នាពេលបច្ចុប្បន្នគេសង្កេតឃើញយុរវជនមួយចំនួនពេញនិយមក្នុងការចាក់សាក់ អ្នកខ្លះចាក់ជារូបយ័ន្ត ខ្លះទៀតរូបបក្សាបក្សី ហើយខ្លះទៀតនោះរូបខ្លា ហើយក៏មានខ្លះទៀតនោះរូបផ្កាយ និយាយរួមទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ អ្នកខ្លះមិនចូលចិត្តអ្នកណាដែលចាក់សាក់នោះទេព្រោះពួកគេយល់ថាការចាក់សាក់មើលទៅដូចជាមនុស្សដែលមិនល្អ។ តែតាមការពិតទៅការចាក់សាក់វាគ្រាន់តែជាការលម្អរលើរូបរាងកាយរបស់ខ្លួនឯងតែប៉ុណ្ណោះ មិនតែប៉ុណ្ណោះទៀតសោតការចាក់សាក់ក៏ជាការបង្ហាញពីវប្បធម៌របស់ខ្មែរយើងពីជំនាន់ដើមផងដែរ។

នៅក្នុងវីដេអូខ្លីមួយដែលបានបង្ហោះនិងចែកចាយតៗពីការដៅជារូបបេះដូងនៅចំនឹងកំប៉េះគូទនារីម្នាក់ លោកអ្នកប្រាកដជាមានការប្លែកភ្នែកព្រោះគាត់មិនបានទៅរកជាងមកសាក់ដូចគេទេ តែគាត់បែរជាដុតកំដៅដែកដែលមានរូបបេះដូងរួចមកដាក់នៅនឹងកំប៉េះគូទគាត់ទៅវិញ។ មើលទៅដូចជាឈឺខ្លាំងណាស់តែបំណាច់ចង់បានរូបដៅបេះដូងតាមប្រាថ្នាទៅហើយឈឺប៉ណ្ណឹងក៏ព្រម ទាល់តែធ្វើអ៊ីចឹងបានស្ទាវ។