លោកអ្នកប្រហែលជាធ្លាប់បានឃើញវីដេអូរបស់បុរសពីរនាក់នេះ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការសាងសង់ និង ការរស់នៅផ្សេងៗបែបផ្សងព្រេង ឬ បែបមនុស្សនៅក្នុងព្រៃ គ្មានសំភារៈទំនើបៗ និង អាហារដូចអ្នកទីក្រុងជាដើម។ ថ្ងៃនេះយើងខ្ញុំនឹងនាំលោកអ្នកជួបបុរសពីរនាក់ក្នុងវីដេអូសាង់សង់អាងហែលទឹកដ៏ស្រស់ស្អាតនៅក្នុងព្រៃមាត់បឹង។

នៅក្នុងវីដេអូឃ្លីបមួយរបស់ Primitive Builder បានបង្ហាញពីសកម្មភាព​របស់​បុរស២​ធ្វើការជីក​គោសដី​នៅក្បែរខ្ទមរបស់ពួកគេ​ធ្វើជាអាងហែលទឹក​មួយ​យ៉ាង​ស្រស់​ស្អាត។ ដោយការធ្វើនោះទៀតសោត គឺគាត់បានប្រើដៃ​របស់ពួកគាត់​ទាំងគូ​ ដើម្បីសាងសង់អាង​ហែលទឹកនេះឡើង ដោយរួមទាំងការជីកដី ការធ្វើឥដ្ឋ និងការ​រៀប​ឥដ្ឋផ្គុំឡើងចេញជារាងអាងហែរទឹក និងការតុបតែលម្អអាងជាដើម។

នៅពេលចាប់ផ្ដើមដំបូង យើងឃើញពួកគាត់ទាំង២ បានធ្វើការជីកដីដោយប្រើឈើ និងកាយយកអាចម៍ដីចេញដោយដៃ និងបង្គីតែប៉ុណ្ណោះ។ ការជីកនោះទៀតសោត គឺមានជម្រៅជ្រៅគួរសម បន្ទាប់ពីជីកបានជម្រៅប្រហែលជាជាង១ម៉ែត្រកន្លះមក ពួកគេក៏បានយកដីភក់មកបូកពីលើដូចជាស៊ីម៉ង់ត៍ ដើម្បីការពារការជ្រាបទឹក។

បន្ទាប់មកទៀតពួកគេក៏ចាប់ផ្ដើមសូនដីធ្វើជាដុំឥដ្ឋ ដោយបានដុតកម្ដៅវាជាមួយនឹងឡខ្នាតតូចមួយ។ បុរសម្នាក់ចាត់ចែងរឿងផលិតឥដ្ឋ ឯបុរសម្នាក់ទៀតបានលាយទឹកថ្នាំពណ៌ស ដើម្បីលាបលម្អអាងហែរទឹកឲ្យកាន់តែមានសោភ័ណភាពថែមទៀត។

ក្រោយពីរៀបចំតុបតែងអាងទឹករួច ពួកគេទាំង២នាក់ ក៏ចាប់ផ្ដើមរកឈើមកធ្វើជាកន្លែងសម្រាប់ឈរលោតនៅមាត់អាង។

នៅដំណាក់កាលចុងក្រោយ គឺជាការដងទឹកមកបំពេញអាង ដោយពួកគេទាំង២នាក់ ធ្វើការជញ្ជាំងទឹកពីស្រះដោយប្រើក្អមតែប៉ុណ្ណោះ។

ក្រោយពីដងទឹកចាកពេញផ្ទៃអាងរួច ពួកគេទាំង២នាក់ក៏បានហែរទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

សូមទស្សនាវីដេអូខាងក្រោម៖