​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖សំណុំរឿងប៉ុនប៉ងបាញ់សម្លាប់ នៅក្លឹបលុច្យសារី កាលពីចុងខែឧសភា ឆ្នាំ២០១៩ ដែលបង្កឡើងដោយ ឈ្មោះ រិន សុបញ្ញា ជាកូនប្រុសរបស់លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទការស៊ើបសួរនិងបញ្ជូនទៅជំនុំជម្រះ ហើយ កាលពីខែមករា ឆ្នាំ២០២០ ថ្មីៗនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ អ្វីដែលជាចំណុចសំខាន់ គឺ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាដំណោះស្រាយ ដោយកែប្រែបទចោទប្រកាន់លើជនត្រូវចោទឈ្មោះ រិន សុបញ្ញា ពីបទ “ប៉ុនប៉ងឃាតកម្ម” តាមមាត្រា២៧ និង មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ មកជាបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ វិញ ដែលជាបទមជ្ឈិម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហានេះ ធ្វើអោយជនរងគ្រោះផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបានប្តឹងទៅសាលាឧទ្ធរណ៍ ជំទាស់នឹងដីកាដំណោះស្រាយរបស់ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមពាក្យបណ្តឹងឧទ្ធរណ៍ ដែលសារព័ត៌មាន ទើបទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ នេះ បង្ហាញថា លោក សុខ នុន អាយុ៣៨ឆ្នាំ មានលោក លឹម សូលីតា ជាមេធាវីតំណាងដោយអាណត្តិ បានប្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយ ឬ ដីកាសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ លេខ០៨២ “ធ” ដ.ដ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពាក្យបណ្តឹងឧទ្ធរណ៍ នេះ បានរៀបរាប់អំពីអង្គហេតុ ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក សុខ នុន បានទៅលេងកម្សាន្ត នៅក្លឹបលុច្យសារី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ពេលទៅដល់និងអង្គុយលេងមួយសន្ទុះ ស្រាប់តែឃើញប្អូនប្រុសលោក គឺ ឈ្មោះ ពេជ្រ បានដើរចេញពីបន្ទប់ទឹកមក ក្នុងសភាពបែកមាត់ឈាមច្រមុះ ហើយប្អូនប្រុសបានប្រាប់ថា “មានគេវាយគាត់” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក លោក សុខ នុន និង ឈ្មោះ នឹម លីណា ហៅ អារីយ៉ា បានដើរទៅសួរនាំ ។ ឈ្មោះ អារីយ៉ា បានដើរទៅដល់មុខបន្ទប់ទឹក ក៏បានស្រែកសួរថា “មានរឿងអ្វី ម៉េចមិននិយាយជាមួយខ្ញុំសិន ហេតុអ្វីបានជាវាយមិត្តប្រុសខ្ញុំ (ពេជ្រ)” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះលោក សុខ នុន បានសំដៅទៅរកឈ្មោះ រិន សុបញ្ញា ហើយបានសួរថា “ហេតុអ្វីបានជាវាយប្អូនអញ” ? ភ្លាមនោះ ឈ្មោះ រិន សុបញ្ញា បានតបថា “ឯងចង់ម៉េចៗ” រួចឈ្មោះ រិន សុបញ្ញា បានដកកាំភ្លើងបាញ់សំដៅមកលោក សុខ នុន តែម្តង ដោយមិនមានអាម៉េកាំភ្លើងទេ គឺ បាញ់ចំនួន៣គ្រាប់ តែសំណាងបាញ់មិនចំលោក សុខ នុន នោះទេ បែរជាចំជើងខាងស្តាំរបស់ឈ្មោះ អារីយ៉ា ។ ក្រោយមក សន្តិសុខបានឃាត់ខ្លួនឈ្មោះ រិន សុបញ្ញា ហើយឈ្មោះ រិន សុបញ្ញា បានគេចខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមពាក្យបណ្តឹងឧទ្ធរណ៍ ដដែលនេះ បានបង្ហាញអំពីអង្គច្បាប់ ថា យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បទឃាតកម្ម គឺ ជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមអង្គច្បាប់ជាក់ស្តែង អាចសន្និដ្ឋានបានថា ឈ្មោះ រិន សុបញ្ញា ដែលបានប្រព្រឹត្តខាងលើ គឺ ជាអំពើមួយដែលមានចេតនាធ្វើអោយលោក សុខ នុន បាត់បង់ជីវិត ដោយនៅក្នុងការប្រព្រឹត្តបទល្មើសរបស់ឈ្មោះ រិន សុបញ្ញា គឺ មានប្រើប្រាស់អាវុធ (កាំភ្លើង) ដោយមិនបានអាម៉េពេលបាញ់មកលើលោក សុខ នុន ចំនួន៣គ្រាប់ តែសំណាងបែរជាត្រូវជើង ឈ្មោះ នឹម លីនណា ហៅ អារីយ៉ា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មានពីជនរងគ្រោះ បង្ហើបប្រាប់ ថា ក្រោយកើតហេតុ ជនបង្កបានគេចខ្លួន រហូតថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្តាយរបស់ជនល្មើសបាននាំខ្លួនជនបង្ក ទៅអោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចកសាងបញ្ជូនជនល្មើសទៅតុលាការ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោកស្រី ស៊ឺ វណ្ណនី ជាព្រះរាជអាជ្ញារង បានចោទប្រកាន់ជនល្មើសពីបទ ប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសឧក្រិដ្ឋ និងស្នើសុំអោយឃុំខ្លួន ។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ បានសម្រេចនេះទៅពន្ធនាគាររាជធានីភ្នំពេញ PJ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែជននេះត្រូវបានតុលាការអនុញ្ញាតអោយនៅមន្ទីរពេទ្យ រុស្សី ក្រោមហេតុផលថាឈឺ រហូតដល់បច្ចុប្បន្ន។
