កំពង់ឆ្នាំង​៖ សមាគម​វៀតណាម និង​ដៃគូ​ឯកជន សហការគ្នា ផ្ដល់​ដី​ឲ្យ​ជនជាតិ​វៀតណាម ដែល​ទើប​ផ្លាស់​ទី​មក​ពី​លើទឹក​។​ ​ពាក់ព័ន្ធ​ករណី​នេះ ប្រតិភូ​បក្ស​ខ្មែរ​ក្រោក ជំរុញ​ឲ្យ​អនុវត្តន៍​ច្បាប់ បណ្ដេញចេញ ចំពោះ​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ត្រៀម​ប្ដូរ​ទីលំនៅ​ពី​ទឹក​មក​គោក​។​

​លោក សុខ​សុវណ្ណ វឌ្ឍនា សារ​ពង្ស បាន​លើកឡើង​ថា សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បាន​ចុះ​សិក្សា និង​តាមដាន​ការអនុវត្តន៍​ច្បាប់ របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ចំពោះ​យន្តការ​បន្លាស់​ទី របស់​ជនអន្តោប្រវេសន៍​វៀតណាម ពី​រស់នៅ​លើ​ទឹក​មក​រស់នៅ​លើគោ​កម្ដង នេះ​ជា​ករណី​ថ្មី​មួយ កំពុង​ត្រូវបាន​មហាជន​បងប្អូន ប្រជាពលរដ្ឋ សម្ដែង​ការ​មិន​ពេញចិត្ត​និង​រិះគន់​យ៉ាង​ខ្លាំង ។

សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់​​បាន​ជួប​សួរដេញដោល​ជាមួយ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សាកសួរ​ពី​យន្តការ អនុវត្តន៍​ច្បាប់ និង​ផ្ទៀងផ្ទាត់​ចម្លើយ ។​

​លោក សុខ​សុវណ្ណ វឌ្ឍនា សារ​ពង្ស បាន​លើកឡើង​ថា សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បាន​រកឃើញថា មាន​ជន​អន្ត​ប្រវេសន៍​វៀតណាម រស់នៅ​ខុសច្បាប់ អនីតិជន ប្រមាណ​ជា ២៣៩៧ គ្រួសារ ស្មើ​១០០៨៧ នាក់ ត្រូវ​បន្លាស់​ទី​ពី​ការរស់នៅ ក្នុង​ទឹក​អនាធិបតេយ្យ មក​រស់នៅ​លើ​គោក​វិញ ចំពោះ​យន្តការ​បន្លាស់​ទី របស់​ជនអន្តោប្រវេសន៍​វៀតណាម​នេះ លោក ស៊ុន សុវណ្ណរិទ្ធ បំភ្លឺថា ជា​យន្តការ​បន្លាស់​ទី​ដើម្បី​ងាយស្រួល គ្រប់គ្រង​ជនអន្តោប្រវេសន៍ អនាធិបតេយ្យ​ទាំងនោះ ជាពិសេស ជា​យន្តការ​ដោះស្រាយ ផលប៉ះពាល់​បរិស្ថាន​ទន្លេ ទប់ស្កាត់​បទល្មើស​នេសាទ គ្រឿងញៀន ជាដើម ។​

​ចំពោះ​ករណី​នេះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ នឹង​ប្រមូល​ចងក្រង រៀបចំ​របាយការណ៍ ការ​ជាក់លាក់​ដើម្បី​មូលដ្ឋាន​ផ្ដល់​គំនិត​ទៅ​រដ្ឋាភិបាល ដើម្បី​ដាក់ចេញ​នូវ​គោលនយោបាយ គ្រប់គ្រង​អោយបាន​ម៉ត់ចត់ ជាពិសេស​ដើម្បី​ធានាបាន​ថា ការ​បន្លាស់​ទី​របស់​ជនអន្តោប្រវេសន៍​វៀតណាម ពីលើ​ទឹក​មក​នៅ​លើ​គោក​នោះ ត្រូវ​តែ​ក្នុង​លក្ខខណ្ឌ​ជួល​ដី​រស់នៅ និង​ពុំ​មាន​ការផ្ដល់​សិទ្ធិ​ឲ្យ​ជន​នោះ ក្លាយ​ជា​ពលរដ្ឋ​ស្របច្បាប់ មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​នោះឡើយ ជាពិសេស​គឺ​ត្រូវ​អនុវត្តន៍​ច្បាប់​បណ្ដេញ​ជន អន្តោប្រវេសន៍​ទាំងនោះ ចេញ​ទៅ​ប្រទេស​កំណើត​វិញ ប្រសិន​ជា​ការរស់នៅរ​បស់​ជនអន្តោប្រវេសន៍​ទាំងនោះ មិន​បាន​បំពេញ​គ្រប់​លក្ខន្តិកៈ​ច្បាប់ ស្ដីពី សញ្ជាតិ​ដែល​ចែង​ក្នុង​ច្បាប់ ជា​ធរមាន ។​

