​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ លោក វេជ្ជ . មុំ គង់ នាយក ប្រតិបត្តិ នៃ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា បាន គាំទ្រ យ៉ាង ពេញទំហឹង នូវ ចំណាត់ ការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ ហើយ សូម អំពាវនាវ ដល់ អ្នក លក់ បារី រាយ ទាំងអស់ កុំ ចូលរួម ក្នុង ការ ផ្សាយពាណិជ្ជកម្ម ខុសច្បាប់ តាម ការ អូសទាញ របស់ ក្រុមហ៊ុន ផលិត ថ្នាំជក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះថា ថ្នាំជក់ ជា ផលិតផល តែមួយគត់ ដែល សម្លាប់ អ្នកប្រើប្រាស់ ពាក់ កណ្ដាល ។ ប្រជាជន កម្ពុជា ស្លាប់ ប្រមាណ ១៥ ០០០ នាក់ ជា រៀង រាល់ ឆ្នាំ ដោយសារ ការ ប្រើប្រាស់ ថ្នាំជក់ និង ខាតបង់ ថវិកា ៦៤៩ ដុល្លារ អាមេរិក ជា រៀង រាល់ ឆ្នាំ ដែល ស្មើ នឹង ៣% នៃ ផលិតផល ក្នុងស្រុក សរុប ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម បញ្ជាក់ ថា រដ្ឋបាល រាជធានី ភ្នំពេញ បាន ចេញ សេចក្ដីណែនាំ ដល់ ក្រុមហ៊ុន ថ្នាំជក់ ទាំងអស់ នៅ ថ្ងៃ ទី ៥ កុម្ភៈ ឆ្នាំ ២០២០ ឲ្យ បញ្ឈប់ ការផ្សាយពាណិជ្ជកម្ម ផលិតផល ថ្នាំជក់ គ្រប់ ប្រភេទ ក្នុង ភូមិ សាស្ត្រ រាជធានី ភ្នំពេញ ជា ពិសេស កម្មវិធី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រកួតប្រជែង ការ តាំង កញ្ចប់ បារី ដែល ល្មើស នឹង ច្បាប់ ស្ដីពី ការ ត្រួត ពិនិត្យ ផលិតផល ថ្នាំជក់ ដោយ ក្រុមហ៊ុន ថ្នាំជក់ ត្រូវ ប្រមូល យកចេញ ឲ្យ អស់ នៅ សម្ភារ ផ្សាយពាណិជ្ជកម្ម កន្លងមក រួម ទាំង លុប ការផ្សាយពាណិជ្ជកម្ម ផលិតផល ថ្នាំជក់ នៅ ក្នុង វេប សាយ របស់ ក្រុមហ៊ុន និង តាម បណ្ដាញ ព័ត៌មាន សង្គម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម នឹង នេះ រដ្ឋបាល រាជធានី ភ្នំពេញ នឹង សហការ ជាមួយ ក្រសួងសុខាភិបាល និង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំង បន្ត តាមដាន ក្រុមហ៊ុន ថ្នាំជក់ ទាំង ឡាយ ណា ដែល ប្រព្រឹត្ត ល្មើស នឹង ច្បាប់ ស្ដីពី ការ ត្រួត ពិនិត្យ ផលិតផល ថ្នាំជក់ ដើម្បី ចាត់ វិធាន តាម ផ្លូវ ច្បាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ ការសិក្សា ស្រាវជ្រាវ របស់ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ឆ្នាំ ២០១៩ បាន រក ឃើញ ថា មាន ក្រុមហ៊ុន មួយ ចំនួន ដែល បាន ធ្វើ សកម្មភាព ផ្សាយពាណិជ្ជកម្ម ល្មើស នឹង ច្បាប់ ដោយ ពួកគេ បាន បិទ ផ្ទាំង រូបភាព ផ្សាយពាណិជ្ជកម្ម បារី និង បង្គាប់ ឲ្យ អ្នកលក់ បារី ដាក់ ទូ តាំង បារី ដែល មាន រូប បារី ឫ ស្លាក ក្រុមហ៊ុន ផលិត