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តុលាការសម្រេចបិទការស៊ើបសួរ និងជូនដំណឹងទៅជនរងគ្រោះ ដោយបញ្ជាក់ថាការស៊ើប សួរចប់សព្វគ្រប់។ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ លោក សេង លាង សម្រេចបញ្ជូនរឿងទៅជំនុំជម្រះដោយសម្រេចកែប្រែបទចោទ ពី “ប៉ុនប៉ងឃាតកម្ម” ទៅ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស  ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ ជូនដំណឹងទៅមេធាវី និងជនរងគ្រោះ និងដើមបណ្តឹង។ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ បានប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចកែប្រែការចោទប្រកាន់។ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ បានប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេច កែប្រែការចោទប្រកាន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណុំរឿងនៅសាលាឧទ្ធរណ៍ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយជំនុំជម្រះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយពុំបានជូនដំណឹងទៅមេធាវីរបស់ជនរងគ្រោះទាំងពីរ និងជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី។ សាលាដំបូងរាជធានីភ្នំពេញ លើករឿងយកមកជំនុំជម្រះទាំងដែលរឿងនេះគឺជនរងគ្រោះប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចកែប្រែបទចោទ ប៉ុន្តែមេធាវីដើមបណ្តឹងស្នើសុំលើកពេលដោយហេតុថាសាលាឧទ្ធរណ៍មិនទាន់សម្រេចទាក់ទង ទៅនឹងថាតើរក្សាបទចោទ ប៉ុនប៉ងឃាតកម្ម ឬ កែមកបទល្មើស ហិង្សាដោយចេតនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជំនុំជំម្រះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ប្រកាសសាលដីកាភ្លាម ដោយជនរងគ្រោះ យល់ថា ហាក់មានការរៀបចំ ទុកជមុុនទាំងរឿងនេះគឺមិនប្រក្រតីដោយសារជំនុំជម្រះមិនជូនដំណឹងទៅដើមបណ្តឹង និងមេធាវី ហើយ សម្រេចភ្លាមៗ ដោយប្រើពេលតែមួយសប្តាហ៍ គិតពីថ្ងៃដែលសាលាឧទ្ធរណ៍ទទួលសំណុំរឿងពីសាលាដំបូង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីប្រកាសសាលដីកាភ្លាមៗទាំងមិនបានជូនដំណឹងមកដើមបណ្តឹង និងមេធាវីកាពារក្តីនោះ ជនរង គ្រោះក៏ដូចជាដើមបណ្តឹងរដ្ឋប្បវេណីទាំងពីរបានប្តឹងសាទុក្ខទៅតុលាការកំពូល បន្តទៀត ដោយតុលាការហាក់មិន ដឹង ឬ ធ្វើមិនដឹង ទាំងដែលជនរងគ្រោះ ក៏ដូចជាសាក្សីដែលនៅកន្លែងកើតហេតុបានឆ្លើយ ចំពោះមុខតុលាការថា សកម្មភាពរបស់ជនល្មើសគឺមានចេតនាសម្លាប់ជនរងគ្រោះ ដោយដកកាំភ្លើងទាំង បាញ់សំដៅមកជនរងគ្រោះក្នុងចម្ងាយប្រហែល៥ម៉ែត្រ ហើយក្នុងមណ្ឌលកម្សាន្តបុគ្គលនេះអាចយកអាវុធចូលបាន ហើយថែមទាំងបានបញ្ចូលគ្រាប់រួចជាស្រេច គឺ បានបញ្ជាក់ថាជនល្មើសមានចេតនាសម្លាប់មនុស្ស រួចជាស្រេច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះ សំណូមពរ តុលាការគួរតែចោទប្រកាន់ពីបទល្មើសប៉ុនប៉ងឃាតកម្ម កាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ តែបែរជាកែបទចោទមកជាបទល្មើស ហិង្សាដោយចេតនា ដែលការផ្តន្ទាទោសគឺទាប ហើយអាចព្យួរទោសបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះ សុំអោយតុលាការកំពូលសម្រេចចោទប្រកាន់ជននេះដូចមុន គឺប៉ុនប៉ងឃាតកម្ម បើផ្អែកតាមអង្គហេតុ ក៏ដូចជាចម្លើយរបស់សាក្សីនៅកន្លែងកើតហេតុ និងចេតនារបស់ជនបង្កនិងស្នើសុំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អន្តរាគមន៍ជួយជនរងគ្រោះ ដើម្បីជៀសវាងមជ្ឈដ្ឋានទូទៅវាយតម្លៃថា កូនអ្នកមាន កូនអ្នកធំ អ្នកមានអំណាច អាចរួចផុតពីសំណាញច្បាប់ និង លុបបំបាត់វប្បធម៌និទណ្ឌភាពក្នុងសង្គមខ្មែរ ៕អត្ថបទ៖ CPC NEWS​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​