​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក សូម​កោតសរសើរ​ចំពោះ​លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ និង​សហការ ក្នុង​បេសកកម្ម​នេះ ។​

​សមាគម​វៀតណាម​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង អះអាងថា ខ្លួន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​ផ្ដល់​ដី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​វៀតណាម​ប្រមាណ​ជាង​៨០០​រយ​គ្រួសារ បន្ទាប់ពី​ពួកគេ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​តម្រូវ​ឲ្យ​ផ្លាស់​ទីតាំង​ពី​ការរស់នៅ​លើ​ផ្ទៃ​ទឹក មក​ស្នាក់​បណ្ដោះអាសន្ន​នៅ​លើ​គោក​វិញ​។​

​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ មានប្រសាសន៍ថា បច្ចុប្បន្ន​ដៃគូ​ឯកជន សហការ​ជាមួយ​សមាគម​វៀតណាម បាន​សម្រេច​ផ្ដល់​ដី​ចំនួន ៣៥ ហិកតា សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​រស់នៅ លើ​ផ្ទះ​បណ្ដែត​ទឹក​ជាប់​ក្រុង​កំពង់ឆ្នាំង​តែប៉ុណ្ណោះ សម្រាប់​ទីតាំង​ផ្សេងៗ​ទៀត​មិន​ទាន់​ដឹង​នៅឡើយ ។ លោក​បន្តថា ជនជាតិ​វៀតណាម ដែល​ត្រូវ​បាន​បម្លាស់​ទី​មក​លើ​គោក​ទាំងអស់ គឺ​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​នោះ​។​

​លោក បាន​បន្តថា គ្រប់គ្រង​តាម​ផ្លូវច្បាប់ តាម​រដ្ឋបាល​ភូមិ​ឃុំ គឺ​អាជ្ញាធរ​គ្រប់គ្រង ប៉ុន្តែ​គ្រាន់តែ​ជា​លក្ខណៈ​ដោយឡែក គាត់​សហការ​ជាមួយ​ដៃគូ​ឯកជន ហើយ​គាត់​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​គាត់​ឲ្យ​ជួល​ឲ្យ ជា​ផ្ទៃក្នុង​របស់​គាត់​ទេ​។ អាជ្ញាធរ​សម្របសម្រួល​ជួយ ត​ទឹក ត​ភ្លើង​អី បង្ក​លក្ខណៈ​ធ្វើ​ម៉េច ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មាន​លក្ខណៈ​ងាយស្រួល ប៉ុន្តែ​សម្រាប់​ផ្ទៃក្នុង​របស់​គាត់ គាត់​ជួល​អី​ជា​រឿង​ផ្ទៃ​របស់គាត់​។​

​លោក​បន្តថា ការសម្រេច​បន្លាស់​ទី​ទីតាំង​ថ្មី​សម្រាប់​ជនជាតិ​វៀតណាម ដែល​រស់​តាម​ដង​ទន្លេ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ឲ្យទៅ​រស់នៅ​លើ​គោក​វិញ គឺ​ធ្វើឡើង​ដើម្បី​លើកកម្ពស់​សោភ័ណភាព បញ្ជៀ​ស​ផល​ប៉ះពាល់​សុខភាព ជាពិសេស​ការប្រើប្រាស់​ទឹក ។​

