋានសួគ៌» សម្រាប់ ពួកគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស ទាំងនោះ អាច ផឹកស៊ី ច្រៀង រាំ យ៉ាង សប្បាយរីករាយ និង មាននារីៗ ស្រស់ស្អាត ស្លៀកពាក់ សិច ស៊ី នៅចាំ បម្រើ ឆ្វេង ស្តាំ មិនឱ្យ ទាស់ចិត្ត ឡើយ។ មិនតែប៉ុណ្ណោះ បើ ចរចា ត្រូវ រូ វ គ្នា ពួកគេ អាច នាំ ពួកនាង ឡើង សណ្ឋាគារ ឬ ផ្ទះសំណាក់ បាន ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់ជា អ្នកដើរ កម្សាន្ត តាម ហាង ខារ៉ាអូខេ ញឹកញាប់ យុវជន ណា រ៉ុង បុគ្គលិក ក្រុមហ៊ុន ឯកជន មួយ នៅ រាជធានី ភ្នំពេញ បាន និយាយត្រង់ៗថា លោក ធ្លាប់ នាំ នារី ខារ៉ាអូខេ ឡើង សណ្ឋាគារ មិនតិច នោះទេ តែ នារី មួយចំនួន ក៏បាន បដិសេធ ដាច់អហង្ការ ជាមួយ លោក ផងដែរ ទោះបី លោក សន្យា ឱ្យប្រាក់ មួយចំនួន ក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណា រ៉ុង បាន ឱ្យដឹងពី ការបដិសេធ របស់ នារី នោះ យ៉ាង ដូច្នេះ ថា៖«បើ ឱ្យ ធីប ខ្ញុំ ហើយ ចង់ គេង ជាមួយ ខ្ញុំ លោក មិនបាច់ ឱ្យ ក៏បាន ដែរ។ ខ្ញុំ ធ្វើ ការយក ប្រាក់ខែ និង ប្រាក់ ធីប មិន លក់ខ្លួន នោះទេ…»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា កូន អ្នកចំការ មកពី ខេត្តស្វាយរៀង មាន សម្បុរ ស្រអែម បន្តិច តែ មុខមាត់ ស្រស់ស្អាត មិន ចាញ់ នារី នៅ ទីក្រុង ភ្នំពេញ នោះ កញ្ញា ស្រីអូន បានមក បម្រើការ នៅ ហាង ខារ៉ាអូខេ ក្នុង ទីក្រុង ភ្នំពេញ បាន ជាង មួយឆ្នាំ មកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើជា នារី ខារ៉ាអូខេ មានការ លំបាក ច្រើន ត្រូវ ផឹកស្រា ឬ ស្រា បៀរ រៀងរាល់ថ្ងៃ ពេលខ្លះ ផឹក ដល់ សន្លប់ ក៏មាន ហើយ តែង ទទួលរង នូវ ការ បៀតបៀន ផ្លូវភេទ ជាច្រើន រូបភាព ផងដែរ។ ភ្ញៀវ មួយចំនួន អោបថើប ស្ទាប អង្អែល និង លូកលាន់ផ្សេងៗ ហើយ តែង ចរចា បបួល ឡើង សណ្ឋាគារ ក្រោយពេល ច្រៀង ចប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា នារី ស្រស់ស្អាត ម្នាក់ ក្នុងចំណោម នារី ខារ៉ាអូខេ ជាច្រើន ផ្សេងទៀត ស្រីអូន ប្រាប់ ឱ្យដឹងថា ភ្ញៀវ តែង បបួល នាង ឡើង សណ្ឋាគារ ជា ញឹកញាប់ តែ នាង តែង បាន បដិសេធ គ្រប់ពេល ផងដែរ។ ស្រីអូន បាន បន្ថែមទៀតថា នាង ធ្លាប់ និយាយខ្លាំងៗដាក់ ភ្ញៀវ ម្តងថា៖«ខ្ញុំ មក លក់ សម្រស់ មិនមែន មក លក់ខ្លួន ទេ មិនឱ្យ លុយ ធីប ខ្ញុំ ក៏ មិន អី ដែរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីអូន បន្ថែមទៀតថា ទោះបី នាង បាន ជ្រុលមាត់ និយាយខ្លាំងៗបន្តិច មែន តែ ភ្ញៀវ ក៏ មិនបាន ខឹង ហើយ បានឱ្យ ប្រាក់ ធីប ៣០ដុល្លារ ព្រមទាំង សើច ហួសចិត្ត ហើយ ដើរ ចេញទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា បុគ្គលិក ក្នុង ហាង ខារ៉ាអូខេ ម្នាក់ទៀត ក្នុង រាជធានី ភ្នំពេញ កញ្ញា ចរិយា វ័យ២២ឆ្នាំ ជា នារី ស្រស់ស្អាត លំដាប់ A នៅ កន្លែង ដែល នាង បម្រើ ការងារ។ មាន រាង ខ្ពស់ស្រឡះ សា ច់ស សក់វែង ថ្ពាល់ខួច ទាំង