ភ្នំពេញ៖ តាមប្រភពប្រជាពលរដ្ឋដែលរស់នៅភូមិខ្វា សង្កាត់ ដង្កោរ ខណ្ឌ័ដង្កោរ បានរាបប្រាប់គេហៈទំព័រកម្ពុជាប៉ុស្តិ៍ថា មានអ្នកមានមានលុយម្នាក់ដែលត្រូវបានគេស្គាល់ថាឈ្មោះ ថន បាន ឃុតឃិតជាមួយអ្នកមានអំណាចរំលោភយកដីប្រឡាយប្រឡាយរដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ទោះបីជាមានការហាមដាច់ខាតពីចៅសង្កាតខណ្ឌ័ដង្កោរក៏ដោយ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ កម្ពុជាប៉ុស្តិ៍ថា ”
ដីណឹងមានបុគ្គលម្នាក់តែខ្ញុំមិនស្គាល់ឈ្មោះទេ ដំបូងឡើងវាជាប្រឡាយទឹក ដែលប្រើសំរាប់រំដោះទឹកចេញពីភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ័ដង្កោ តែទើបថ្មីៗនេះ មានបុគ្គលម្នាក់នោះបានរំលោភបំពាន ទៅលើអជ្ញាធរភូមិ តាមខ្ញុំចាំប្រហែល ៣ខែមុន បុគ្គលម្នាក់នឹងបានរុញប្រតាយប្រតុបជាមួយមេភូមិ ដោយមេភូមិបានហាមមិនអោយចាក់ដី លើកទី២ គឺបានគំរាមប្រមាទអ្នកជិតខាងដោយគ្រាន់តែគ្នាដាក់លើដីនុងសោះ (កាង) ប្រជាជនមិនសប្បាយចិត្តទេ ក្រោយមកក៏មានការអន្តរាគមពី ចៅសង្កាត់ ៗ បានប្រាប់ថាមិនអោយចាក់ជាដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយ។

តែទើបតែ៣ថ្ងៃនេះ មកចាក់ម្តងទៀត រួចបានប្រាប់ប្រជាពលរដ្ដម្តុំនោះថា គេបានសិទ្ឋកាន់កាប់ហើយ។ ដល់ពេលប្រជាពលរថ្ឋទៅសួរភូមិៗ គាត់ថាថ្នាក់លើស៊ីញ៉េអោយ គាត់មិនហ៊ានទេម្តងនេះ ខ្លាចគេដកគាត់ចេញ។ មិនអស់ចិត្តគាត់បាន ទៅសួរចៅសង្កាត់ ដោយចៅសង្កាត់បានប្រាប់ថា ថ្នាក់លើស៊ីញ៉េហើយ ចប់។”

នៅនៅថ្ងៃទី ៤ខែតុលានេះ ក៏មានការបញ្ជូន ប៉ូលីស ខាងអន្តរាគម ម្នាក់ដែលគេស្គាល់ឈ្មោះហៅក្រៅថា ២១ មកការពារលោកស័ក្ដ១ ឈ្មោះ ថន។

តាមប្រភពក៏បានបន្ថែមទៀងផងដែលថា ដីនេះជាដីនៅជាប់ផ្លូវ ៦០ម៉ែត្រ គម្រោងរបស់កូនសម្តេច អ្នកទទួលផលពីដីនោះមិនក្រោម ១០ មុឺនដុល្លារទេ៕