​សូមបញ្ជាក់​ថា ជនជាតិ​វៀតណាម​ដែល​ត្រូវបាន​ធ្វើ​ការផ្លាស់ប្តូ​រកា​រ​រស់​នៅលើ​ផ្ទះ​បណ្ដែត​ទឹក ឲ្យទៅ​នៅ​លើ​គោក​វិញ​នេះ​មាន​ចំនួន​២.៣៩៧​គ្រួសារ ហើយ​តំបន់​ដែល​ជនជាតិ​វៀតណាម ដែល​រស់នៅ​ច្រើនជាងគេ គឺ​នៅ​ម្តុំ​ផ្សារ​ក្រោម និង​នៅ​តំបន់​ឆ្នុកទ្រូ ស្ថិតក្នុង​ស្រុក​បរិបូណ៌ និង​នៅ​ស្រុក​កំពង់ត្រឡាច ជាដើម​៕​

ដោយឡែកនឲកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ នេះ ពលរដ្ឋ​ជនជាតិ​ខ្មែរ​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​២៤​នាក់ សុទ្ធសឹងតែ​រស់នៅ ក្បែរ​តំបន់​ព្រំដែន​វៀតណាម​ត្រូវ​បាន​អាជ្ញារ​ធរ​វៀតណាម​ចាត់​បញ្ជូន​មក​ទឹកដី​កម្ពុជា​វិញ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​រក​ឃើញ​ថា ពលរដ្ឋ​ទាំងនោះ​បាន​រំលោភ​បទបញ្ញត្តិ​ព្រំដែន​ដោយ លួច​ចូល​ក្នុង​ទឹកដី​វៀតណាម​ដោយ​ខុសច្បាប់ ។

នគរបាល​វរៈ​ការពារ​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​២៤​នាក់ គឺ​សុទ្ធសឹងតែ​រស់នៅ តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​២ ធ្នូ ក្បែរ និង​តំបន់​ព្រំដែន​ប្រទេស​វៀតណាម ។ ហើយ​ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​ខាង​ភាគី​វៀតណាម​ចាត់​បញ្ជូន​មក​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​នៅ​ថ្ងៃ​ទី​០២ តុលា បន្ទាប់​ពី​ពួក​គាត់​បាន​នាំ​គ្នា​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​យា​ស៊ូ​គ្រឹះ​ក្នុង​ទឹកដី​វៀតណាម ចម្ងាយ​ជាង​៦​គីឡូ​មែ​ត្រ​ពី​ព្រំដែន​កម្ពុជា ដើម្បី​ទៅ​ទទួល​អំណោយ​នៅ ព្រះ​វិហារ​គ្រឹះ​សាសនា​មួយ​នោះ ។

នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ត្រពាំង​ស្រែ​លោក​អនុសេនីយ៍ឯក ឃុន ម៉​ន បាន ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​លួច​ចូល​ដោយ​ខុសច្បាប់ ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ត្រូវ​បាន​អាជ្ញា ធរ​វៀតណាម​ចាត់​បញ្ជូន​មក​វិញ​ភ្លាម​ៗ ។ លោក​ថា កន្លង​មក​ពលរដ្ឋ​ដែល​រស់នៅ​តាម​ភូមិ​ក្បែរ ព្រំដែន​ក្នុង​ឃុំ​២​ធ្នូ គឺ​តែងតែ​មានការ​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ក្បែ​ព្រំដែន​ខាង​ភាគី​វៀតណាម និង​បាន​ចេញចូល​តាម​ច្រករបៀង​ផ្សេង​ៗ ។

លោក​អនុសេនីយ៍ឯក ឃុន ម៉​ន បាន​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ វៀតណាម​បាន​ចាត់​បញ្ជូន​ពីរ​លើក​មក​ហើយ ក្រោយ​ពី​ពួក​គាត់​បាន​ព្យាយាម​នាំ​គ្នា​លួច​ចូល ទៅ​ព្រះ​វិហារ​យា​ស៊ូ​គ្រឹះ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម ។

លោក​អះអាង​ថា នគរបាល និង​រៀបចំ​បើក​វេទិកាសាធារណៈ​មួយ​អញ្ជើញ​ពលរដ្ឋ​នៅ តាម​ព្រំដែន​មក​ចូលរួម ដើម្បី​ផ្សព្វផ្សាយ​បទបញ្ញត្តិ​ព្រំដែន ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចូល​ក្នុង​ទឹកដី ប្រទេស​គេ​ដោយ​ខុសច្បាប់​បែប​នេះ​ទៀត។