បារី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន ទាំងនោះ មាន ក្រុមហ៊ុន ប្រ៊ី ធី ស អឹ មើ រី ខិ ន ថឹ ប៊ែ ក ខូ ខេ ម បូ ឌា លីមីត ធី ត (BAT) ដែល បាន ផ្សព្វផ្សាយ បារី ម៉ាក 555 សេក Alain Delon និង Kent ក្រុមហ៊ុន អ៊ី ន ដូ ប៊ែ ស គ្រុប (Indobest Group) ដែល បាន ផ្សព្វផ្សាយ បារី ម៉ាក Mevius, Winston ក្រុមហ៊ុន ហួត ត្រា កូ អ៊ី ន ធើ ណេ សិ នណល លីមីត ធី ត (Houtraco_Ltd) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល បាន ផ្សព្វផ្សាយ បារី ម៉ាក Fine, West, Djarum, ក្រុមហ៊ុន វិ នី តុ ន គ្រុប (Viniton Group) ដែល បាន ផ្សព្វផ្សាយ បារី ម៉ាក Angkor Crown Luxury Happy Time, Cambo Cocopalm និង ក្រុមហ៊ុន ហេង ហេង អាហរ័ណ នីហរ័ណ (Heng Heng Import & Export) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល បាន ផ្សព្វផ្សាយ បារី ម៉ាក Marlboro ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ទាំងនេះ បាន ប្រើ ល្បិចកល ដោយ ផ្ដល់ ជា រង្វាន់ និង ការឧបត្ថម្ភ ផ្សេងៗ ដល់ អ្នកលក់ ដូចជា ឆ្នាំង ដាំបាយ ដែកកេះ អាវយឺត បារី ឧបករណ៍ បញ្ចូល ថ្ម ទូរស័ព្ទ ប្រតិទិន លុយ និង អញ្ជើញ ពួកគេ ឲ្យ ចូលរួម ពិធី ជួប លាង ជាដើម ដើម្បី ឲ្យ អ្នកលក់ ដាក់ លក់ បារី ឲ្យ ដាច់ កាន់ តែ ច្រើន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន បាន ទាក់ទាញ អ្នក លក់រាយ មួយ ចំនួន ដែល ចង់បាន ផលប្រយោជន៍ ភ្លេច គិត ពី ការ ផាក ពិន័យ ដែល មាន ចំពោះ ខ្លួន ក្នុង គោលបំណង អូសទាញ អ្នកលក់ ទាំងនោះ ឲ្យ ចូលរួម កម្មវិធី ប្រកួតប្រជែង ដាក់ តាំង បារី និង ចូល រួម ចំណែក ប្រព្រឹត្ត ល្មើស ដូច ខ្លួន ដែរ ។ បុគ្គល ដែល ល្មើសច្បាប់ នៅតែ បន្ត ដាក់ តាំង បង្ហាញ បារី ក្នុង ទម្រង់ ផ្សាយពាណិជ្ជកម្ម បារី និង ត្រូវ ផ្ដន្ទាទោស ផាក ពិន័យ ពី ១ ០០០ ០០០ រៀល ( មួយ លាន ) ទៅ ៤ ០០០ ០០០ រៀល ( បួន លាន ) រៀល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គល ដែល នៅតែ បន្ត ផ្សាយពាណិជ្ជកម្ម ល្មើសច្បាប់ និង ត្រូវ ផ្ដន្ទាទោស ផាក ពិន័យ ពី ៨ ០០០ ០០០ ( ប្រាំបី លាន ) ទៅ ៤០ ០០០ ០០០ រៀល ( សែសិប លាន ) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស បញ្ជក់ ផង ដែរ ថា កម្ពុជា គឺជា រដ្ឋ ភាគី នៃ អនុសញ្ញា ស្ដីពី ការ ត្រួត ពិនិត្យ ថ្នាំជក់ ដែល មាន ការ ប្ដេជ្ញា ចិត្ត ខ្ពស់ ក្នុង អនុវត្ត ច្បាប់ ស្ដីពី ការ ត្រួត ពិនិត្យ ផលិតផល ថ្នាំជក់ ឲ្យ មាន ប្រសិទ្ធភាព ៕អត្ថបទ៖កម្ពុជាថ្មី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​