ខេត្តពោធិ៍សាត់៖ ព្រះសង្ឃមួយអង្ គឆាន់ថ្នាំធ្វើអត្តឃាតក្នុងវត្ តសង្ស័យមានវិបត្តិផ្លូវចិត្ត ខណៈដែលគេអះអាងព្រះសង្ឃអង្គនោះមានសតិមិនសូវល្អ។
ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង០៧នាទី ព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចកុដ្ឋលោកក្នុងវត្តប្រហាល ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋាន នាព្រឹកថ្ងៃទី៤ ខែតុលា នេះ បានឲ្យដឹងថា ព្រះសង្ឃអង្គនោះមានព្រះនាម វ៉ន វុទ្ធី ព្រះជន្មាយុ ៣០ព្រះវស្សា (គង់នៅវត្តប្រហាល) ដោយមានសតិមិនប្រក្រតី ព្រះអង្គបានសម្រេចព្រះទ័យ ឆាន់ថ្នាំអស់ចំនួន ៤បន្ទះ (អាម៉ុក១ , ជីឡូប៉ា១, ឡាំងកូស៊ីន១ និងប៉ារ៉ា១ រួមទាំងថ្នាំសរសៃប្រាសាទ១ដបផង)បណ្ដាលឲ្យសុគត់តែម្ដង ។
សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនខាងវត្ត និងសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី