យ​ន្ត​ហោះ​ប្រភេទ Boeing 737 មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិJose Marti ក្នុង​ទីក្រុង​ឡា​ហាវ៉ាន ប្រទេស​គុយបា វេលា​ម៉ោង​ប្រមាណ១ រំលង​អាធ្រាត្រ​យប់មិញ​នេះ(ម៉ោង​នៅ​កម្ពុជា)។ យន្តហោះ​នោះ មាន​ដឹក​អ្នក​ដំណើរ ១០៤​នាក់ និង​ក្រុម​ការងារ ៩​នាក់ ហើយ​ក្រោយ​ជួប​ឧបទ្ទវហេតុ​ដ៏​​អកុសល មាន​មនុស្ស​ត្រឹម ៣​នាក់​ប៉ុណ្ណោះ ដែល​នៅ​មាន​ជីវិត និង​រង​របួស​ធ្ងន់ធ្ងរ។ ហេតុការណ៍​ធ្លាក់​យន្តហោះ​ផ្ទុះ​ឆេះ​ភ្លាមៗ​នោះ ក៏​បាន​ថត​ជាប់​តាម​វីដេអូ​នៅ​ជិត​នោះ​ផង​ដែរ ​វីដេអូ​នៅ​ខាង​ក្រោម​៖