សង ចរិយា ប្រាប់ ឱ្យដឹងថា ភ្ញៀវ មួយចំនួន តែង ព្យាយាម លូកលាន់ បំពាន លើ នាង ព្រោះ អាង មាន ប្រាក់។ ចរិយា បាន ប្រាប់ ទៅ ភ្ញៀវ នោះ វិញ ថា ៖«ឱបថើប ធម្មតា បាន តែ ហាម បំពាន លូក លើ លូក ក្រោម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ លះបង់ ភាព អៀនខ្មះ ខ្លះ ដើម្បី ប្តូរ យកប្រាក់ ខែ និង ប្រាក់ ធីប មិន លះបង់ ច្រើន ជាងនេះទៀត ទេ»។ យុវតី រូបនេះ ឱ្យដឹងទៀតថា ភ្ញៀវ ខ្លះ សន្យាថា នឹង ឱ្យប្រាក់ ធីប នាង ច្រើន ដោយ ឱ្យ នាង នៅ កំដរ ការសប្បាយ របស់ ពួកគេ រហូតដល់ ចប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចរិយា បន្ថែមទៀតថា ក្រោយពេល សប្បាយ ចប់ ភ្ញៀវ បាន ដក ប្រាក់ ធីប ឱ្យ នាង ចំនួន ២ដុល្លារ ពេលនោះ នាង ខឹង យ៉ាងខ្លាំង ហើយក ដើរចេញ ដោយ មិន យកប្រាក់ ឌី ប ២ដុល្លារ នោះ ហើយ មិន និយាយស្តី អ្វី ទាំងអស់។

ទាក់ទិន នឹង បញ្ហា នេះដែរ អ្នកស្រី អ៊ូ ទេព ផល្លី ន អនុប្រធាន សហព័ន្ធ សហជីព កម្មករ ចំនី អា ហារ និង សេវាកម្ម កម្ពុជា បានទទួល ស្គាល់ ផងដែរ ថា៖«មាន មែន អ្នក ដែល លក់ខ្លួន លួចលាក់ ប៉ុន្តែ អ្នក មួយចំនួនទៀត មានគ្រួសារ ត្រឹមត្រូវ ហើយ ធ្វើការ យកតែ ប្រាក់ខែ និង ប្រាក់ ធីប មិន លក់ខ្លួន នោះទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន ឲ្យ ដឹង ទៀតថា បច្ចុប្បន្ននេះ នារី បម្រើការ នៅ ហាង ខារ៉ាអូខេ នារី មេការ និង អ្នក ចំរៀង តាម ហាង កម្សាន្ត នានា កំពុងមាន ការកើនឡើង ហើយ កំណើន នេះ បណ្តាល មកពី កត្តាសំខាន់ៗ បីយ៉ាង៖ ទី១ ដោយសារ ពួកគេ មាន ជីវភាព ក្រីក្រ គ្មាន លទ្ធភាព រៀនសូត្រ ឱ្យបាន វែងឆ្ងាយ មានចំណេះដឹង ទាប ដូច្នេះ ពួកគេ ត្រូវ បង្ខំចិត្ត ធ្វើ ចំណាកស្រុក មក ធ្វើការ តាម ហាង នានា នៅ ទីក្រុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២ ដោយសារ ទីផ្សារការងារ នៅមាន ភាព តូចចង្អៀត សម្រាប់ អ្នក ដែលមាន ចំណេះដឹង ទាប។ ក្រៅពី ការងារ រោងចក្រ ពួកគេ គ្មាន ជម្រើស អ្វី ក្រៅពី ទៅ បម្រើសេវា កម្សាន្ត នៅតាម ហាង ពេល រាត្រី នោះទេ។ និង ទី៣ ដោយសារ អាជ្ញាធរ បិទ អាជីវកម្ម រកស៊ី ផ្លូវភេទ និង ផ្ទះបន ដូច្នេះ នារី រកស៊ី លក់ខ្លួន មួយចំនួន ត្រូវ ប្តូរ ទៅ បម្រើសេវា កម្សាន្ត តាម ហាង ឬ ខារ៉ាអូខេ ជំនួស វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី អ៊ូ ទេព ផល្លី ន បាន បន្ថែមទៀតថា នារី ដែល បម្រើសេវា កម្សាន្ត តាម ហាង ពេល រាត្រី ត្រូវ ប្រឈម នឹង បញ្ហា ជាច្រើន ដូចជា បញ្ហា សុខភាព ការ បៀតបៀន ផ្លូវភេទ អំពើហិង្សា និង ការ រើស អើ ង ពី សំណាក់ មហាជន ទូទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន មែន នារី បម្រើ សេវាកម្ម កម្សាន្ត«លក់ខ្លួន លួចលាក់»។ ប៉ុន្តែ ស្ត្រី ខ្លះ មិន លក់ខ្លួន ដាច់ខាត ពួកគេ លក់ តែ សម្រស់ និង សេវាកម្ម ប៉ុណ្ណោះ៕ អត្ថបទ៖ថ្មីៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​